#ភរិយាម៉ាហ្វៀ
ភាគទី៣៣
ជុងហ្គុកគាំងបន្តិចដើល ព្រោះប្រពន្ធតូចរបស់នាយប្លែកណាស់លើកនេះ ថែមទាំងក្លាហានដូចគ្នា។
"តាមចិត្តអូនគ្រប់យ៉ាង.."គ្រាន់តែជុងហ្គុក យល់ព្រមភ្លាម កំលោះតូច ទាញចានផ្លែឈើ មកញ៉ាំ អមជាមួយទឹកដោះគោដូចគ្នា ប្រមាណជា២០ នាទីទើបរួច។ ជុងហ្គុក ចាប់ពរថេយ៍ឡើងមក បន្ទប់វិញ ដោយដាក់លើពូកថ្នមៗ ចំណែកនាយក៏មក អង្គុយជិតដូចគ្នា។
"ថើបមក..!នៅសម្លឹងដល់អង្កាល់ទៀត?"ឃើញប្រពន្ធមឹសៗ មិនព្រមថើបដូចកាលសូម ដូចនេះ ជុងហ្គុក ចាប់ផ្តើមតឿនម្តងហើយម្តងទៀត
"អាហ៊ាដេកទៅ.."
"គ្រាន់តែថើបសោះ ចាំបាច់ដេក?"
"អូនចង់ស្ទាប..ដែល"
"ហ៊ានណាស់..!ប្រយ័ត្នយើងទ្រាំលែងបាន ចាប់រំលោភ មុន១៨ឆ្នាំទៅ"
"អាហ៊ាមិនហ៊ានទេ"
"ថីមិនហ៊ាន?"
"ព្រោះហ៊ា ស្រលាញ់អូន ហើយហ៊ាផ្តល់តម្លៃឱ្យអូនណាស់"
"ដឹងមកពីណា??នរណាប្រាប់?"
"ទង្វើអាហ៊ា បញ្ជាក់គ្រប់យ៉ាង"
នេះហើយការស្រលាញ់ ដែលចន ជុងហ្គុក អារីយ៉ូហ៍ ប្រគល់ជូន គីម ថេយ៉ុង អាឡារីហ៍។
-ស្រលាញ់គឺស្រលាញ់
-ស្រលាញ់ហ៊ានបញ្ចេញ
-សំខាន់នាយតែងតែ ផ្តល់តម្លៃ លើកដង្កើមុខមាត់ ភរិយានៅមុខអ្នកដទៃទៀត។
"ហ៊ឹសសស!!យើងនិយាយមិនឈ្នះអូនទេ"
"តែហ៊ាឈ្នះ មនុស្សគ្រប់គ្នា?"
"រឿងនោះប្រាកដណាស់..តែយើងមិនចង់ឈ្នះមនុស្សដែលយើងស្រឡាញ់ ពេញចិត្តលើកជាគូអនាគតឡើយ"
"ស្រលាញ់អូនម្ល៉ឹងៗ..ប្រយ័ត្នអូនធ្វើឱ្យខូចចិត្តណា"
"ធ្វើចុះអូន..បើអូនពេញចិត្ដយើងក៏មិនបានហាមឃាត់"
"កុំល្អជាមួយអូនពេក..ព្រោះអូនមិន perfect សម្រាប់ហ៊ាទេ"
"គិតធ្វើអី???"
"ព្រោះ...."
"អូនននននន!!!! ចាំណាអូន..មនុស្សគ្រប់គ្នាកើតមក គ្មាននរណា perfect ទាំងអស់ទេ។ ម្នាក់ៗ តែងតែមាន រឿងមិនល្អៗ ដូចគ្នា គ្រាន់តែម្នាក់នេះតិច ម្នាក់នោះច្រើន។ ហើយអតីតកាលគឺ អតីតកាល ពេលវេលាកន្លងហួសហើយ កុំបន្តសោកសៅនាំតែចិត្តឈឺចាប់ អត់ប្រយោជន៍ទេ..ត្រូវចាំណាអូន..អូនជាម៉ាដាមរបស់យើង..ជាមនុស្សដែលយើងស្រឡាញ់ស្មើរជីវិត..ទោះទៅថ្ងៃមុខអូនធ្វើខុស ក៏យ៉ាងមិនប្រកាន់..ព្រោះយើងដឹងថា កំហុសដែលម៉ាដាមយើងសាងគឺ គ្មានបំណងនោះទេ"
"ជុង..."
"ចិត្តអូនស្អាត..រូបអូនល្អគន់ដូចផ្កាកុលាប ព័ទ្ធដោយបន្លាមុតស្រួច..ក្លិនក្រអូបនៃភាពស្មោះត្រង់របស់អូន តែងតែសាយភាយ ប៉ះច្រមុះរបស់យើង ២៤ម៉ោង..ដូចនេះហើយ រាល់ទង្វើអូនសាង យើងជឿជាក់ថាអូន គ្មានបំណងទេ"
"...."ថេយ៉ុងលែងតប ក៏លុតជង្គង់ ដាក់ដៃលើទ្រូងប្តីចាស់ មុននឹងឈ្ងោកមុខបន្តិចម្តងៗ សន្សឹមៗ រហូតទាល់តែបបូរមាត់ ប៉ះនឹងបបូរដ៏មានរសជាតិ លោកប្តី។
អ្ហឹមមម...!
ជុងហ្គុក បានអ៊ីចឹងតបវិញភ្លាមដៃមាំសុទ្ធតែសរសៃរ លើកទៅច្របាច់ប៉ះអង្អែលសាច់ត្រគាកមូលក្លំ របស់រាងតូចថ្នមៗ។ អណ្តាតអ្នកទាំងពីរ ពពាក់ពពូនគ្នា ផ្តោះផ្តងសាសងជាមួយគ្នាទៅវិញទៅ ដោយអារម្មណ៍ស្នេហាលើសលប់បំផុត។
នេះហើយជាស្នេហា...!!ស្នេហាមិនលាក់បាំងរវាងគ្នា!! ហើយក៏ជាស្នេហាច្បាស់លាស់ដូចគ្នា។
មិនថាទៅថ្ងៃមុនមានរឿងអ្វីកើតឡើងនោះ ក៏ចន ជុងហ្គុក អារីយ៉ូហ៍ ម្នាក់នេះគ្មានថ្ងៃលែងដៃភរិយាកំសត់ម្នាក់នេះដែរ។
<អូនជាពិភពលោករបស់យើង-គ្មានអូន យើងដូចបាត់បង់ ពិភពលោកទាំងមូលដូចគ្នា>
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)