ភាគទី៣៧

234 7 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៣៧

-ម៉ោង១១:០០
ជាពេលរសៀលថ្ងៃរៀងជ្រែទៅហើយ ថេយ៉ុងស្ពាយកាតាបចេញមក ក្រៅដើម្បីទៅផ្ទះ តែចិត្តថេយ៍ហាក់ រសាប់រសល់ គិតពីពាក្យសម្តីរបស់បងស្រីចុង ឥតស្រាន្ត។
"ម៉ាដាម..!!"អេឡិន ឱនក្បាលដាក់ថេយ៍
"បងប្រុសហៅខ្ញុំធម្មតាបានហើយ.."
"នេះជាបញ្ជារបស់លោកម្ចាស់"
"ហ្ហើយយយយ!!!! បាកនិយាយ"ថេយ៉ុង អស់ជម្រើសមានតែតាមនឹងទៅ ព្រោះថេយ៍ខំប្រឹងប្រាប់ហើយ តែមើលចុះនៅតែហៅទៀត បើចឹងក៏ចឹងទៅចឹង។
"អញ្ចើញបាទ.."អេឡិច បើកទ្វារឡាន ដើម្បីឱ្យថេយ៉ុងចូលមកខាងក្នុង
"ទៅណាបង??"
"ក្រុមហ៊ុនបាទ..លោកម្ចាស់ផ្តាំមកថា នឹកម៉ាដាម"
"ហីស!!!!"ថេយ៍បួចមាត់ ព័ទ្ធដៃអោបទ្រូង សម្លក់នាយអេឡិច
"ហ្ហិច..ខ្ញុំនិយាយមែនបាទ"
"ទៅៗៗ...!!"
"បាទ..១០នាទីទេ..ព្រោះខ្ញុំដឹងថា ម៉ាដាមក៏នឹកនាលោកម្ចាស់ដែល"
អេឡិចនិយាយចប់ជាន់ហ្គែរ បន្ថែមល្បឿនលឿនបំផុត នេះសំណាងហើយដែល ផ្លូវមិនសូវជា មានរថយន្តបើកបរនោះ។
ហើយ១០នាទី រថយន្តក៏ឈប់នៅមុខក្រុមហ៊ុនដូចគ្នា។ នាយអេឡិច បើកទ្វារឱ្យម៉ាដាមចុះមុនហុចសោឡាន ប្រគល់ឱ្យ សន្តិសុខយកឡានទៅទុក ដូចទម្លាប់មុននឹង នាំផ្លូវថេយ៍ ឡើងទៅចួបលោកម្ចាស់។
"ជាអ្នកណាឯង???"បុគ្គលិក
"មិនជ្រាបទេ..តែសង្សារបង អេឡិច ដឹង?"
"មើលទៅដូចជាមិនមែនទេ"
"ចុះឯងគិតថាជាអ្នកណា?? សង្សារ លោកអគ្គនាយក?"
"អាចដែល...!!"លូណា និយាយប្រាប់ត្រង់ៗ ពេលដែលនាង ដើរកាត់ឮពួកនាងនិយាយល្មម
"បងស្រីលេខា.."បុគ្គលិកស្រីម្នាក់ញញឹមដាក់លូណា  ដោយការក្រែងចិត្ត
"មិនគិតទៅធ្វើការអីទេ បែរជាប្រជុំក្បាលគ្នា និយាយដើមចៅហ្វាយ"លូណា ស្តីបន្ទោសឱ្យពួកនាងផាំងៗ ដោយមិនកោតក្រែង
"ហ្ហិកៗ...ច៎ាសម៉ែ"បុគ្គលិកទាំងអស់ ឆ្លើយព្រោងព្រាត មុនបំបែកផ្លូវគ្នា ធ្វើការងារ បើមិនដូច្នោះទេ ត្រូវម៉ែលេខា ស្តីឱ្យស្ពឹកមុខជាមិនខានឡើយ។
"ហ្ហឹសសស!!!!"លូណា ធ្វើមុខកាចៗ ដាក់ពួកនាងតាមទម្លាប់មុន ឡើងទៅបន្ទប់អគ្គនាយក ដើម្បីយកឯកសារមួយចំនួន ឱ្យអគ្គនាយក ចុះហត្ថលេខាលើវា។
រីឯថេយ៉ុងវិញមក ដល់បន្ទប់ អូហ្វីសហើយ តែមិនទាន់ចូល ព្រោះចិត្តនៅ ស្ទាក់ស្ទើរខ្លាំងណាស់ ហើយក៏មាន អារម្មណ៍ថាខ្លបខ្លាច លោកប្តីដ៏ល្អរបស់ខ្លួនដូចគ្នា។
"សួស្តីម៉ាដាម.."លូណា ឱនក្បាលគោរពថេយ៍ ខណៈនាងមកដល់ឃើញថេយ៍ឈរស្ទាក់ស្ទើរមិនហ៊ានចូល។
"បាទបងលូណា"
"អញ្ជើញច៎ាស..."លូណា ដឹងថាថេយ៍មិនហ៊ាន ទើបនាងបើកទ្វារឱ្យថេយ៍ចូលក្នុង ចំណែកឯនាងក៏ដូចគ្នា
"សួស្តីលោកអគ្គនាយក..នេះជាឯកសារច៎ាស"លូណា ស្រដីប្រាប់ ព្រមទាំងដាក់ឯកសារលើតុរួចជាការស្រេចមុនថយ៥ជំហ៊ាន។
"ថេយ៍...មកណេះមក"ជុងហ្គុកបកដៃហៅភរិយា ឱ្យមកជិត ទើបថេយ៍ហ៊ាន
"...."
"កើតអ្វី?? ម្តេចក៏ មុខមិនស្រស់បស់ យ៉ាងដូច្នេះ នរណាធ្វើបាបអូនឬ ប្រពន្ធសម្លាញ់?"នាយទាញថេយ៍ ឱ្យមកអង្គុយលើកំភៅ មុខវាចាស្តីសួរទៅកាន់ប្រពន្ធដូចគ្នា។
"អត់ទេ..អូនគ្រាន់តែ..អារម្មណ៍មិនសូវជាល្អ"
"កើតអ្វី???ប្រាប់យើងមក"
"....."ថេយ៍ឈ្ងោកមុខចុះ ហាក់គេចសំនួរ របស់លោកប្តី
"តាមចិត្តអូន.."នាយមិនបង្ខំ រឹតតែមិន សួរជីកឬសជីកគល់ដែល
"...."
"អូនប្រហែលជា ឃ្លានហើយ..!!លូណា ទៅរៀបចំទៅ"

__
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now