ភាគទី០៦

560 24 0
                                        

#ភរិយាម៉ាហ្វៀ

    ភាគទី០៦

ទម្រាំតែចប់កម្មពិធី ថេយ៉ុងអស់ដៃអស់ជើង រៀបចំប្រដាប់ប្រដាល់របស់ខ្លួន នឹងបើកលុយពីមេរួចក៏ចាកចេញ ទៅផ្ទះវិញ ស្របពេលដែលមេឃកាន់តែងងឹត ខ្យល់បោកបក់ រំផាត់រំភើយ តាមផ្លូវគ្មានមនុស្ស..ទេក្រៅពីភាពទទេស្អាត..នេះសំណាងហើយដែល ថេយ៉ុងទម្លាប់ ជិះកង់មកផ្ទះដោយឯងៗហើយ។ មកដល់ផ្ទះ ល្មមម៉ោង៣:០០យប់ ថេយ៍យកកង់ទុកម្តុំរួចរូតរះ ម្នីម្នាចូលទៅងូតទឹក នឹងគិតថាដេក យកកម្លាំងទៅរៀនស្អែក តែមិនទាន់បាន ងូតទឹកផងត្រូវ មកឈប់ឆ្ងក់ ខណៈដែលម្តាយចុងចិត្តអប្រិយ អង្គុយផឹកស្រា កំដរចាំផ្លូវ រាងតូចមិនដឹងជាពេលណាឡើយ តែមើលគាត់ចុះ ស្រវឹងឡើងជោកជាំ។
"មកហើយអ្ហេះ?"
"បាទ-ម៉ាក់"តបហើយប្រុងចាកចេញតែក៏ឈប់ម្តងទៀត ព្រោះអ្នកស្រីលី ស្ទុះមកឃាត់បំណងប្រហែលជា ទារលុយដូចកាលកន្លងហើយ
"ឱ្យលុយមក"គាត់ទារមើលតែកូនចុងនឹងជា កញ្ជះដាច់ថ្លៃរបស់ខ្លួនអ៉ីចឹង
"លុយអីម៉ាក់?ខ្ញុំ-"
ផ្លាច់=អ្នកស្រីលី ទះកំភ្លៀងថេយ៍មួយ ទំហឹងបណ្តាលអោយរាងតូចច្រលឹង ដួលខ្ពោកនិងឥដ្ឋការ៉ូ
"កុំឱ្យសោះ-អ្ហែងកុំមកចង់ប្រកែកជាមួយហ្នឹងយើង ប្រយ័ត្នតែយើងអូសក្បាលឯង យកទៅថ្វាយខ្លួនឱ្យពពួកតាតាអ្នកមាន តិចថាយើងអាក្រក់"អ្នកស្រីលី ស្រែកគំហកដាក់ថេយ៉ុងខ្លាំងៗ
"ម៉ាក់-ម៉ាក់គ្មានសិទ្ធិធ្វើបែបនេះទេ"ថេយ៍បកវិញញ័រមាត់តតាត់ នេះជាលើកទីមួយហើយ ដែលរាងតូចក្លាហានហ៊ានតបត ជាមួយម្តាយចុង។
សំឡេងប្រកែកគ្នា បន្លឺដាស់ឱ្យឡាឡា នឹងលោកគីម ចេញមកមើល ប៉ុន្តែគ្មាននរណាម្នាក់ចូលទៅឃាត់ និងបញ្ឈប់ទង្វើរបស់ អ្នកស្រីលីឡើយ។
"មើលទៅឯងកាន់តែថ្លើមធំហ៊ាននិយាយផ្ចាញ់ផ្ចាលយើងហើយតាស៎នេះ"គាត់និយាយរួច ស្ទុះទាញរំពាត់តូចឆ្មារ មកក្តោបក្តាប់ក្នុងដៃយ៉ាងណែន ក្រសែភ្នែកក្រហមឆេះ ពាសពេញដោយចិត្តមោឃៈ សម្លឹងកូនចុង ដោយឥតក្តីមេត្តា។
"ម៉ាក់ចង់ធ្វើអី??"ថេយ៍ចោទសួរ អំឡុងពេលគូថរំកិលថយក្រោយជារើយៗ ព្រោះដឹងថាបន្តិចទៀត គេប្រាកដជាឈឺសាច់ ដោយសារដៃរបស់ម្ដាយចុងជាមិនខាន។
"ប្រដៅកូនគ្មានម៉ែដូចជាឯង-"
ឆ្វាច់=គាត់និយាយរួច ក៏លើករំពាត់វាត់លើខ្នងថេយ៍ខ្លាំងៗ តាមចិត្តឆេវឆាវ និងភាពទំនើងរបស់គាត់។
អ្ហឹកៗ
រាងតូចស្រែកយំខ្លាំងៗ ដៃតូចស្រឡូនស្រឡៅ លើកមកឱបផ្អឹមទ្រូង ដោយភាពឈឺចាប់ពេកក្រៃ ទឹកភ្នែកហូរមិនចេះរីងស្ងួត ក្តីឈឺចាប់នៅតែបន្តឥតស្រាកស្រាន្ត។ខ្នងបែកឈាមឡើងគួរឱ្យញញើត ប៉ុន្តែសម្រាប់អ្នកស្រីលីដែលមាននាមជាម្ដាយចុងវិញ ហាក់មិនដឹងកំហុសនិងមិនប្រណីដៃសោះ គាត់វាយរហូតទាល់តែថេយ៉ុង សន្លប់បាត់បង់ស្មារតី ទើបគាត់បញ្ឈប់ នឹងបោះរំពាត់ចេញទៅម្ខាង។
"ម៉ាក់-"ឡាឡា ហៅម៉ាក់ ដោយទឹកមុខខ្លបខ្លាចជាខ្លាំង
"ទៅខ្វល់ពីវាធ្វើអី?វាគ្រាន់តែជា ប្អូនចុងឯងតើ"គាត់និយាយរួច ទាញបារីមកជក់ នៅចំពោះមុខប្ដីនិងកូនស្រី
"តែបើអូនធ្វើអំពីហិង្សានេះបន្តទៀតខាងប៉ូលីអាចនឹងសង្ស័យណា"លោកគីមចូលមកនិយាយដូច បញ្ចេញអត្តចរិកខ្លាចប្រពន្ធ។
"គ្រាន់តែសង្ស័យតើពួកវាអាចធ្វើអ្វីយើងបាន??បងគិតតែពីខ្លួនឯងទៅ.."អ្នកស្រីលី និយាយរួច ទាញកាតាបថេយ៉ុង ដើម្បីចង់ដឹងថា យប់នេះរកលុយបានប៉ុន្មាន។
"ស្អីគេបានតែ២០ ដុល្លារ??"

======
រងចាំភាគបន្ត

អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now