ភាគទី០៤

720 34 3
                                        

#ភរិយាម៉ាហ្វៀ

    ភាគទី០៤

-យប់រាត្រី
ក្នុងវិមានដ៏អស្ចារ្យរបស់ លោកនាយរដ្ឋមន្ត្រី កំពុងតែទទួលរាក់ទាក់ សំណេះសំណាល នឹងមនុស្សមានអំណាចជាច្រើនដែលស្ថិតនៅក្នុងទីនោះ។ ភ្ញៀវកិត្តិយសមានតែចូល ជារើយៗ ឥតស្រាកស្រាន្ត ទាល់តែសោះ ប៉ុន្តែនៅទីនោះ ហាក់មិនទាន់ឃើញ លេចនូវវត្តមានរបស់...។
ង៉ឺតតតតត!!!!
ស្នូរសំឡេងរថយន្ត ចាប់ហ្វ្រាំងឈប់ចតនៅមុខ វិមាន ទ្វាររថយន្តបើកដោយដៃ អេឡិច បង្ហាញឱ្យឃើញ លោកអគ្គនាយក ចន អារីយ៉ូហ៍ បោះជំហានចូលមក ដោយទឹកមុខមាំ ខណៈដែលមាន អេឡិច ជាមនុស្សជំនិតដើរប្រគាបនឹងខ្លួននៅ ខាងស្តាំ ហើយខាងឆ្វេងមាន អ្នកនាងលេខា លូណា ដូចគ្នា។
"អូហ៍ សូមស្វាគមន៍ លោក អារីយ៉ូហ៍"លោកនាយករដ្ឋមន្ត្រី ស្ទុះស្ទាចូលមក រាក់ទាក់ ស្វាគមន៍នឹង ភ្ញៀវសំខាន់បំផុត ខណៈនោះ អ្នកសារព័ត៌មាន នាំគ្នាថតព្រោងព្រាត និងផ្ដិតរូបភាពច្បាស់ៗល្អយកទៅផ្សាយផុសក្នុងផលិតកម្មផ្សេងៗគ្នា។
"បាទ លោករដ្ឋមន្ត្រី"ជុងហ្គុក ចាប់ដៃគាត់ទុកជាការស្វាគមន៍ដូចគ្នា បន្ទាប់មក ពួកគាត់ ដើរលើកម្រាលព្រំក្រហម ឆ្ពោះទៅរក កន្លែងអង្គុយ។ អំឡុងពេលនោះ ភ្នែករវៃឃើញ កូនសិស្សប្រុស រូបរាងល្អស្អាត កំពុងតែគ្រងឈុតអ្នករត់តុ លើកស្រា លើកភេសជ្ជៈ ឱ្យភ្ញៀវ។
"មានអ្វីអ្ហេស លោក អារីយ៉ូហ៍"ដោយហេតុឃើញ ជុងហ្គុកសម្លឹងមើល អ្នករត់តុ មិនដាក់ភ្នែកដូច្នេះ លោករដ្ឋមន្ត្រី ក៏ផ្តើមសួរឡើង ក្រែងមាន បញ្ហាឡើងមក
"គ្មានអ្វីទេ..អញ្ជើញតាម សប្បាយ"
"បើដូច្នោះ ខ្ញុំទៅខាង នោះមួយភ្លែតណា"
"បាទ អញ្ជើញលោករដ្ឋមន្ត្រី"
"លូណា.."ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ដើរចេញទៅបាត់ ជុងហ្គុក ហៅនាងលេខាឱ្យមក ជិតរួចខ្សឹបប្រាប់ឱ្យនាងទៅ ចាត់ចែងនៅរឿងខ្លះៗផងដែល។ នាងក៏ដូចចិត្តទៀត ប្រញាប់ម្នីម្នា ដើរបង្ហួស ចេញទៅបាត់ បន្តិចក្រោយមក លូណា ដើរចូលមកវិញ ជាមួយនឹងក្មេងប្រុសរត់តុ តែក្មេងប្រុសម្នាក់នេះហាក់មិនហ៊ាន ងើបក្បាលសម្លឹងមើលនរណាម្នាក់ឡើយព្រោះនៅទីនេះសុទ្ធសឹងតែជាមនុស្សដែលមានអំណាច។ ជុងហ្គុក ស្ងាត់ញោចចុងមាត់ ភ្នែកក្រលៀនឃើញ ផ្កាកុលាប ក្រហមមួយបាច់ តែនាយដកតែមួយទងប៉ុណ្ណោះ រួចយកវាមកថើបផ្អឹបនិង បបូរមាត់ស្រាល៎ៗមុននឹង
"សម្រាប់ឯង"នាយក្រាស់ហុចផ្កាកុលាបក្រហម១ទង ជូនសម្រាប់ ក្មេងប្រុសរត់តុ ដោយចិត្តស្មោះ អស់ពីដួងចិត្ត
"ប..បាទ...???"
"វាសាកសមនឹងឯងណាស់ថេយ៍-ព្រោះឯង ល្អគន់ដូចផ្កា"
"...."ថេយ៉ុងគាំងទ្រឹង និយាយស្តីមិនចេញ ខណៈដែលដឹងច្បាស់អ្នកនៅចំពោះមុខគឺជាអ្នកណា
"ឬថេយ៍មិនពេញចិត្ត??"នាយសួរហើយប្រុងដកដៃចេញមកវិញតែ ថេយ៍រហ័សរហួន ស្វាហាប់ ជាងខណៈដៃ ស្រឡូនស្រឡៅ ទទួលយកផ្កានោះ ដោយស្នាមញញឹម។
"កុំបង្ខំចិត្តអី"ប្រុសចាស់ មិនខូច តែខិល ធ្វើជានិយាយឱ្យថេយ៍ បញ្ឆិតបញ្ឆៀង
"មិនមែនទេ លោកគ្រូ គឺខ្ញុំគ្រាន់តែ ភ្ញាក់ផ្អើលប៉ុណ្ណោះ"ថេយ៍គ្រវីក្បាលបដិសេធ ខ្លបខ្លាច ជុងហ្គុកយល់ច្រឡំ
"អង្គុយមក.."
"គឺ..អ្ហាក៎!!!"មិនទាន់ បដិសេធផង ត្រូវគេបង្ខំទៀតហើយ
"អង្គុយស្ងៀម ហើយញ៉ាំអាហារទាំងអស់នេះទៅ ព្រោះ មើលទៅឯងស្គមឡើងដូចក្មេងជក់ថ្នាំហើយ"ជុងហ្គុកតឿនក្នុងន័យល្អ តែសម្រាប់ថេយ៍គិត បែរជាផ្ទុយស្រឡះទាំងស្រុង
"ខ្ញុំមិនស្គមដល់ម្ល៉ឹងទេលោកគ្រូ"
"តែឯងស្គមក្នុងក្រសែភ្នែករបស់យើង"
"ចឹងក៏បាន"ដោយហេតុចង់ប្រកែកតវ៉ាក៏មិនឈ្នះ ដូច្នោះមានតែបណ្ដែតបណ្ដោយតាមហ្នឹងទៅ តែថេយ៍ នៅតែអង្គុយស្ងៀមមិន ហ៊ានលូកនេះ លូកនោះ-នោះឡើយ។

=======
រងចាំភាគបន្ត
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now