#ភរិយាម៉ាហ្វៀ
ភាគទី២៩
ជុងហ្គុកដោះអាវបញ្ចេញស្នាមសាក់នៅដៃខាងឆ្វេង ទ្រូងហាប់ណែនសមជាបុរសពិតៗ ក្បាលពោះកង់ៗ ឃើញហើយក្នាញ់ចង់តែខាំទេ។ ខុសអីថេយ៉ុង ដោះអាវបណ្តើរថ្ពាល់ក្រហមព្រឿងៗ ព្រោះអៀនខ្មាសនឹងប្តីណាស់។
"ម៉ាដាមយើងអៀនទៀតហើយ-"ជុងហ្គុកញ៉េះញ៉ោះ រាងតូចឱ្យកាន់តែអៀនខ្មាសថែម
"អាហ៊ា..!!!"
"????"ជុងហ្គុក លើកចិញ្ជើមម្ខាង ខណៈដែល ម៉ាដាមហៅនាយថាហ៊ាៗអីបែបនេះ
"ហ៊ាជុង.."
"ទៅចេះមកពីណា??? ហៅលោកប្តីសុខៗ ទៅចេញអាហ៊ា..នរណាបង្រៀនអូន?"នាយជំរិតសួររាងតូច ស្របពេលដែល ប្រអប់ដៃ ដាក់អង្អែលលើសាច់ខ្ចីម៉ដ្ឋរលោងស្អាត របស់ថេយ៉ុង។
"មិនចូលចិត្តឬ???"ថេយ៍មិនបានឆ្លើយតែសួរបកវិញ ខ្លាចក្រែងលោកប្តីមិនចូលចិត្ត
"មានឯណា..យើងគ្រាន់តែឆ្ងល់"
"ហ្ហិក..ចឹងអូនហៅលោកប្តីថា អាហ៊ាហើយណា..អាហ៊ាមានលុយច្រើន-អូនចូលចិត្តហ៊ា"
"ហ៊ា..ហ៊ាច្រើនពេក ប្រយ័ត្នហ៊ាមានអារម្មណ៍ក្នុងឡាន"
"កុំផ្តេសផ្តាស..."ថេយ៍សម្លក់នាយ
"ហ៊ឹសៗ...!!កាចម្ល៉េះពៅមាស??"
"ណែក៎..."
ហាហាស..!! ជុងហ្គុកសើចកក្អឹក សើចឡើងចង់ហ៊ាទឹកភ្នែកម្តងៗទៅហើយ។ គិតទៅ តាំងពីមាន ថេយ៉ុងមក ជីវិតនាយស្រស់បំព្រងខ្លាំងណាស់។
ឆើសស!!! រាងតូចច្រលឹង បែរមុខ ដូចកំពុងងរហ៊ា រួចក៏ស្លៀកពាក់ យ៉ាងមានរបៀបរៀបរយ មុននឹងបើកទ្វារចេញមក។
"ថេយ៍..យូរម្ល៉េះប្អូន"ឡាឡា រត់មកសួរថេយ៍ យ៉ាងត្រដាបត្រដួស ព្រោះនាង ចង់តែខ្យល់គរម្តងៗ អំឡុងពេល ជិះម៉ូតូជាមួយពូក្បាលត្រងោលនឹងតាស៎។
"មុខបងស្រី ស្លេកស្លាំងណាស់...បងឈឺឬ???"ថេយ៍មិនបានឆ្លើយសំណួរទេ តែក៏សួរបកវិញ ដោយក្តីព្រួយបារម្ភ ចំពោះបងស្រី
"តិចតួចទេថេយ៍.."
"មោះ..!!ចូលក្នុងទៅ"ជុងហ្គុក កាន់ដៃថេយ៍ ចូលទៅខាងក្នុងទាំងមិនអើពើជាមួយឡាឡា សូម្បីតែបន្តិច។
មកដល់បន្ទប់ VIP លក្ខណៈ Private ភ្លាម ជុងហ្គុកទាញកៅអី ឱ្យរាងតូចអង្គុយ មុនដាក់បង្គុយក្បែរថេយ៍ផងដែរ ឡាឡា អង្គុយនៅម្ខាងទៀត។
"នេះជាមីនុយ លោកម្ចាស់.."បុគ្គលិក ហុចមីនុយឱ្យជុងហ្គុក តាមទម្លាប់
"អាហារអ្វីក៏បាន..!!កុំឱ្យហិរ"
"យកហិរខ្លះក៏បាន"ឡាឡា លូកមាត់ ធ្វើឱ្យជុងហ្គុកមិនពេញចិត្តឡើងមក តែក៏ព្យាយាមតាំងចិត្ត រម្ងាប់អារម្មណ៍ស្អប់។
"ត្រូវហើយហ៊ា...!"ថេយ៉ុង បន្តទ័រពីក្រោយ
"រៀបចំជាពីឈុត-!! ហើយប្រយ័ត្នប្រយែងផង ព្រោះម៉ាដាម មិនចេះហិរទេ"គិតទៅប្រុសចាស់នេះ ប៉ិនយល់ចិត្តណាស់ ដឹងទុក្ខធុរៈរបស់ ម៉ាដាម រហូតម៉ងណ៎រ។ ឡាឡា ប្រឹងញញឹមទាំងដែលក្នុងចិត្តនាង ពុះកញ្ជ្រោលនៃ ចិត្តច្រណែនឈ្នានីស ចំពោះថេយ៉ុង។ ៣០ នាទី អាហារក៏មក ជុងហ្គុក ភ្លក្សរសជាតិម្ហូបដោយ ប្រុងប្រយ័ត្នមុនដួសដាក់ក្នុងចានភរិយា។
"ហ៊ាផ្អែមល្ហែមគ្រប់ពេល.."ថេយ៍
"តែជាមួយអូនម្នាក់ទេ.."ជុងហ្គុកតបវិញ
ឡាឡា ពេលនេះមិនខុសពីរូបចម្លាក់ដែលគេ ទុកចោលនោះទេ។ នាងខំប្រឹង ញ៉ាំអាហារ ទាំងចិត្តក្តៅគគុក នឹងនិយាយក្នុងចិត្តថា÷
<បុរសល្អដូចជា លោកចន គួរតែធ្លាក់ក្នុងកណ្តាប់ដៃរបស់យើង មិនមែនជាឯង ឡើយគីម ថេយ៉ុង អាឡារីហ៍>
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)