ភាគទី៤៤

216 5 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤៤

"ឆាប់ញ៉ាំបាយទៅ...នឹងបានមើលមេរៀនដូចគ្នា"ដៃកាន់ស្លាបព្រា ដួសបាយបញ្ចុក ដល់មាត់ថេយ៍ រីឯមាត់ប្រុសចាស់ចេះតែតឿនៗ ជារើយក្នុង គោលបំណង ចង់ឱ្យអូនញ៉ាំឱ្យឆ្អែត អាល៎បាន មើលមេរៀនហើយក៏គេង។ រាងតូចស្តាប់បង្គាប់ណាស់ព្រោះខ្លាច លោកប្តីខឹងអាក់អន់ស្រពន់ចិត្ត ម្តងទៀតជាមួយខ្លួន ទើបថេយ៍ប្រឹងញ៉ាំ ទាល់តែអស់។ ជុងហ្គុក រៀបចំចានបាយទុកដាក់មានរបៀបរបប មុនខលហៅ អ្នកបម្រើយកចានចុះទៅក្រោមវិញ។
"លោកប្តី..អូនមិនចេះត្រង់នេះ"ថេយ៉ុង កាន់សៀវភៅ នឹងប៊ិច មកអង្គុយក្បែរ ជុងហ្គុក ព្រមទាំងបង្ហាញកន្លែងមិនយល់ ឱ្យប្រុសចាស់បានឃើញ នឹងអាល៎បង្រៀនខ្លួនដូចគ្នា។
"ធ្វើបែបនេះ.."ជុងហ្គុក ទាញចង្កេះអង្ក្រងតូច មកអង្គុយលើភ្លៅ បន្ទាប់មកក៏ ណែនាំពីនេះ ពីនោះ ដើម្បី ឱ្យរាងតូចបានយល់។
"អ្ហឹមម!!"ថេយ៉ុងងក់ក្បាលផ្ងក់ៗ ភ្នែកចេះតែបិទបន្តិចម្តងៗ រហូតដល់គេងលក់លើ ទ្រូងប្រុសចាស់
"ក្មេងនេះ..!!"ជុងហ្គុក ហួសចិត្ត បិទសៀវភៅ នឹងអង្អែលសក់ក្បាល ប្រពន្ធថ្នមៗ រួចក៏លើកបីថេយ៉ុងដាក់លើពូកថ្នមៗ ជាចុងក្រោយ ប្រុសចាស់ទាញភួយ ដណ្តប់លើកាយប្រពន្ធ។
ក្រសែភ្នែកស្រទន់បង្កប់នូវរឿងជាច្រើនដែលនៅក្នុងចិត្តនាយ។ ជុងហ្គុក ដាក់បង្គុយក្បែរថេយ៍ ប្រអប់ដៃក្តៅអ៊ុនៗ លើកទៅប៉ះថ្ពាល់ រាងតូចច្រលឹងថ្នមៗ ពាសពេញដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ។
"យើងមិនដឹងថា អាចទប់កំហឹង របស់យើងដល់ពេលណាឡើយ.."
=====
ព្រឹកដដែល..
ថេយ៉ុងរូតរះក្រោកទៅរៀបចំខ្លួន ខណៈដែលក្រោកឡើងមិនឃើញលោកប្តីនៅជិតបែបនេះ..។ក្រោយពីរៀបចំខ្លួនអស់ 20 នាទី ថេយ៉ុងស្ពាយកាបូបចុះមកក្រោម ក៏ឃើញលោកប្តីអង្គុយ គងអន្លាក់ខ្លា និយាយ ការងារជាមួយលូណា ដែលជា លេខា ផ្ទាល់ខ្លួនរបស់នាយ។
"អស់ការហើយ..នាងទៅចុះ"ក្រោយពេលដែលពិភាក្សារឿងការងារចប់ ជុងហ្គុក ឱ្យនាងទៅវិញ។
"ច៎ាស..លោកអគ្គនាយក-អូហ៍ អារុណសួស្តីម៉ាដាម"លូណា ងើបឈរ ឱនក្បាលគោរពជុងហ្គុក គាប់ជួនថេយ៉ុងមកល្មមទើបនាង អារុណសួស្តីដាក់ ក្នុងនាមជាកូនចៅ។
"បាទ..!!"ថេយ៉ុងញញឹមរាក់ទាក់នាង ហើយក៏ឈរនៅកន្លែងដដែលដូចគ្នា។ លូណា ញញឹមដាក់វិញ បន្ទាប់មកក៏ ចាកចេញទៅបាត់ ព្រោះមិនចង់ធ្វើជា ឆ្អឹងទទឹងក របស់ម្ចាស់។
"យប់នេះយើងមានកម្មពិធី..អាធ្រាតទើបមកវិញ"នាយក្រាស់ និយាយប្រាប់ប្រពន្ធ ស្របដែលលើកែវកាហ្វេមក ក្រេបជញ្ជក់តិចៗ
"ជូនអូនទៅសាលា..."
"អេឡិច កំពុងចាំអូន នៅក្រៅ អូនទៅជាមួយវាសិនទៅ"
"ចុះលោកប្តី???"
"យើង???យើងរវល់.."
"ចុះរាល់ដងរវល់អាចឈ្លៀតបាន ចុះឥឡូវ??"
ថេយ៉ុងចាប់ផ្ដើមមិនសុខចិត្តជាខ្លាំង អំឡុងពេលដែរជុងហ្គុកបដិសេធ នឹងលើកពាក្យថា រវល់ដាក់មុខ។
"!!!!"ជុងហ្គុកមិនតប ក៏ក្រោកឈរបង្អួតរាងដ៏ស្រស់សង្ហារបស់ខ្លួន ដៃមាំស៊កចូល ហោប៉ៅ ដើរមកឈប់ក្បែរ រាងតូចច្រលឹង។
"យើងគិតគូរច្បាស់លាស់ហើយ...!"
"រឿងអ្វី??"ថេយ៍សួរទាំងបុកពោះ
"ទំនាក់ទំនងរវាងពួកយើង គួរតែឈ្លាតពីគ្នា មួយរយៈសិនទៅ"
"?????"
"មនុស្សពីនាក់ ស្រលាញ់គ្នា មិនចេះទុកចិត្តគ្នាដដែល យើងគិតថា.."
"ជុងហ្គុក!!!!!"

__

អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now