#ភរិយាម៉ាហ្វៀ
ភាគទី២២
ថេយ៉ុងពេបមាត់ច្រវែបៗដាក់លោកប្តី កែវភ្នែកសម្លឹងមើលជុងហ្គុកដូច ឆ្មាឃ្លានត្រីអាំង អ៊ីចឹង។ ក្នុងចិត្ត លួចភ័យដែល ពេលប្តីនិយាយថា គ្មានមនោសញ្ចេតនា អំឡុងពេលដែល ថេយ៍មាន ឋានៈជា និស្សិតធម្មតាៗ។
ថេយ៍ហ្គុក បរិភោគអាហារ សម្រន់ពេលព្រឹករួចរាល់ហើយ ពួកគេទាំងពីរធ្វើដំណើរមក កាន់សាលារៀន ដោយជុងហ្គុក ដើរមកមុនរីឯថេយ៍ ចេញមកតាមក្រោយដើម្បីកុំឱ្យមាន អ្នកសង្ស័យ។ នាយកសាលាវិញ មិនហ៊ានលូកមាត់លូកសម្តីទេ ព្រោះដឹងអំណាចម៉ាហ្វៀ ដ៏កាចសាហាវក្នុងដៃរបស់ចន ជុងហ្គុក អារីយ៉ូហ៍។
-បើចង់មានជីវិតកុំមកពាក់ព័ន្ធឬក៏ចង់ដឹងចង់ឮ រឿងរ៉ាវជីវិតរបស់ លោកចន។
មកដល់ក្នុងថ្នាក់ និស្សិតគ្រប់គ្នា កំពុងនិយាយសើចក្អាកក្អាយ អ្នកខ្លះទៀតក៏ BULLY និស្សិតខ្សោយ ដោយជះទឹកកខ្វក់លើគេឯង ហើយក្នុង ក្រុមនោះគ្មាននរណាឆ្ងាយពី ក្រុមយូហ្វីទេ។ ពួកនាងតែងតែប្រមាញ់ឬក៏ ធ្វើបាបនិស្សិត ខ្សោយដែលគ្មានកម្លាំងតស៊ូ។ គាប់ជួនពេលនោះថេយ៉ុង ដើរចូលមកល្មម បណ្តាលឱ្យគ្រប់គ្នា ត្របាញ់មើលថេយ៍គ្រប់ៗគ្នា។ រាងតូចច្រលឹងខាំមាត់ ខ្ញាំកាតាបជាប់ស្អិត មុនបោះដំណើរ ដើរចូលមក កន្លែងអង្គុយ។
"ហ៊ឹស!! បាត់ប៉ុន្មានថ្ងៃ យើងស្មានតែងាប់ហើយតាស៎"យូហ្វី ស្រីដីពាក្យគួរឱ្យស្អប់
"..."ថេយ៍ស្ងាត់ មិនតបត ព្រោះនេះជាចរិតរបស់គេ តាំងពីដើមហើយ
"អ្ហេស៎..!!ដូចជាប្លែក" ម៉ាលី វាចាស្តីបន្ត ដៃស្រឡូនទ្រចង្កាសង្កេតមើលថេយ៉ុងពីក្បាលដល់ចុងជើង
"ប្លែកស្អី??"យូហ្វី
"ប្លែក..!ឯងមិនមើលទេ ថាឥឡូវនេះវាប្លែកណាស់។ ខោអាវក៏ថ្មី ថែមទាំងប្រេងម៉ាក់ល្បីទៀត..អ្ហេះខ្សែក..ជាពេជ្រអ្ហេស៎?" ម៉ាលីចាប់ផ្តើមឆែកឆេរលើខ្លួនរបស់ថេយ៍ទាំងគ្មាន ការអនុញ្ញាត
"កុំប៉ះខ្ញុំ..ទេរបស់ខ្ញុំទេ..ឱ្យមកវិញ"ថេយ៉ុងស្រែកឃាត់ពួកនាង ទាំងអាការៈភិតភ័យ ហើយក៏ខ្លាចបំផុតខណៈឃើញ ម៉ាលីកន្រ្តាក់ខ្សែក ដែលជុងហ្គុកទិញឱ្យផងដែរ។
"ពេជ្រមែនតើ..!នេះវាធ្វើស្អី? ឬក៏លក់ខ្លួន..ឱ្យតាតាដឹង"យូហ្វី ទាញមកមើលក៏ឃើញថាជា ពេជ្រសុទ្ធ ទើបនាងបែរមក និយាយមាក់ងាយថេយ៉ុង។
"ឱ្យមកខ្ញុំវិញ...!!"
"មើល..!!សម្ថភាពរបស់ឯង នេះហ្ហេស៎!!ដែលមាន ពេជ្រពាក់? បើមិនលើកជើងឱ្យតាតា ក៏ជាចោរពេលរាត្រីដែល ត្រូវទេឯង"យូហ្វី មិនព្រមឲ្យថែមទាំង ប្រើប្រាស់ពាក្យសំដី មិនសមរម្យដាក់ថេយ៉ុងទៀត។ រីឯនិស្សិតនៅទីនេះក៏ សាទរតាមពាក្យនាង និយាយទៀត កាន់តែធ្វើឱ្យថេយ៍មាន សម្ពាធ។
"ជាចោររកស៊ីពេលយប់..ហាសហាស៎" ម៉ាលីសើចខ្លាំងៗ
"អ្ហឹកៗ...ឱ្យមកខ្ញុំវិញ"ថេយ៉ុងឆាប់ភ័យ ហើយក៏ឆាប់យំដូចគ្នា គេព្យាយាមទាមទារខ្សែក មួយនោះ ដោយកាយរញីរញ័រ គួរឱ្យអាណិត។ ខុសផ្ទុយពីពួកនាង ឈរ អង្គុយសើចចំអក ចំអន់ដាក់ថេយ៍គ្រប់គ្នា ថែមទាំងប្រើក្រសែភ្នែក សម្លឹងថេយ៍ ដោយភាពខ្ពើម ទៀត។
"អាក្មេងចោរ...!!!"
"អត់ទេ...!ខ្ញុំមិនមែនចោរឱ្យវា មកខ្ញុំមក"
"ចោរហើយមិនចោរទៀត...!! មុខស្លូតតែ ពុតត្បុតណាស់"
"អ្ហឹក...សូមអង្វរប្រគល់វាឱ្យមកខ្ញុំមក"ថេយ៍យំអង្វរសុំពួកនាង ព្រោះថេយ៍ពិតជា ស្រលាញ់ការដូរដែល លោកប្តីទិញឱ្យណាស់។
__
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)