#ភរិយាម៉ាហ្វៀ
ភាគទី០២
លោកគ្រូហាស្តី អនុញ្ញាតឱ្យថេយ៉ុងចូលទៅ អង្គុយវិញដោយសំឡេង រាបស្មើតែយល់ថាវានៅតែស្រទន់ណាស់ មិនដូចអម្បាញ់មិញឡើយ។
"ហៅយើងថា លោកគ្រូចនទៅ ហើយចាប់ពីថ្ងៃនេះទៅ យើងជាគ្រូប្រចាំថ្នាក់នេះដូច គ្នាទម្រាំ អាក្រក់គួរណាស់តែកែតម្រូវចាប់ពីពេលនេះ"ពាក្យម៉ឺងម៉ាត់ មួយៗ ច្បាស់ៗ ធ្វើឱ្យសិស្សលែងហ៊ានក្អក ជាមួយទៀត។
-ចន ជុងហ្គុក អារីយ៉ូហ៍ មានវ័យ៣២ឆ្នាំ ងារជាម៉ាហ្វៀ ស្តេចជំនួញ សព្វថ្ងៃនេះនាយ គ្រប់គ្រងអាជីវកម្ម ច្រើនណាស់ មិនថាស្រាក្រហម ឬក៏ទឹកអប់ នឹងគឿ្រងឧបករណ៍ផ្សេងៗដូចគ្នា។ អ្វីរឹតតែសំខាន់នាយជា មេម៉ាហ្វៀធំបំផុតក្នុង ប្រទេសកូរ៉េខាងត្បូង មិនថាទំនិញខុសច្បាប់ឬក៏ស្របច្បាប់ទេ គឺនាយនៅពីក្រោយខ្នងទាំងអស់។ ហើយសាលា មួយនេះក៏ មានភាគហ៊ុន៧០%ដូចគ្នា កាលដែលនាយ ចូលឈ្មោះមក ជាគ្រូបង្រៀនព្រោះ...!!!
ការបង្រៀនដ៏តឹងតែងនៅតែបន្តពីមួយម៉ោងដល់មួយម៉ោង ក្នុងថ្នាក់ស្ងប់ស្ងាត់ល្អណាស់ ព្រោះគ្មានអ្នកណាហ៊ានក្អកជាមួយ ជុងហ្គុកទេ។
"អាចសម្រាកបានហើយ"ក្រោយពីបង្រៀនចប់ ជុងហ្គុក ក៏អនុញ្ញាតឱ្យគ្រប់គ្នាចេញ។ សិស្សទាំងអស់ ក្រោកឈរឱនក្បាលគោរពលោកគ្រូ កំណាច មុននឹងចេញម្តងម្នាក់ៗ រហូតសល់តែថេយ៍ កំពុងរៀបចំសៀវភៅដាក់ក្នុងកាតាប។
"មិនទាន់ហើយទៀតឬ??"តាមទម្លាប់ ជុងហ្គុកមិនចូលចិត្ត និយាយអីច្រើនទេ ប៉ុន្តែសម្រាប់ថេយ៍គឺពិសេស ជាងអ្នកណាៗទាំងអស់
"គឺ...!!"
"បាត់អីអ្ហេះ??"ឃើញទឹកមុខកំសត់ៗ ភ័យៗបែបនេះ ជុងហ្គុក ដើរមកជិតនឹង សួរបន្ថែម
"គ្មា-នអីទេ លោកគ្រូ"
"ឆាប់ឡើងមកចឹង"
"បាទ"ថេយ៉ុង ឈ្ងោកមុខមិនហ៊ាននិយាយ ជាមួយនាយក្រាស់ទេ បម្រុងទាញកាតាបស្ពាយចេញទៅហើយក៏អាក់ខាន វិញខណៈដែល ជុងហ្គុកទាញខ្សែកាតាបជាប់
"ម្តេចក៏ប្រឡាក់ប្រឡូស អីក៏អាក្រក់ម្លេះ?"នាយដេញដោល បញ្ចេញឬកពារហួសហែង ខណៈដែលឃើញ កាតាប ប្រឡាក់ទៅដោយ ទឹកម្ទេស
"គ្មានអីទេ លោកគ្រូ"រាងតូចច្រលឹង កញ្ឆក់ខ្លួនដើរចេញទៅបាត់ បន្សល់ទុក ឱ្យលោកគ្រូឈរឃ្នើសចិត្តជាខ្លាំង។
"ក្មេងមិនចេះធំ-ទីបំផុតយើងក៏រកឯងឃើញ"ពាក្យសម្ដីខ្លីៗបង្កប់អត្ថន័យ ជាច្រើនដែលលាក់ក្នុងចិត្តជុងហ្គុក។តើនាយធ្លាប់ស្គាល់ថេយ៍ឬ? បើមើលតាមឬកពាររបស់ជុងហ្គុក ហាក់កំពុងតែបង្ហាញថា ធ្លាប់ស្គាល់ថេយ៍ពីមុនមក ចុះថេយ៍?ម្តេចមិនស្គាល់នាយ?
======
"បងស្រី"មកដល់ខាងក្រៅ ថេយ៉ុងរត់មក រកបងស្រីភ្លាម
"ថេយ៍ ថ្ងៃនេះយូរម្ល៉េះ?មានអ្នកណាធ្វើបាបប្អូនទេ?"
"អត់ទេបង"
"ចឹងតស់យើងទៅផ្ទះវិញ"
"បាទ"វាចាចប់ពីរនាក់ បងប្អូនឡើងជិះម៉ូតូ កូនទារឆ្ពោះទៅផ្ទះវិញ ក្រោមការមើលឃើញរបស់កូនចៅរបស់ជុងហ្គុក។
-មិនដឹងនោះទេថានាយមានបំណង់អ្វី ហេតុម្តេចតាមដានថេយ៉ុងម្ល៉េះ?ឬក៏នាយចាប់អារម្មណ៍នឹងក្មេងម្នាក់នេះ?តែបើតាមមើលឃើញ ភាពជាក់ស្ដែង អំពីអាការៈ នឹងកាយវិការ ពាក្យសម្ដីរបស់ជុងហ្គុក ហាក់បញ្ចេញមកយ៉ាងច្បាស់ណាស់ថា នាយប្រាកដជាស្គាល់នឹងមាន អ្វីពាក់ព័ន្ធនឹង ថេយ៉ុងប្រាកដណាស់គ្រាន់តែ នាយលាក់បាំង។
====
រងចាំភាគបន្ត
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)