#ភរិយាម៉ាហ្វៀ
ភាគទី៤៧
ថេយ៉ុងដោយហេតុមិនដឹងរឿងពិតជា រល្ងីល្ងើណាស់ ខុសអ្វីតែ ជុងហ្គុកក្តោបពោះ សម្លឹងមើល ឡាឡាដោយក្រសែភ្នែក ឃោរឃៅ បំផុត។
"លោកចនខ្ញុំ..."ឡាឡា ស្ទុះស្ទាចង់ចូលមកជិតតែត្រូវឈប់ស្ងៀមខណៈដែល ជុងហ្គុកគំហកកំហែងដាក់នាងខ្លាំងៗ
"កុំយកដៃ កខ្វក់នាងមកប៉ះយើង"ស្តីឱ្យចប់ ប្រឹងក្រោកទាំងលំបាកលំបិន ដោយពុំភ្លេចទាញដៃ ប្រពន្ធទៅផងដែរ។ មកដល់ក្នុងបន្ទប់ទឹក ជុងហ្គុក រត់ចូលភ្លែត នរណាទ្រាំបាន បើរោលរាគ ហើយហ្នឹង ថេយ៉ុងឈរចាំខាង ក្រៅទាំងម៉ីងម៉ាំងៗ ភ្នែកភ្លឹសៗ សម្លឹងបន្ទប់បន្ទប់ដែលជុងចូលនោះ។
ក្រាកកកក...!!!! ទ្វារបន្ទប់ទឹកបើក បង្ហាញឱ្យឃើញជុងហ្គុកចេញមក ឡើងទន់ជង្គង់ចង់ដួលម្តងៗ តែថេយ៍ ចូលទៅជួយទប់ លំនឹងប្តី យ៉ាងរហ័សដូចគ្នា។
"ជុង..យ៉ាងហើយ"
"បង...!!!"
ក្រឹប!!!
រកស្តីតបមិនទាន់ នាយក្រាស់រត់ចូលបន្ទប់ទឹកម្តងទៀត ព្រោះទប់លែងឈ្នះហើយ។ មិនដឹងថា ស្រីពិសពុលនោះដាក់ កម្រិតថ្នាំ ប៉ុន្មានទេ នេះសំណាងដែលនាយ ទទួលផឹកចុះបើជាថេយ៉ុងផឹកវានោះ មិនរាគដូចនាយហើយទេហីស។
ប៉័ងៗ..ប៉័ងៗ!!! រាងតូចទ្រាំមិនបាន ក៏គោះទ្វារខ្លាំងៗ តាមចិត្តព្រួយបារម្ភពីអាការៈរបស់លោកប្តី។
"អ្ហឹក..!!បងទៅពេទ្យ"
ក្រាកកក!!! ជុងហ្គុកបើកទ្វារទាំងមុខមាត់ស្លេកស្លាំងដដែល កាន់តែធ្វើឱ្យចិត្តថេយ៍ ឈឺចាប់លើសដើម។
"យើងមិនអីទេកុំយំ..."
"ហ្ហឹកៗ លោកប្តីកើតអ្វី??ម៉េចក៏ទៅជាបែបនេះ"
"យើងថាទៅ ផ្ទះសិនទៅ..!!"
"អ្ហឹមមម"
ថេយ៉ុងងក់ក្បាលបណ្តើរជុងហ្គុកចេញទៅក្រៅ ក្រោមក្រសែភ្នែករាប់លានគូរ ដែលកំពុងចោទសម្លឹងមើលអ្នកទាំងពីរ ពីចម្ងាយហើយក្នុងនោះក៏មាន លីឡាឡា ដូចគ្នា។
មកដល់ក្នុងឡាន ដោយសុវត្ថិភាពហើយ ជុងហ្គុកបញ្ជាឱ្យអេឡិច បើករថយន្ត ឆ្ពោះទៅភូមិគ្រឹះភ្លាមៗ ដូចគ្នា។ ថេយ៉ុងយំអោបប្តី ព្រោះអាណិត នឹងស្រលាញ់ខ្លាំងណាស់។
"ចៅហ្វាយ...!!"
"ស្អែកចាំនិយាយ!!"
អេឡិចចង់សួរជុងហ្គុក អំពីរឿងរបស់ លី ឡាឡា តែនាយបាន ហាមឃាត់មិនឱ្យនិយាយទេ ព្រោះពេលនេះថេយ៍ក៏នៅ បើហ៊ានតែនិយាយ ថេយ៉ុងប្រាដក ខឹងស្អប់ខ្លួនជាមិនខាន់។
_
អ្ហាយយយយយ!!!!! ប្រាវវវវ!!!
សម្រែកស្រែកនឹងការបោកប្រាស់ របស់របបបន្លឺឡើងខ្ទ័ររំពងពេញបន្ទប់ បង្កើតជាសំឡេង លាន់ឮដល់ត្រចៀក អ្នកជាម្តាយឱ្យរត់មកមើលភ្លាម។
"ឯងកើតឆ្កួតស្អីឯង ហ្ហា៎ស ឡាឡា"
"ខ្ញុំស្អប់វា..!!វាបំផ្លាញ់ផែនការណ៍ របស់ខ្ញុំ"
"នរណា???"
"គឺវា...!!!អ្ហាយយយយ!!!!"នាងស្រែកដូចជាមនុស្សឆ្កួត
"ឈប់ឆ្កួតទៅ...យើងសួរថា អាណាវាហ៊ាន ធ្វើឱ្យឯងខឹងបែបនេះ..តើវាជាអ្នកណា??"
"ថេយ៉ុងហ្នឹងហើយ!! មានអ្នកណាទៀត"
"ស្អី????វានៅរស់??" គាត់សួរទាំងភ្ញាក់ផ្អើលព្រោះបាត់ដំណឹងថេយ៍ យូរគួរសមហើយ ហើយគាត់ក៏គិតថា ថេយ៉ុងស្លាប់ដូចគ្នា។
"ត្រូវហើយ...!!មិនត្រឹមតែនៅរស់ទេ..!វាថែមទាំងមាន ទ្រនំខ្ពស់ ដូចគ្នា"
"?????"
"វាជាមនុស្សដែល លោកចន ជុងហ្គុក អារីយ៉ូហ៍ ស្រលាញ់។"
"ស្អី?????"
"លោកចន ងប់ងល់នឹងវាណាស់..!!នេះហើយជាហេតុផល ដែលខ្ញុំស្អប់វា"
___
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)