ភាគទី៤៨

215 4 0
                                        

លី ឡាឡា ស្រែកខ្លាំងៗធ្វើមើលតែនាងហ្នឹងជាជនរងគ្រោះ ទាំងដែលការពិតនាងជាក្អែកដែលមានពិស ពស់ដែលមានកន្ទុយពីរ បិសាចពាក់មុខទេពធីតា។ថេយ៉ុងខំស្រឡាញ់ ខំទុកចិត្ត នឹងជឿជាក់ទៅលើបងស្រី តែមើលទង្វើរបស់នាងចុះ ពិតជាអប្រិយទុរយស ខ្លាំងណាស់។ចុះបើថ្ងៃណាមួយ ថេយ៉ុង បានដឹងពីធាតុពិតរបស់នាង តើគេអាចទទួលយកនូវរឿងទាំងអស់នេះទេ?
   ជាច្រើនថ្ងៃកន្លងផុតទៅ..
ទង្វើរបស់នាងនៅតែដដែល នាងព្យាយាមចូលទៅចិត្ត ប្តីរបស់ប្អូនប្រុស ថែមទាំងនិយាយញុះញង់ ឱ្យប្ដីប្រពន្ធគេឈ្លោះគ្នាដដែល។ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនង ថេយ៍ហ្គុក ហាក់ឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ ព្រោះតែថេយ៉ុង តែងតែចេញមកឈ្លោះ មកទាមទារយកទៅធម៌ឲ្យទៅកាន់បងស្រី ថែមទាំងការពារបងស្រីឥតស្រាកស្រានៅចំពោះមុខប្ដី។ដែលដឹងស្រាប់ហើយថា លោកប្ដីមិនពេញចិត្ត នឹងទង្វើមួយនេះឡើយ តែឱ្យធ្វើម្ដេចបើខ្លួនជាប្អូន បើមិនកាន់ជើង បើមិនការពារ បងស្រី តើឱ្យរាងតូចម្នាក់នេះគិតធ្វើម្ដេចកើត។
-ម្ខាងជាប្ដី ម្ខាងទៀតជាបងស្រី
សុទ្ធសឹងតែជាមនុស្សដែរ ខ្លួនគោរព ព្រោះពួកគេទាំងពីរ ជាអ្នកមានគុណដល់ថេយ៉ុងដូចគ្នា។
"អូនមានហេតុផលបន្តិចបានទេ??"ប្រុសចាស់ស្រដីសួរភរិយា ខណៈដែរក្នុងទ្រូងរបស់នាយឆេះឈួល ជាលំដាប់ តែនាយព្យាយាម រម្ងាប់អារម្មណ៍ ខ្លាំងណាស់ ព្រោះមិនចង់សំដីខ្លាំងសម្ដីតូច ដាក់ មនុស្សខ្លួនឯងស្រលាញ់ឡើយ។
"បងថាអូនគ្មានហេតុផល?ទាំងដែរបង កំពុងមាក់ងាយស្ត្រី?? ជុងហ្គុក..!!!យ៉ាងណា សូមបង យល់ដល់មុខអូនផង"
"មនុស្សស្រីដូចជានាងតើឱ្យយើង គោរពយ៉ាងម៉េច??យើងប្រាប់អូនតាមត្រង់ចុះ..!!នាងគ្មានអ្វីល្អនោះទេ ក្រៅពីភាព ស្មោគគ្រោកក្នុងចិត្តរបស់នាង"
"បង!!!!បានហើយ..!!"
"អូនស្ដាប់អ្នកដទៃជាជាងស្ដាប់យើង...!!អូនមិនដែលមើលឃើញពីតម្លៃរបស់យើងម្ដងណាឡើយក្នុងក្រសែភ្នែករបស់អូន បើនាងល្អពិតមែន មិនមែនមួយថ្ងៃទៅមួយថ្ងៃនាងព្យាយាមធ្វើបាបអូននោះទេ"
"គាត់មិនបានធ្វើបាបខ្ញុំទេ..នោះគ្រាន់តែជា ចៃដន្យ"ថេយ៉ុងនៅតែបន្តឈរនៅខាងបងស្រីដដែល ហើយក៏លើកហេតុផលមកដូចគ្នាថា។
ពីព្រឹកមិញវាគ្រាន់តែជារឿងដែលចៃដន្យប៉ុណ្ណោះ÷
ត្រឡប់ទៅកាលពីព្រឹក ថេយ៉ុងដើរៗ ក៏ស្រាប់តែមាន រថយន្តទំនើប នរណាម្នាក់បើកបរមក បម្រុងបំបុកថេយ៉ុងឱ្យស្លាប់ តែជា សំណាងមានកូនចៅ ជុងហ្គុកជួយ ទាន់ម្ចាស់ឡានចុះមកដំបូងធ្វើឱ្យថេយ៉ុង ភ្ញាក់ផ្អើលព្រោះម្ចាស់ឡានជាបងស្រី។ តែនៅពេលនោះនាងក៏ ម្នីម្នាចូលមកជិតប្អូន បង្ហាញទឹកមុខតក់ស្លុត និង និយាយប្រាប់ថេយ៍ថា ឡានហ្វ្រាំងមិនស៊ី ទើបជាន់មិនឈប់។ដំណឹងមួយនេះឮទៅដល់ត្រចៀក ចន ជុងហ្គុក អារីយ៉ូហ៍ ហើយពិតជាក្តៅ ក្រេវក្រោធយ៉ាងខ្លាំង ចិត្តចង់តែសម្លាប់នាង ភ្លាមៗទេ តែក៏អាក់ខាន ពេលភរិយាតែងតែឃាត់ឃាំង។
"ចៃដន្យ??ចៃដន្យដែលនាង វីសនិងសម្លាប់អូន មែនទេ??"
"អត់ទេ...!!គាត់ប្រាប់ថាមិនបានតាំងចិត្ត"
"ការពារនាងដល់ម្ល៉ឹង??"
"ព្រោះគាត់ជាបងស្រីអូន"
"ចុះយើង???យើងជាអ្វីនឹងអូន?ហេតុម្ដេចក៏អូន មិនការពារ មិនជឿជាក់លើយើង?"
"អ្ហឹកៗ...អូនប្រាប់ហើយ..អ្នកទាំងពីរសុទ្ធតែ ជាមនុស្សអូនស្រលាញ់ នឹងគោរព អ្ហឹកៗ ហឹក សូមបងយល់ពីចិត្តអូនផងបានទេ?"

___
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now