#ភរិយាម៉ាហ្វៀ
ភាគទី៣២
ផូសស!!! អ្ហួយយ!!
ស្រីឆ្នាសថ្ងូរដោយភាពឈឺចាប់ខណៈក្បាលរបស់នាងប៉ះទង្គិចនឹង កញ្ចក់ឡានមួយទំហឹង សមល្មមឱ្យពកក្បាល។
"មិនងាប់ទេ"អេឡិចស្តីចប់ បើកទ្វារឡាន ដើរចូលក្នុងធ្វើព្រងើយ លូណា ក្តោបមាត់សម្លឹងនាយពីក្រោយខ្នង មុននឹងកញ្ឆក់ខ្លួនចុះតាមក្រោយតែកុំមើលមុខឡើងក្រញូវ។
====
-បកមកភូមិគ្រឹះវិញ
ស្ថិតក្នុងបន្ទប់ដ៏ប្រណិត មានក្លិនក្រអូបឈ្ងុយឈ្ងប់ សុះសាយពេញ បន្ទប់ទាំងមូល ខ្យល់បក់ចូលបន្ទប់តាមបង្អួច ប៉ះកាយតូចគេងលក់លើគ្រែក្នុងរង្វង់ដៃលោកប្តី ទាំងស្នាមញញឹមស្រទន់ គួរឱ្យចង់គយគន់មើលហើយមើលទៀតមើលមិនចេះ ជិនណាយទាល់តែសោះ។ ម៉ោងប្រមាណជា២:៣០ នាទីកណ្តាលយប់អាធ្រាត មេឃចាប់ផ្គរលាន់ ដំណក់ទឹកភ្លៀងក៏ផ្តើមធ្លាក់យ៉ាងប្រសាច ធ្វើឱ្យរាងតូច រងាររុលខ្លួនទៅអោបចង្កេះជុងហ្គុកយ៉ាងណែន អោបរហូតដល់ថ្នាក់នាយក្រាស់ភ្ញាក់ពីដំណេក។
"អ្ហឹក...ហ៊ា"រាងតូចយំតិចៗ អំឡុងពេលដឹងថា លោកប្តីមាន បំណងរបេះដៃចេញ តែក៏ស្ងាត់វិញ ស្របពេលដឹងបំណងរបស់ជុងហ្គុកដូចគ្នា។
"យើងទៅបិទបង្អួច. នឹងបន្ថយម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ"
"..."រាងតូចក្រោកអង្គុយក្រលំភួយជិតឈឹង បង្ហាញតែក្បាលប៉ុណ្ណោះ កែវភ្នែកមូលក្រឡង់ តាមសម្លឹងប្តីជាប់ ដូចកាំម៉េរ៉ាអ៊ីចឹង។ ឯប្រុសចាស់វិញ ស្ទុះស្ទា ម្នីម្នា ខ្វាត់ខ្វែង រត់ទៅ បិទនេះ បិទនោះ ដើម្បីកុំឱ្យទឹកភ្លៀងសាចចូលក្នុង។
"អាហ៊ា"រាងតូចច្រលឹង ដង្ហើយហៅនាយ អំឡុងពេលឃើញ ជុងហ្គុកមាន បំណងចង់ចុះទៅក្រោម។
"អូនគេងទៅ.."
"ហ៊ាអោបអូន..អូនខ្លាច"ថេយ៉ុង លើកដៃទាំងសងខាង ឡើងលើ បែបប្រុងឱ្យប្តីចាស់ពរហើយយ៉ាង។ ប្រុសចាស់ ដូចចិត្តទៀត ក៏ចូលទៅលើក ថេយ៉ុងដាក់លើចង្កេះ មុនបើកទ្វារចេញទៅក្រៅដូចគ្នា
"ញ៉ាំទឹកទេ??"មកដល់ក្រោមភ្លាមនាយក៏សួរប្រពន្ធភ្លែត
"អត់ទេ..!"មាត់ឆ្លើយតែភ្នែកសម្លឹងបបូរស៊ីចស៊ីរបស់ជុងហ្គុក ថែមទាំងលួចលេបទឹកមាត់ក្អឹកៗទៀត។
"អរររ៎!!!"នាយងក់ក្បាលរួចចាក់ទឹកផឹក ហើយគ្រប់កាយវិការរបស់ ជុងហ្គុក គឺស្ថិតក្រោមការតាមមើលរបស់ថេយ៉ុងទាំងអស់។
"អាហ៊ា..."
"ហ្ហឹមមម??"
"អាហ៊ា សង្ហាម្ល៉េះ"
ខេសសសស!!!!
គ្រាន់តែបាន ឮពាក្យស្ងើចសរសើរ របស់ភរិយាភ្លាម ប្រុសចាស់ឈ្លក់ទឹក ក្អកខ្លាំងៗ ក្អកឡើងក្រហមមុខ។ ថេយ៍ស្លុតចិត្តណាស់ ក៏ជួយរឹតទ្រូងប្តី ក្រែងអាចធ្វើឱ្យប្តីធូរស្បើយបានខ្លះ។
"បានហើយអូន..."នាយឃាត់ ខណៈដែល ក្នុងខ្លួនបាន ធូរច្រើនហើយ
"កើតអីយប់នេះ ប្លែកៗ ម្ល៉េះ?"
"មានណា..គ្រាន់តែឃើញថា ប្តីរបស់អូនសង្ហាណាស់"
"សង្ហាកន្លែងណា??"
"គ្រប់កន្លែង.."
"មានលួចគិតអីអត់ យើងហ្នឹង?"
"ហិហិហិ..!!តិចតួចបាទ"រាងតូចបែរមុខចេញ ខណៈប្តីតាមទាន់
"ក្បាលខូចណាស់.."ជុងហ្គុកសើច ហួសចិត្តតិចតួច មុន ដើរបង្ហាញបើកទូទឹកកកទាញផ្លែឈើ ទឹកដោះ ពីក្នុងទូ បន្ទាប់មកក៏ដាក់លើតុ ក្នុងគោលបំណងចង់ឱ្យប្រពន្ធបានញ៉ាំវា។
"អូនអត់ឃ្លានទេ.."ថេយ៍គ្រវីក្បាលតតាត់ បួចមាត់ស្រួច ភ្នែកបើកភ្លឹសៗ សម្លឹងលោកប្តី
"ញ៉ាំអស់..យើងតាមអូនគ្រប់យ៉ាង"
"មែនឬ????"
"បាទ.."
"ចុះអូនសូម ថើប អាហ៊ាបានទេ??"
"?????"
"អូនចង់ថើបមាត់ហ៊ា ព្រោះមាត់ហ៊ាផ្អែមណាស់"
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)