ភាគទី៤១

251 6 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤១

"..."ថេយ៉ុងមិនតប ងើបខ្លួនចេញពីអាងទឹក រត់ទៅ ស្លៀកពាក់យ៉ាងលឿន ខណៈដែលជុងហ្គុក ប្រញាប់លាងសម្អាតកាយាឱ្យស្អាត បន្ទាប់មកក៏ទាញកន្សែងរុំចង្កេះ ដើរតាមពីក្រោយ ក្មេងកំហូច ខាំគេហើយរត់។
"អូន...!!!"ប្រុសចាស់ ហៅភរិយាទាំងមុខស្អុយ
"បងស្រីកំពុងចាំអូន.."ថេយ៍នៅតែ ជ្រើសរើស ការគេចមុខដដែល ថ្ពាល់វិញឡើងក្រហមព្រឿងៗ
"បងស្រីអូន ប្រហែលសំខាន់ជាងយើងហើយ"
"គិតតែផ្តេសផ្តាស..ប្រុសរឿងច្រើន"
"ចុះបើមែន..!!"
"ហីស!!មើលនិយាយ..!!"
"ទៅៗ..!!យើងមិនឃាត់អូនទេ"
"អូខេលោកប្តី..ហ្ហិកៗ"ថេយ៉ុង សើចកាច់ក.ឡើងកក្អឹក ដៃស្រឡូនស្រឡៅ គ្រវីចុះឡើងដូច កំពុងតែលាប្តីសម្លាញ់ចិត្តចុះទៅក្រោមបាត់ទៅ។
"បើនាងមកល្អ..យើងមិនធ្វើអីនាងទេ។ ប៉ុន្តែបើនាងមក អាក្រក់យើងនឹង ផ្តល់មេរៀនឱ្យនាង ចាំដល់ជាតិក្រោយ"
====
កាត់មកខាងក្រោមវិញ លី ឡាឡា ពិតជាសាកសមបំផុតបើនាងចូលប្រលូកក្នុងវិស័យសិល្បៈភាពយន្តផ្សេងៗ ព្រោះអីដឹងទេ??គឺនាង ពិតជាសម្តែងសមណាស់ នៅចំពោះមុខរបស់ ថេយ៉ុង។
"ប្អូនរបស់បង ឥឡូវឡើងសាច់ជាងមុនទៀត..លោកចន មើលថែទាំប្អូនប្រុសបង បានល្អណាស់..ហ្ហើយ..!!គិតៗទៅ ទោះបីជាគាត់ឃោរឃៅ ព្រៃផ្សៃ អាក្រក់យ៉ាងណា ក៏គាត់ល្អចំពោះ ប្អូនណាស់"ឡាឡា ស្រដីសរសើរបែបដៀលដាម បញ្ឆិតបញ្ឆៀង
"បងស្រីចេះតែថាហើយ..លោកប្តីល្អ ដាក់គ្រប់គ្នាដូចអូន ដែលសោះ"
"យ៉ាងណា កុំទុកចិត្តមនុស្សប្រុស ខ្លាំងពេកថេយ៍-ប្រុសៗ សុទ្ធតែអាក្រក់.."
"ដក ចន ជុងហ្គុក អារីយ៉ូហ៍ មួយចេញបង"ថេយ៉ុង នៅតែលើកតម្កើង លោកប្តីដដែល ព្រោះអី ជុងហ្គុកល្អមែន..ល្អគ្មានគូរប្រៀប។
"ច៎ាសសស"ឡាឡា..ទាល់តម្រិះ មានតែប្រឹងញញឹមដាក់ប្អូន ខណៈដែល ចិត្តនាង ពុះកញ្ជ្រោល ក្តៅក្រហាយជាខ្លាំង។ មិនក្តៅក្រហាយ យ៉ាងម្តេចទៅ?? បើនាង ញុះញង់ឱ្យប្តីប្រពន្ធគេ ឈ្លោះគ្នាមិនបានផងហ្នឹង។
"ថេយ៍-ថេយ៍..ញ៉ាំបាយអូន"សំឡេងមាំគ្រល័រធំបន្លឺឡើង ដង្ហើយហៅប្រពន្ធតូច មកទទួលទានអាហារពេលល្ងាច
"អូនទៅហើយ..។តស់ បងស្រី.."ថេយ៉ុងស្រែកតប ប្រាប់ប្តីរួចក៏ដឹកដៃបងស្រី ចិត្តល្អមុខ អាក្រក់ក្រោយ ដើរបង្ហួសទៅ តុអាហារ។
"លោកប្តី.."
"អរគុណមក.."
"លោកចន..តើខ្ញុំរំខានទេ??"ឡាឡា ដាក់គូថអង្គុយមិនទាន់ក្តៅផង ក៏ប្រើសំដីផ្អែមស្រទន់ ដូចស្រីមាយាល្បិចរាប់រយជំពូក។
"រំខានណាស់!!!"ជុងហ្គុក ត្បកវិញ ទាំងទឹកមុខរាបស្មើ ខុសផ្ទុយពី និយាយជាមួយថេយ៉ុង។
"ថេយ៉ុង..ប្តីរបស់ប្អូនដូច មិនស្វាគមន៍បងសោះ..."
"ឈប់!!!! នាងហៅថេយ៍ ថាម៉េច???"
រកតែឡាឡា ទូពិតមិនទាន់ជុងហ្គុក ជម្រិតសួរនាងភ្លាម ដោយមិនទុកមុខសូម្បីតែ បន្តិចព្រោះតែ អម្បាញ់មិញ ជុងហ្គុកបានឮ ពាក្យញុះញង់របស់នាង ទាំងអស់។
"គឺថេយ៉ុង..លោកចនមាន បញ្ហាអ្វីឬ??"
"ស្តាប់!!! នាងគ្មានសិទ្ធិ ហៅភរិយារបស់យើងស្មើនោះទេ...!!"
"ជុងហ្គុក.."ថេយ៍ចង់ឃាត់សម្តីលោកប្តីតែមើលចុះ ហួសពេលហើយ
"???"ឡាឡា ក្តោបដៃ ប្រឹងញញឹមដាក់ អ្នកគ្រប់គ្នា
"មិនថានាទីនេះ..ឬក៏តទៅ..នាងត្រូវតែ ហៅភរិយាយើងថា ម៉ាដាមថេយ៉ុង!!!"
"តែខ្ញុំជាបងស្រីរបស់គេ"ឡាឡា ប្រកែកព្រោះមិនសុខចិត្ត
"ត្រូវហើយលោកប្តី.."ថេយ៍ជួយបន្ថែម ដោយហេតុដឹងថា ជុងហ្គុក និយាយចេញមក គ្មានសមហេតុផល សូម្បីតែបន្តិចសោះឡើយ
"បងស្រី?? បងស្រីចុង? ឬក៏បងស្រីក្រៅខោ??អ្ហេស៎ ម៉ាក់ចុងទីពីរ របស់ម៉ាដាម យើងដឹង?"

__
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now