ភាគទី១៩

338 13 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី១៩

"ទៅៗៗ..តែលោកប្តីឱ្យអូនទៅរៀនណា អូនចង់ចេះ..ហើយប្រើចំណេះដឹង រកលុយឱ្យច្រើនៗ ដូចលោកប្តីដែល ហ្ហិកៗ គ្រាន់តែគិតក៏សប្បាយដែរ"ថេយ៉ុងអោបដៃជុងហ្គុកជាប់ស្អិត បបូរមាត់និយាយប៉ប៉ាច់បែកស្ទឹង។
"រឿងនោះប្រាកដណាស់"
ក្រោយពីនិយាយស្រុះស្រួលគ្នារួចជុងហ្គុកនាំថេយ៉ុងដើរទិញនេះទិញនោះឥតស្រាកស្រាន្ត ចាយមិនសំចៃដៃ ទាល់តែសោះ។គិតទៅ កូនអ្នកមានអ៊ីចឹងទាំងអស់ឬ? ក្រោយពីទិញរបស់ដែលខ្លួនត្រូវការអស់ហើយពួកគេទាំងពីរក៏ វិលត្រឡប់មក ភូមិគ្រឹះវិញ ដោយមាន កងអង្គរក្សយួរថង់ឡើងសំពីងសំពោង ម្នាក់ៗយួរឡើងចង់បាក់ដៃហើយតែមិនហ៊ានរអ៊ូរអីទេ។
"មកវិញហើយកូនៗ.."ម៉ាដាមរីហ្សាល់ ក្រោកអង្គុយទម្លាក់កាសែតលើតុថ្នមៗ មុនដើរបង្ហួសមក ឈប់ក្បែរកូនប្រសារ
"បាទម៉ាក់"ថេយ៍ញញឹមតបវិញដោយឬកពារសមសួន
"ចុះបងរបស់កូន នាំទៅញ៉ាំអីនៅ?"
"គឺ..."
"ម៉ាក់..!!ខ្ញុំមិនដែលឱ្យប្រពន្ធខ្ញុំ ដាច់ពោះនោះទេ"ជុងហ្គុកលូកមាត់ ប្រអប់ដៃមាំមួន ស៊កទៅទាញចង្កេះអង្ក្រងតូចភរិយាមិនទាន់គ្រប់អាយុចូលមកផ្អឹបខ្លួន ដោយឬកពារហួសហែង
"ថាមិនទៀងដែល"ម៉ាដាមរីហ្សាល់ វាចាទាំងពេបជ្រាយដាក់កូនប្រុសបណ្តូលចិត្ត
"ម៉ាក់..លោកប្តីគាត់ល្អណាស់"ថេយ៍លូកមាត់ឡើង ខណៈពាក្យសម្តីនិយាយចេញមក ពីចិត្តស្មោះ ថ្ពាល់ក្រហមព្រឿងគួរឲ្យក្នាញ់
"មិនទាន់បានចៅផង កាន់ជើងប្តីម្ល៉ឹងទៅហើយ ចុះទម្រាំបានចៅទៀតនោះ?"ម៉ាដាមរីហ្សាល់ បន្តញ៉េះញ៉ោះកូនប្រសារជារើយៗ
"ហ្ហិកៗ ម៉ាក់ហ្អ៎"តបមិនចេញ រាងតូចច្រលឹង ខ្ទប់មុខហ្នឹងទ្រូងប្តីដៃតូចៗ ស្រវេស្រវាអោបចង្កេះប្តីជាប់ហាក់កំពុងគេចវេសនឹងពាក្យម្តាយក្មេក
ហ្ហាហា៎..
គ្រប់គ្នាសើចកក្អឹកនឹងឬកពារដ៏គួរឱ្យស្រឡាញ់របស់ថេយ៉ុង។ ជុងហ្គុក លើកដៃញីញក់សក់ក្បាលដ៏ទន់ល្មើយភរិយាថ្នមៗ មុននឹងថើបសក់ដ៏ក្រអូបឈ្ងុយឈ្ងប់ ដូចផ្កាកុលាបថើៗចូលក្នុងពោះ។
"ឈប់ញ៉េះញ៉ោះ ប្រពន្ធខ្ញុំទៅម៉ាក់ ថេយ៍អៀនណា"ជុងហ្គុក ងើបមុខមក និយាយជាមួយម៉ាដាមរីហ្សាល់
"កូនប្រសារគួរឱ្យស្រលាញ់ម្ល៉ឹងៗ បើមិនឱ្យញ៉េះញ៉ោះ ដូចជាមិនកើត"
"ខ្ញុំនិយាយមិនឈ្នះម៉ាក់ទេ"
"ត្រូវតែបែបនេះហើយ..ហ៊ឹសៗ"
"ម៉ែដោះ ថេយ៍ជួយណា"រាងតូចច្រលឹង ឃើញម៉ែដោះ កំពុងតែ រៀបចំធ្វើអាហារនាពេលល្ងាចដូចនេះ ថេយ៉ុងរត់ប្រូចរកតែជុងហ្គុក ហាមប្រាមមិនទាន់។
"ថេយ៍.."
"បណ្តោយទៅកូន.."
"តែ.."
"ម៉ាក់ដឹងថាកូនស្រលាញ់ប្រពន្ធ នឹងមិនចង់ឱ្យប្រពន្ធកូនហត់ តែបើកូនថ្នមហួសហេតុពេក ប្រយ័ត្នតែ កូនប្រសារម៉ាក់ធុញលែងក្បាលចោលណា តិចថាម៉ាក់មិនបានកើនរំលឹក"ម៉ាដាមរីហ្សាល់ ជាប្រពន្ធគេដូចគ្នា ទើបគាត់យល់ពីទុក្ខធុរៈមួយនេះ មនុស្សណាក៏ដូចមនុស្ស បើនៅជាមួយនឹងគេហើយមិនចេះធ្វើនេះមិនចេះធ្វើនោះ ដោយម្ចាស់ផ្ទះឲ្យអង្គុយនៅតែមួយកន្លែងបែបនេះគ្មាននរណាដែលចង់នៅនោះទេ។
"ក៏បាន"ជុងហ្គុកលែងហាមឃាត់ ដូចនេះមានតែបណ្ដោយសិនចុះ ទោះចិត្តនាយចង់ហាមក៏មិនកើត ដែល៕
"ម៉ាក់ទៅជួយសិនហើយ..កូនទៅនិយាយជាមួយហ្នឹង ប៉ាកូនទៅ"ម៉ាដាមរីហ្សាល់ ញញឹមដាក់កូន មុនដើរបង្ហួសទៅ ផ្ទះបាយដោយមាន ថេយ៉ុង ម៉ែដោះអមជាមួយនឹង អ្នកបម្រើផ្សេងៗទៀតផងដែរ។

____
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now