#ភរិយាម៉ាហ្វៀ
ភាគទី៥១
តាំងពីកន្លងមកមិនមែនពួកនាងមើលមិនដឹងនោះទេថាអ្នកណាមានគំនិតល្អជាមួយថេយ៉ុង និងអ្នកណាដែលមានគំនិតអាក្រក់លើថេយ៉ុង។ ដោយហេតុដឹងថា ថេយ៍តែងតែប្រើមនោសញ្ចេតនា យកមកដាក់មុខជានិច្ច ទើបធ្វើរឿងកាន់តែ ពិបាកបែងចែក ថាអ្នកណាល្អ អ្នកណាអាក្រក់។
"ខ្ញុំ...!!"
"ថេយ៍..ថេយ៍"
ថេយ៉ុងមិនទាន់និយាយជាមួយពួកនាងចប់ផង ស្រាប់តែឡាឡា រត់ចូលមក អោបប្អូនទាំងទឹកភ្នែក ថេយ៍ឃើញហើយអត់អាណិតមិនបានក៏អោបតបបងស្រីវិញ។
"បងកើតអ្វី អ្នកណាធ្វើបាបបង?"ថេយ៍ទាញឡាឡា មកសួររកហេតុផល ក្នុងចិត្តក្តុកក្តួល អួលណែនពេញទ្រូងណាស់។
"គឺលោកប៉ា-អ្ហឹកៗ លោកប៉ា នៅបន្ទប់សង្គ្រោះ បន្ទាន់ណាប្អូន..អ្ហឹកៗ ហឹកៗ"
"ថា-ម៉េច???"
"អ្ហឹកៗ ថេយ៍លោកប៉ា គាត់មានជម្ងឺធ្ងន់ធ្ងរណាស់..អ្ហឹកៗ..ម៉ាក់ខលមកប្រាប់ បងអម្បាញ់មិញនេះ..អ្ហឹកៗ"ឡាឡា ស្រែកយំខ្លាំងៗ ទឹកភ្នែកហូរច្រោកៗ ធ្វើដូចមែនទែន។
"លោកប៉ា..."ថេយ៉ុងជឿស្លុង ព្រោះខ្លួនជាកូនកតញ្ញូចំពោះអ្នកមានគុណ ទោះកន្លងមក ពួកគាត់ធ្វើបាប យ៉ាងណាក្តីក៏ថេយ៉ុងមិនបានមានចិត្តស្អប់លើពួកគាត់ដែល។
"ទៅមើលប៉ាណាថេយ៍ ទៅជាមួយបង..អ្ហឹកៗ ប៉ាចង់ចួបប្អូនខ្លាំងណាស់"នាងប្រឹងយំ ធ្វើទឹកមុខស្លូតកំសត់ ដើម្បីឱ្យ ថេយ៉ុង ទៅជាមួយ។
"ខ្ញុំ ហឹក នឹងទៅ"
"ឈប់ទេ ថេយ៍ រឿងគួរតែប្រាប់លោកចន សិនទៅ"ម៉ាលី
"ពួកនាងកុំមកចេះ!!"ឡាឡា គំហកឱ្យពួកនាងខ្លាំងៗ
"ថី??ថីក៏ច្រឡោតខឹង ម្ល៉េះ?ឬក៏នាង ឯងមាន បំណងអាក្រក់លើ ថេយ៉ុង?"យូហ្វី
ជម្លោះផ្តើមឡើងបង្អើលអស់និស្សិតចូលមកមើលព្រោងព្រាត ជាហេតុធ្វើឱ្យរាងតូចច្រលឹង តប់ប្រមល់ជាខ្លាំង។
"ខ្ញុំថាមិនអីទេ"
"ថេយ៍"ម៉ាលី និងយូហ្វី ហៅឈ្មោះថេយ៍ថ្នមៗ ខណៈដែលចិត្តពួកនាងចង់ឃាត់ឃាំង និយាយដោយភាពស្មោះត្រង់ចុះ ពួកនាងពិតជាមិនអាចទុកចិត្ត លើ លីឡាឡាទេ។
"តស់ទៅថេយ៍!! កុំខ្វល់..សំខាន់លោកប៉ាចង់ចួបថេយ៍"នាងមិនត្រឹមតែនិយាយទេថែមទាំងទាញដៃ ថេយ៉ុង ទៅជាមួយដូចគ្នា ក្នុងចិត្តរបស់នាងភ័យមិនស្ទើរខ្លាចតែ ចន ជុងហ្គុក អារីយ៉ូហ៍ តាមទាន់ទេ លោកលើកនេះ។
"មើលទៅមិនស្រួលសោះ"យូហ្វី
"គួរតែផ្តល់ ដំណឹងនេះឱ្យលោកចន បានដឹងទៅ"ម៉ាលី បន្ទរពីក្រោយ យូហ្វី លែងគិតច្រើនទោះខ្លាចក៏ ពួកនាង សាកល្បងទំនាក់ទំនងទៅកាន់លោកចនដូចគ្នា។ ប៉ុន្តែទាក់ទងទៅម្ដងត្រូវខាងនោះចុចបិទ ដល់ម្ដងទៀតក៏ចុចបិទ រហូតទាល់តែពួកនាង អត់ធ្មត់បំផុត នឹងបានសម្រេចដូចគ្នា គ្រាន់តែ អ្នកលើកគឺជា លូណា។ ពួកនាងបានប្រាប់ពីរឿងរ៉ាវ គ្រប់យ៉ាងឱ្យម្ខាងនោះបាន ដឹងទាំងអស់ ទើបពួកនាង ធូរស្បើយក្នុងចិត្ត។
-នេះបានថា មិត្តល្អ មិត្តដែលស្មោះត្រង់ ប្រាកដជាបង្ហាញខ្លួននៅពេលដែលយើងមាន ទុក្ខលំបាក។
-មនុស្សខ្លះ នៅពីមុខស្លូតណា រួសរាយ គួរឱ្យស្រឡាញ់ និងនិយាយមកកាន់យើងថា ស្រលាញ់ៗពេញមាត់ ទាំងដែលធាតុពិត..នោះមិនមែនទេ។
+គ្រប់គ្នាអាចនិយាយបានថា ថេយ៉ុង ល្ងង់។ ប៉ុន្តែអ្នកត្រូវចាំថា មនុស្សដែលល្ងង់ ក៏ជាមនុស្សដែលគ្រោះថ្នាក់ នឹងឆ្លាតបំផុត ពេលមនុស្សនេះ រកអ្វីដែលជាខ្លួនឯងឃើញ។
__
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)