ភាគទី៤៩

208 3 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤៩

ថេយ៉ុងសូមឱ្យលោកប្ដីយល់ចិត្តខ្លួន ទាំងដែលខ្លួនឯងមិនដែលយល់ចិត្តប្ដីម្ដងណាឡើយ។ ឲ្យតែពេលណានិយាយប៉ះពាល់ដល់ លី ឡាឡា ដឹងតែមានរឿង រកាំរកុះគ្នារហូត តែក៏ស្ងើចសរសើរ អំពីអត្តចរិករបស់ ចន ជុងហ្គុក អារីយ៉ូហ៍ ជាខ្លាំង។
ព្រោះអីនៅពេលដែល ឈ្លោះទាស់ទែង វិវាទពាក្យសម្តីគ្នាម្តងៗ នាយតែងតែព្យាយាមនិយាយដោយពាក្យទន់ភ្លន់ ដោយមិនរករឿងច្រើន ឬក៏ស្រែកគំហកដាក់ថេយ៉ុងទេ។
"អ្ហឹកៗ...!!"យំទៀតហើយ ឱ្យតែឈ្លោះគ្នាដឹងតែយំ ខ្ទប់មុខនឹងទ្រូងប្ដី។ ដឹងឮហើយថា ថេយ៉ុងខ្សោយនឹង រឿងដែលប៉ះ ផ្លូវចិត្តណាស់ ទើបអីបន្តិចក៏ឆាប់ ច្រឡោតខឹង នឹងងាយយំដូចគ្នា។ បញ្ហាមួយនេះ ជុងហ្គុកក៏បានដឹងច្បាស់ ទើបមិនចង់និយាយខ្លាំងដាក់ សម្ពាធលើ ប្រពន្ធនោះដែរ។
"ស្ដាប់ណាស់អូន-មនុស្សដែលគេស្រឡាញ់អូន គេប្រាកដជាសប្បាយចិត្តនៅពេលដែលអូនរីករាយ រស់នៅមានសេចក្តីសុខ"ដោយដឹងថាប្រពន្ធមានអាយុក្មេង មិនទាន់ដឹងការរាក់ជ្រៅ ទើបនាយចេះតែតឿននឹងបង្រៀន
"...."រាងតូចស្ងាត់មាត់ឈឹង តែបើកត្រចៀកស្ដាប់គ្រប់ពាក្យសម្ដី របស់លោកប្ដី ស្ដាប់ដោយមានអារម្មណ៍ថាឈឺចាប់និងពិបាកទទួលយក ខ្លាំងណាស់។ ម្នាក់ជាបងស្រីហើយម្នាក់ទៀតជាលោកប្ដី នៅក្បែរអ្នកណា ក៏មានតែសំដីផ្លុំត្រចៀក ម្ខាងទៅម្ខាង បងស្រីប្រាប់ថាមិនឲ្យទុកចិត្តលើលោកប្តី ចំណែកឯលោកប្តីក៏ប្រាប់ថា បងស្រីជាមនុស្សដែល មិនគួរឱ្យទុកចិត្តដូចគ្នា។
"បើនាងមកល្អយើងមិនថាទេ-ប៉ុន្តែនាងមកដើម្បី ធ្វើបាបអូនណា"
"...."
"យើងក៏ដឹងច្បាស់ ថាអំឡុងពេលដែលអូនកំពុងតែរងទុក្ខ..គឺនាងជាអ្នកជួយ ផ្គត់ផ្គង់អូនរហូត..។តែនោះគ្រាន់តែជារឿងមួយចំណែក ដែលនាងបង្ហាញថា ខ្លួនឯងជាមនុស្សដែលល្អសម្រាប់ថេយ៍ ប៉ុណ្ណោះ"
"...."ថេយ៉ុងយំក្នុងទ្រូងប្តី ឡើងញ័រខ្លួនចំប្រប់ ទឹកភ្នែកហូរហៀររហាម ឃើញហើយអត់អាណិតមិនបាន។
"ថេយ៍ហ្ហា៎...!!សូមអូនកុំធ្វើឱ្យយើង ក្លាយជាមនុស្សអាត្មានិយមអីណា"
?????!!!
ថេយ៉ុងលោតសញ្ញាសួរពាសពេញ ខួរក្បាលចិត្តរបស់គេ ពិតជាចង់សួរណាស់ តែមិនហ៊ាន។
"យើងស្រលាញ់អូន..."
អ្ហឹមមម!!!
ស្តីវាចារចប់ ជុងហ្គុក ទម្លាក់បបូរមាត់ សង្កត់លើបបូរមាត់ប្រពន្ធថ្នមៗ នឹងថើបដោយក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅបំផុត អណ្តាតសើមក្ដៅ លូកក្រលាស់ ពេញក្រអូបមាត់ប្រពន្ធ ប្រអប់ដៃ អោបក្រសោបចង្កេះប្រពន្ធជាប់ស្អិត។
"<យើងនឹងសម្លាប់នាង បើនាងហ៊ានតែ ធ្វើបាបថេយ៉ុងម្តងទៀត។ហើយម្ដងនេះ នាងប្រាកដជាមិនអាច រួចខ្លួនឡើយ លី ឡាឡា>"
បបូរមាត់ថើបរាងតូចច្រលឹង ដើម្បីលួងលោម តែក្នុងចិត្ត កំពុងតែក្តៅពុះកញ្ជ្រោល នឹងរឿងរបស់ ស្រីពស់វែកម្នាក់នោះជាខ្លាំង។
មិនមែនជុងហ្គុកមិនដឹងទេថារាល់ថ្ងៃនេះ នាងកំពុងតែគិតអ្វី ហើយចង់បានអ្វី ព្រោះសកម្មភាពនិងទង្វើ អមជាមួយពាក្យសំដីរបស់នាងហាក់ធ្វើឱ្យ ជុងហ្គុក ដឹងយ៉ាងច្បាស់ថា នាងគ្មានបំណងល្អចំពោះខ្លួន នឹងថេយ៉ុងទេ។ បើនាងពិតជាមានបំណងល្អពិតមែន នាងប្រាកដជាមិននិន្ទា និងប្រើកលល្បិចគ្រប់បែបយ៉ាងដើម្បីធ្វើបាបថេយ៉ុងទេ។ ណាមួយទៀតតាមការស៊ើប ពីជីវៈប្រវត្តិ របស់នាងមកកាន់តែធ្វើឲ្យ ជុងហ្គុកដឹងយ៉ាងច្បាស់ដូចគ្នាថា នាងជាមនុស្សស្រីដែលគួរឱ្យមកចូលមកជិតទេ។

__
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now