ភាគទី០៩

597 27 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី០៩

"តែពួកយើងពិតជា ធ្លាប់ស្គាល់គ្នាមែនឬ??"ថេយ៍នៅតែមិនអស់ចិត្តព្រោះខ្លាច ប្រុសចាស់បោកបញ្ឆោត ឱ្យខ្លួនទុកចិត្ត
"ម្តាយ...!"
"ចៅហ្វាយ មកដល់ភូមិគ្រឹះហើយ ទានម្ចាស់"
ជុងហ្គុកប្រុងរៀបរាប់ប្រាប់ទៅកាន់ថេយ៉ុងហើយ ស្រាប់តែអាកខានវិញ ខណៈដែលអេឡិច និយាយកាត់។ រាងតូចក៏ពុំចាប់អារម្មណ៍ច្រើនអីទេ ព្រោះគេកំពុងចាប់ភ្លឹកនឹង បរិយាកាស ទេសភាព ជុំវិញបរិវេណនៃភូមិគ្រឹះដ៏ស្កឹមស្កៃមួយនេះជាខ្លាំង។
"ចេញមកអូន"ហៅថេយ៍ថាអូន ព្រោះមើលទៅស្និទ្ធស្នាលជាមួយគ្នា ណាមួយទៀតថេយ៍អាយុតិច ទើបនាយហៅថាអូនជំនួសដោយពាក្យ≤ថេយ៍'ឯង≥
"Omg!!!"ថេយ៉ុង បោះជំហានចេញពីរថយន្ត ដៃទាំងគូរលើកខ្ទប់មាត់ ដោយភាពភ្ញាក់ផ្អើល មិញមើលបានតែមួយចំហៀង ដល់មើលពេញៗភ្នែក ទើបដឹងថាទីនេះជា ឋានសួគ៌។
"អូនចូលចិត្តទេ??"
"ដូចរាជវាំងចឹង.."
"ហ្ហឹសៗ មិនដល់ថ្នាក់នេះទេ"ជុងហ្គុក សើចក្នុងបំពង់ក ដៃមាំស៊ូកឱបចង្កេះអង្ក្រងតូច រួចបណ្តើរគ្នាចូលមក ខាងក្នុងស្របពេលឃើញ លោកម្ចាស់ចន អមជាមួយ ម៉ាដាមរីហ្សាល់ ហៅកាត់ថា ម៉ាដាមចន។
"ណាគេនឹងកូន??"ម៉ាដាមរីហ្សាល់ ចោទសួរទៅកាន់កូនប្រុសតែមួយគត់ ក្រសែភ្នែកមុជស្រួចសម្លឹង មើលថេយ៉ុងពីក្បាលដល់ចុងជើង បណ្តាលឱ្យសាមីខ្លួន ធ្វើខ្លួនធ្វើចិត្តពុំត្រូវសោះ។
"ភរិយាកូនណាម៉ាក់"ហេតុតែជា សុភាពបុរស ម្តាយសួរបែបណា ក៏ឆ្លើយតបបែបនោះ ហាក់មិនលាក់លៀមសោះ។
"ពិតមែន???"លោកម្ចាស់ចន សួរម្តងធ្វើឱ្យថេយ៍រញីរញ័រ បបូរមាត់ខាំសឹងតែរបេះព្រោះភ័យខ្លាចពេក
"អើគឺ.."
"បាទលោកប៉ា-"
"លោកពូ"ថេយ៍ដង្ហើយហៅជុងហ្គុកតិច
"អូនខ្លាចធ្វើអ្វី ពួកយើង មិនមែនជាចោរឯណា"
"អ្ហឹកៗ អត់ទេ ថេយ៍ប្តូរចិត្តហើយ អ្ហឹកៗ ថេយ៍ចង់ទៅវិញ"
"មូលហេតុ??"
"ម៉ាក់ប៉ា មុខកាចៗ ដូចម៉ែចុងអូនណាស់ អ្ហឹកៗ"ហេតុតែជា ក្មេង ចូលចិត្តនិយាយត្រង់ៗ ធ្វើឱ្យប្តីប្រពន្ធចាស់ មួយគូរឮហើយហួសចិត្ត អស់ពាក្យថ្លែងតែមើលចុះ ចរិតកូនប្រសាឡើងគួរឱ្យស្រឡាញ់ម្ល៉ឹងៗ តើឱ្យគាត់កាចដាក់ នឹងបង្កើនចិត្តស្អប់ យ៉ាងដូចម្តេចទៅ? ម៉ាដាមរីហ្សាល់ ញញឹមដាក់ថេយ៍វិញ  មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងចូលមក ចាប់អង្អែលខ្នងដៃរបស់ថេយ៉ុងដូចគ្នា។
"មុខមាត់ដូចឡាយនី ណាស់"ម៉ាដាម ភ្លេចខ្លួនក៏ វាចាហាស្តីប្រយោគនេះឡើង ធ្វើឱ្យថេយ៍ សម្លឹងគាត់ដោយ ភាពមានចម្ងល់មិនអស់ចិត្តក៏សួរ
"អ៊ំ-"
"ហៅគាត់ថា ម៉ាក់ឬក៏ម៉ាដាម ណាថេយ៍"ជុងហ្គុកបន្ទោពីក្រោយ
"គឺបាទ...!ម៉ាដាម ស្គាល់ម៉ាក់ថេយ៍ឬ?"
"ហ្ហឹម???"ម៉ាដាម មិនតបបែរជា ផ្ងើយមុខ ចងចិញ្ចើមដាក់កូនប្រុស
"ជាកូនស្រីរបស់ បងឡាយនី"ជុងហ្គុក ប្រាប់ម្តាយវិញ ព្រោះមិនចង់លាក់បាំងអីទេ មុននឹងក្រោយគង់តែដឹង។
"គ្រប់គ្នា និយាយអ្វី ថេយ៍មិនយល់"
"ចឹងបានដូចណាស់"ម៉ាដាម មិនតបបែរជា លើកដៃទៅ អង្អែលថ្ពាល់ចៅប្រុស ថ្នមៗ ចៅដែលគាត់ស្រឡាញ់ ចៅតែគាត់ខំព្យាយាមរក ខណៈដែលឡាយលី លាចាកលោកនេះទៅ...។
"ពូ.."ព្រោះមិនយល់ នឹងចិត្តខ្លាច ថេយ៍បើកភ្នែកភ្លឹសៗ ហៅពូហ្គុក
"ម៉ាក់ស្រឡាញ់ថេយ៍-ម៉ាក់ចូលចិត្តថេយ៍-ដូច្នេះកុំខ្លាចអីណា"ប្រុសចាស់វាចាស្តី ស្របពេល លើកដៃទៅ អង្អែលស្មារាងតូចច្រលឹងថ្នមៗ ហាក់ដូចជាកំពុងតែលួងលោមកុំឱ្យក្មេងមានអារម្មណ៍ថា ខ្លាចលើសនេះ។

___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now