#ភរិយាម៉ាហ្វៀ
ភាគទី៣០
មេឃបាក់រសៀលថេយ៍ហ្គុកវិលត្រឡប់មកភូមិគ្រឹះវិញ។ តែភូមិគ្រឹះហាក់ស្ងប់ស្ងាត់ ជាខ្លាំងខណៈដែល លោកប៉ាអ្នកម៉ាក់ក្មេក មិននៅ ពួកគាត់បាន ទៅ ប្រទេសអង់គ្លេស តាំងពីម៉ោង១:០០ ម្ល៉េះ។
"អូនឡើងទៅសម្រាកសិនទៅ"មកដល់ភ្លាមជុងហ្គុកឱ្យប្រពន្ធឡើងទៅសម្រាកព្រោះនាយ នៅមានការងារនៅខាងក្រៅផងដែរ។ ថេយ៍ឈរអេះអុញ ព្រោះមិនចង់ទៅ មិនឃ្លាតឆ្ងាយពីលោកប្តី ទាល់តែសោះ។
"អាហ៊ា...!!!"
"យើងទៅធ្វើការ.."
"សូមទៅដែលមកហ៊ា"
"ឈប់ហៅយើងថាហ៊ាទៅ.."
"ហេតុអ្វី??ក្រែង ព្រឹកមិញ និយាយថាចូលចិត្ត?"
"យើងថាកុំអី ពិបាកស្តាប់ណាស់..ស្តាប់ឮហើយយើងចេះតែព្រឺសម្បុរគីង្គក់ រហូត"ជុងហ្គុកធ្វើជាញ៉ាក់ៗស្មាទ្រើងៗ ថេយ៍ផ្លុំខ្យល់បបូរមាត់ឱ្យថ្ពាល់ ប៉ោងៗ គួរឱ្យក្នាញ់ ធ្មេចភ្នែកប្រិចៗ ក្រែងបន្ទន់ចិត្តប្រុសចាស់ តែមើលចុះ អត់ដដែរ
"ស្អែកយើងនាំអូនទៅ-ឥឡូវស្តាប់បង្គាប់..ធ្វើជាក្មេងល្អឬទេ?"
"ក៏បាន..តែកុំមើលស្រីផ្សេងណា ធ្វើការឱ្យដឹងធ្វើការ កុំទាក់ទងអ្នកណា"
"រឿងនោះប្រាកដណាស់"ជុងហ្គុកតបវិញភ្លាមៗ មិនឱ្យភរិយាបណ្តូលចិត្ត ពិបាកចិត្តឡើយ។ ណាមួយទៀតសព្វថ្ងៃនេះ ជុងហ្គុកគ្មានចំណាប់អារម្មណ៍ ទៅលើនារីណាម្នាក់ឡើយ ព្រោះអីបេះដូង នឹងចិត្តស្រឡាញ់ទាំងប៉ុន្មាននាយប្រគល់ជូនថេយ៍អស់ហើយ។
"ទៅចុះតែម៉ោង១១:០០ ត្រឡប់មកផ្ទះវិញ ដឹងនៅ ប្រពន្ធទទឹងរងចាំផ្លូវលោកប្តី"មុននឹង អនុញ្ញាតថេយ៍ក៏ដាក់បម្រាមដូចគ្នា។
"ជុប៎ បាទអូន"ជុងហ្គុកឆ្មក់ថើបមាត់ថេយ៍មួយខ្សឺតមុននិងចេញទៅក្រៅ បន្សល់ទុកថេយ៉ុង នៅជាមួយអ្នកបម្រើផ្សេងៗទៀត។
====
-ស្បៃរាត្រី
ក្នុងក្លឹបកម្សាន្តXUX ស្ថិតក្រោមឥទ្ធិពល ចន ជុងហ្គុក អារីយ៉ូហ៍ ជាអ្នកគ្រប់គ្រង។ ក្នុងក្លឹបនេះ សម្បូរទៅដោយ ត្រកូលអភិជន នឹងមហាសេដ្ឋី ជាច្រើននាក់ទៀតចូលចិត្ត មកកម្សាន្តណាស់ មិនថាលក្ខណៈគ្រួសារ ឬក៏ដៃគូរ សង្សារអីឡើយ អ្នកខ្លះទៀតក៏មកតែឯង...ដោយមិនខ្លាចអ្វីឡើយព្រោះទីនេះ មានការ ការពារពីកូនចៅ ម្ចាស់ក្លឹបផ្ទាល់។
"អរគុណសម្រាប់ការសហការណ៍ ណាលោកចន"លោកនេតរ៍ វាចាឡើយខណៈដែល ជុងហ្គុកយល់ព្រមសហការណ៍ នឹងគាត់។
"ព្រោះលោក នេតរ៍ សាកសមបំផុត"
"បាទលោក.."និយាយគ្នាចប់ ពួកគាត់ទាំងពីរក៏ចាប់ដៃគ្នា ក្នុងន័យចង់មិត្តភាពឱ្យគង់វង្ស។
"ខ្ញុំលាលោកនេតរ៍ សិនហើយ.."
"អ៎ៅ..!!ទៅលឿនម្ល៉េះ?នេះម៉ោងទើប៩:០០នឹង បើ..."
"ប្រពន្ធខ្ញុំចាំទៅផ្ទះ..ណាមួយទៀតខ្ញុំមាន ការត្រូវធ្វើដូចគ្នា រីឯទំនិញខ្ញុំហ្នឹងប្រាប់កូនចៅ ដឹងជញ្ជូនឱ្យលោកនៅ អាធ្រាតយប់នេះផងដែរ"
"លោកចន..មានប្រពន្ធហើយ??"លោកនេតរ៍ ភ្ញាក់ផ្អើលជាខ្លាំង ទើបចង់សួរបញ្ជាក់
"បាទ..!!ខ្ញុំមានប្រពន្ធហើយ"ជុងហ្គុក ត្បកវិញភ្លាមៗ ដោយមិនលាក់លៀម អ្វីទាំងអស់។
"មើលទៅលោកចន ដូចខ្លាចប្រពន្ធ.."លោកនេតរ៍ សួរបែបលេងសើច ប៉ុន្តែគាត់ឃើញអ៊ីចឹងមែន មិននឹកស្មានថា លោកចន ខ្លបខ្លាចប្រពន្ធដល់ថ្នាក់នេះសោះ។
"ហ៊ឹស..!!ខ្ញុំមិនបានខ្លាចប្រពន្ធទេ-តែខ្ញុំគោរព ផ្តល់តម្លៃឱ្យប្រពន្ធរបស់ខ្ញុំ"
"អូហ៍..នាងប្រាកដជាសំណាងណាស់ ហើយដែលបាន លោកចន ជាប្តីយ៉ាងដូច្នេះ"
"ប្រពន្ធខ្ញុំជាប្រុស..មិនមែនស្រី"
"...ថា...ម៉េ..ច????"
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)