#ភរិយាម៉ាហ្វៀ
ភាគទី២៨
ពួកនាងគាំងនិយាយអ្វីមិនត្រូវ មើលទៅពាក្យសម្ដីរបស់លោក នាយកសាលាក៏មិនបានកុហកដែល។
====
បង្វិលមកមើលថេយ៉ុងវិញ កំពុងតែឈរនិយាយជាមួយនឹង លី ឡាឡា ម្ខាងផ្លូវ ខណៈដែលលូណា ឈរនៅម្ខាងដើម្បីការពារ ម៉ាដាមថេយ៉ុង ដូចគ្នា។ ហើយនេះជា បញ្ជារបស់ លោកម្ចាស់ ដោយផ្ទាល់ផងដែរ÷
"ថេយ៍ទៅផ្ទះយើងវិញណាប្អូន"ឡាឡា អង្រួនដៃប្អូនចុះឡើងដោយទឹកមុខក្រៀមក្រំ តែថេយ៉ុងនៅតែគ្រវីក្បាលបដិសេធដដែល ព្រោះខ្លួនថេយ៍មិនចង់កប់ភក់ជ្រាំនោះជាលើកទីពីរទេ
"ខ្ញុំសុំទោសបងស្រី-ខ្ញុំពិតជា មិនអាចទៅវិញទេ"
"ហេតុអ្វី?"
"គឺ..."
"ព្រោះប្រពន្ធត្រូវនៅជាមួយប្តី"
ថេយ៉ុងមិនទាន់ឆ្លើយតបទៅកាន់លី ឡាឡា ផងស្រាប់តែគ្រាហ៍នោះ ជុងហ្គុកដើរចូលមក ឡើង ហំហាន ទឹកមុខមាំនឹងធឹង គ្មានស្នាមញញឹម សូម្បីតែបន្តិច។
"មានន័យ...."លី ឡាឡា គាំងស្ញាញនឹងពាក្យប្រយោគរបស់ជុងហ្គុក
"គឺគាត់ជាប្តីរបស់ខ្ញុំបង-ហើយនេះជាបងស្រីរបស់អូនណាជុង"ឃើញថាគ្រប់យ៉ាងបកអាក្រាតហើយថេយ៉ុងលែងលាក់លៀមបន្តទៀត ដូច្នេះមាន តែបើកបង្ហាញតែម្តងទៅ។ ជុងហ្គុក មុខមាំដដែល ប្រអប់ដៃស៊កសៀតទាញចង្កេះអង្ក្រង រាងតូចច្រលឹង មកផ្អោបនឹងនាយ ដោយកាយវិការហួសហែង។
"ប្អូនបាត់ទៅ..ប៉ុន្មានថ្ងៃនេះព្រោះ រឿងបែបនេះ?"ន័យឡាឡា សង្កត់ត្រង់កន្លែង<ថេយ៍បាត់ខ្លួនព្រោះតែរត់តាមប្រុសអ្នកមានអីបែបនេះ>តែថេយ៉ុងមិនយល់ទេ អ្នកដែលយល់គឺជុងហ្គុក។
"បើអស់អីហើយ ខ្ញុំសុំលា ព្រោះភរិយារបស់ខ្ញុំ ប្រហែលឃ្លានអាហារហើយ"
"ថេយ៍..."
ជុងហ្គុកទាញដៃថេយ៍ទៅតែត្រូវឈប់ខណៈឡាឡា ចាប់ដៃថេយ៍ជាប់។
"មានអីឬបង?"
"បងសូមទៅជាមួយផងបានទេ? បងក៏មិនទាន់បាន ញ៉ាំអីដែរ"
"ជុង...!!!"ថេយ៉ុងមិនហ៊ានលូកមាត់លូកសម្តីទេ ព្រោះគ្រប់យ៉ាងត្រូវការ-ការអនុញ្ញាតពីប្តី
"តាមចិត្ត"នាយក្រាស់មិនឃាត់ក៏បណ្តែតបណ្ដោយ តាមនឹងទៅ លីឡាឡា ភ្ញោចចុងមាត់តិចៗ កែវភ្នែកនាងត្របាញ់សម្លឹងមើលជុងហ្គុក ដូចជាចំណី។ មកដល់រថយន្ត នាងក៏ផ្តើមនិយាយថា÷
"ថេយ៍..!!អង្គុយខាងក្រោយបានទេ? បងពុលឡាន"នាងរក្សាទឹកមុខក្រៀមក្រំដដែល
"ពុលឡាន??"ជុងហ្គុកលូកមាត់ជំនួស
"ច៎ាសស..លោកចន"នាងតបដោយស្នាមញញឹមផ្អែមស្រទន់ ដាក់ជុងហ្គុក។
"អូហ៍!!!! ពួកឯងមក ណេះ"ជុងហ្គុក ងក់ក្បាលតិចៗ បក់ដៃហៅ កូនចៅដែលជិះម៉ូតូធំនោះមក ជិតរួចក៏បន្តសម្តីថា÷
"នាងពុលឡាន..ដូចឯងឌុបនាងទៅ"នាយ និយាយចប់ក៏ទាញ ប្រពន្ធចូលក្នុងឡានបាត់ បន្សល់ទុកឱ្យលី ឡាឡា ក្តោបដៃសម្លឹងមើល រថយន្តបើកចេញទៅ
"សូមអញ្ជើញ-អ្នកនាង"ពូក្បាលត្រងោល ហុចមួកឱ្យឡាឡា
"ខ្ញុំ....!!!"
"ឱ្យលឿន-ម្ចាស់ខ្ញុំមិន ចូលចិត្តរងចាំទេ"
"ណ្ហើយចុះក៏បាន"ឡាឡា អស់ជម្រើសមាន តែឡើងម៉ូតូធំនោះ។ ឡើងភ្លាមក៏ស្រែកភ័យរន្ធត់ តក់ស្លុត ជាខ្លាំងព្រោះម៉ូតូបើកក្នុងល្បឿនលឿនណាស់...។ ខ្យល់បោកបក់ ស្ទើរតែធ្វើឱ្យនាង ធ្លាក់ពីលើម៉ូតូម្តងៗទៅហើយ។ ឡាន ម៉ូតូក៏ឈប់ នៅភោជនីយដ្ឋាន មួយកន្លែងដ៏ល្បីល្បាញ បំផុតប្រចាំទីក្រុងសេអ៊ូល ជុងហ្គុក ដេញឱ្យលូណា ជាមួយអេឡិច ចេញសិន ដោយនាយនឹងថេយ៍ ត្រូវការផ្លាស់ប្ដូរ សម្លៀកបំពាក់ថ្មីក្នុងឡានតែម្តង។
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)