ភាគទី៤២

360 19 2
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤២

ជុងហ្គុកស៊កសៀតពាក្យសម្ដីឱ្យនាងវិញឡើងមួយឆ្ងាញ់ ល្មមអាចធ្វើឱ្យ ឡាឡា ស្ងាត់មាត់ច្រៀប។នាងមិននឹកស្មានសោះថា ចន ជុងហ្គុក អារីយ៉ូហ៍ មាត់ឆៅដល់ម្លឹងថែមទាំងអាចដឹងពីអាថ៌កំបាំងនៃផ្ទៃក្នុងរបស់នាងទៀត។មើលទៅនាងដូចជាមើលស្រា លោកចនពេកណាស់ហើយ រាងតូចច្រឡឹង ជ្រួញចិញ្ចើមចូលគ្នា ក្រសែភ្នែកសម្លឹងមើលមុខប្ដី ដោយការមិនពេញចិត្ត។
"ម្ដេចក៏លោកប្ដីនិយាយអញ្ចឹងដូច្នេះ??"ថេយ៉ុង
"ប្រហែលគាត់មិនពេញចិត្តវត្តមានរបស់បងទេ..អ៊ីចឹងបងគិតថា.."ឃើញថេយ៍កាន់ជើងនាងដូចនេះ បងស្រីជើងល្អក៏ចូលតួភ្លែត គិតទៅស្រីៗ ពិតជាពុតត្បុតណាស់។
"បងស្រីកុំភ័យ..ខ្ញុំនឹងការពារបង"ថេយ៉ុង ងើបមកឈរ ក្បែរឡាឡា បង្កើតការមិនពេញចិត្តដល់ជុងហ្គុក។ តែនាយក្រាស់ ខាំមាត់ ក្តោបដៃ អង្គុយស្ងៀមដដែលទាំង ដែលក្នុងចិត្ត ឡើងក្តៅក្រហាយ ស្ទើរតែជា ភ្លើងនរក ក្នុងបេះដូងទៅហើយ។
"មកញ៉ាំបាយថេយ៍!!!"ជុងហ្គុក
"លោកប្តីសុំទោស បងស្រីខ្ញុំសិនទៅ"
"ហេតុអ្វី?? ហេតុអ្វីឱ្យយើង សុំទោស នាង??នាងជាស្អី ត្រូវឱ្យយើងសុំទោស?"
"ព្រោះលោកប្តី ប្រមាថ មើលងាយ ដល់ស្ត្រី"
"ហ៊ឹស!!! យើងនិយាយអ្វីដែលជាការពិត អូនក៏ថាស្តីឱ្យយើង?? ភ្លេចពាក្យ យើងផ្តែផ្តាំ ព្រឹកមិញហើយអ្ហេស៎??"ជុងហ្គុកច្រឡោត ស្រែកដាក់ប្រពន្ធ តែមិនខ្លាំងពេកទេ ព្រោះនាយនៅអាចគ្រប់គ្រង អារម្មណ៍ខ្លួនឯងបាន។
"ថេយ៉ុងហ្ហា៎..!បងគិតថា...ទៅវិញសិនហើយណា"ឃើញគ្រួសារគេ ទាស់ទែងគ្នា យ៉ាងដូច្នេះ នាងពេញចិត្តណាស់ហើយ ទើបធ្វើជា លើកដៃជូតទឹកភ្នែកក្លែងក្លាយ។
"បងស្រី..!"
"បងសុំទោសដែលធ្វើឱ្យគ្រួសារអូន ពិបាកដូចនេះបងលាហើយ"ស្រដីចប់ក៏ដើរចេញទៅបាត់។
...!!
ជុងហ្គុកស្ងៀមគ្មានប្រតិកម្ម មិនមែននាយមិនដឹងទេ ប៉ុន្តែនាយចង់ឃើញថា លី ឡាឡា សម្តែងបែបម៉េចបន្តទៀតប៉ុណ្ណោះ។
"ញ៉ាំបាយ..!!"នាយនៅតែ ទាមទារឱ្យថេយ៉ុង ញ៉ាំអាហារពេលល្ងាចដដែល ទោះបីជារាងតូចច្រលឹង ព្រងើយកន្តើយដាក់នាយក៏ដោយចុះ
"ថេយ៍ឆ្អែត..ថេយ៍សូមទៅសម្រាក..!!"
ប្រាវវវវវ!!!អ្ហាយយយ៎!!
សំឡេងបែកចាន នឹងសម្រែកថេយ៉ុងបន្លឺឡើងស្របគ្នា។ ខណៈដែល ប្រុសចាស់ មានកំហឹងគ្រវាស់ចានម្ហូប បណ្តាលឱ្យធ្លាក់បែកខ្ចាត់ខ្ចាយ។
"រៀបចំបាយម្ហូបថ្មីយកឱ្យម៉ាដាមទៅ!!"ជុងហ្គុក ជ្រឹមភ្នែកសម្លឹង មើលថេយ៉ុង ទាំងមុខស្មើ ថែមទាំងបញ្ជាម៉ែដោះ រៀបចំអាហារថ្មី សម្រាប់ថេយ៉ុងដូចគ្នា។
"..."រាងតូចច្រលឹង ឱនមុខចុះ ញ័របបូរមាត់រន្ថើន ដៃខ្ញាំចូលគ្នា ឡើងក្រហម។ ក្នុងចិត្តភ័យរន្ធត់ តក់ស្លុត ណាស់ ព្រោះនេះជា លើកទី១ ហើយដែលឃើញ ជុងហ្គុក បញ្ចេញ អប្បកិរិយា មកបែបនេះ។
"ម៉ាដាម ឡើងទៅសម្រាកសិនទៅ"ម៉ែដោះយល់សភាពការណ៍ ទើបនិយាយតឿនឱ្យ ថេយ៉ុងឡើងលើសិន
"ជុង..."ទោះបីជានៅក្នុងចិត្តមានភាពភ័យខ្លាច យ៉ាងណាក្តី ក៏ថេយ៉ុងស្ទុះទៅអោបប្តីដែរ។ ជុងហ្គុកវិញ មិនបានអោបតបទេ នាយសម្យុងដៃចុះ ជ្រឹមភ្នែកសម្លឹង ជុំវិញបរិវេណភូមិគ្រឹះ
"ឡើងទៅលើ..ម៉ែដោះនឹងរៀបចំ លើកអាហារឱ្យអូន"ជុងហ្គុកបន្លឺសំឡេងម្តងទៀត
"កុំខឹងអូនអី..."ថេយ៉ុងមិនខ្វល់ បែរជាចាក់ប្រយោគ
"ទៅសម្រាកទៅ..យើងសូមពេល..នៅឆ្ងាយពីអូនបន្តិច"
"ហេតុអ្វី???"ថេយ៉ុង ផ្ងើយមុខ សួររកហេតុផល ហេតុអ្វី ក្រែងមនុស្សស្រលាញ់គ្នាចាំបាច់អីត្រូវនៅឆ្ងាយពីគ្នា?

__
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now