#ភរិយាម៉ាហ្វៀ
ភាគទី០៧
"ស្អីគេមានតែ២០ ដុល្លារ??"
អ្នកស្រីលី ឃើញទឹកលុយហើយ កាន់តែធ្វើឱ្យគាត់ មួម៉ៅក្តៅក្រហាយ ជាខ្លាំងតែគាត់ក៏បានយកលុយនោះញុកចូលហោប៉ៅរបស់គាត់ រួចដើររំលងហួស ចេញទៅក្រៅបាត់ទៅ។ ឡាឡា តឹងចិត្តណាស់ ព្រោះតែងតែឃើញម្តាយ វាយធ្វើប្អូនប្រុសចុង រៀងរាល់ថ្ងៃ..
"ឱ្យបងសុំទោស ដែលការពារ ឯងមិនបានល្អ"ឡាឡា ហាស្តីចប់ ក៏លើកគ្រាហ៍ថេយ៉ុងចូលក្នុងបន្ទប់លាបរបួស យ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។
===
-ព្រឹកដដែល
ថេយ៉ុងក្រោកទាំងឈឺ បបូរមាត់ក្រៀម ភ្នែកស្លក់ ក្រពះធ្វើទុក្ខបុកម្នេញ ដៃតូចៗ ស្រវាទប់ជញ្ជាំង ខណៈដែល ខ្លួនគេវីសនឹងដួលសន្លប់ម្តងៗទៅហើយ។ ដោយហេតុ ជិតប្រឡងបញ្ចប់ឆ្នាំទី១២ហើយ ដូច្នេះគេត្រូវតែខំរៀន ខំធ្វើការ រកលុយឱ្យបានច្រើន ក្រែងអនាគត នឹងមានភាពល្អប្រសើរជាងនេះ។
រាងតូចម្នីម្នា ចូលងូតទឹក ស្លៀកពាក់ ឱ្យមានរបៀបរបប ក្រោយពីរៀបចំខ្លួនរួចហើយ ថេយ៍ប្រុងដើរចេញមក ខាងក្រៅតែអាក់ខណៈ រង្វង់ភ្នែកមូលក្រឡង់ ចោទសម្លឹងមើល ផ្កាកុលាបមួយទង វាក្រៀមស្វិតស្រពោនទៅហើយ ដូចជាគេ ពេលនេះអ៉ីចឹង។
"ខ្ញុំមិនល្អ-ខ្ញុំមិន ស្អាតដូចលោកគ្រូ និយាយនោះទេ"ថេយ៉ុងវាចាស្តីឡើង បន្ទាប់ពីនោះគេទាញ កាតាប ចេញទៅរៀនមុនបងស្រីបាត់ទៅ ទាំងដែលពេលនេះម៉ោង៦:២០ នាទី មេឃផ្តើមបើកពន្លឺរះត្រចះត្រចង់ ស្រោចលើកាយដ៏ស្លេកស្លាំងរបស់គេ។ជើងធាក់កង់ទៅមុខ ទឹកភ្នែកហូរ លួងខ្លួនឯង ក្រសែភ្នែកសម្លឹងនេះ សម្លឹងនោះ ក្រែងអាចមាន អារម្មណ៍ល្អឡើងមកវិញ តែវាមិនអាចបន្លំចិត្តឱ្យភ្លេចរាល់ការឈឺចាប់បានទាល់តែសោះ..កាន់តែបំភ្លេចកាន់តែឈឺ...។
ព្រូសសស=សំឡេងដួលកង់
"អ្ហាក៎! អ្ហឹកៗ..ចង្រៃ ហ្ហឹកៗ បំផុតហើយ អាថេយ៍អើយ"រាងតូច លាត់ជើងខោមើល ឃើញថារបកស្បែក ចេញឈាមរឹមៗ។ គេបន្ទោសឱ្យខ្លួនឯង ម្តងហើយម្តងទៀត ស្របពេលនោះ មានអ្នកដំណើរ សម្លឹងមើលព្រោងព្រាត អ្នកខ្លះឃើញហើយក៏ សើចតែអ្នកខ្លះទៀតក៏អាណិតក្នុងនោះក៏មាន..។
"ចៅហ្វាយ មិនចុះទៅ មើលខ្លះទេឬ?"អេឡិច
"យើងគ្រាន់តែចង់ឱ្យគេ ប្រឹងក្រោកដោយខ្លួនឯងប៉ុណ្ណោះ"មាត់និយាយបែបនោះមែន តែចិត្តនាយ ហាក់ព្រួយបារម្ភពីកូនសិស្សម្នាក់នេះជាខ្លាំង
"ពេលខ្លះគេចង់រឹងមាំ នឹងចង់ក្រោក ដូចដែលចៅហ្វាយនិយាយណាស់ ប៉ុន្តែបើកន្លែងដែលគេដួលនោះ ហាក់មានអណ្តាតភ្លើង នរកកំពុងតែដុតកម្ដៅពីខាងក្នុងក៏ វាអាចពិបាកសម្រាប់គេ..មើលចុះ..ទឹកមុខរបស់គេស្លេកស្លាំងណាស់..តើអាច.."អេឡិច និយាយមិនទាន់ចប់ផង ប្រុសកំលោះ ស្ទុះបើកទ្វារ រថយន្តនិងបោះជំហានវែងៗ ដើរបង្ហួសមកឈប់ពីមុខ កំលោះតូចដោយទឹកមុខមាំ ក្រសែភ្នែកព្រួយបារម្ភ។
"លោកគ្រូ-"ថេយ៉ុង ផ្ងើយមុខសម្លឹងមើលមុខ ជុងហ្គុក និងដង្ហើយហៅនាយតិចៗ
"មិនហត់ខ្លះទេ??"នាយក្រាស់ បន្ទន់ជង្គង់ អង្គុយច្រហោងក្បែររាងតូច
"ហត់-បើហត់ខ្ញុំអាច ឈប់បានទេ?"
"ចុះថេយ៍អាចចេញពីកន្លែងនោះបានទេ?យើងចង់ផ្តល់ នូវជីវិតថ្មីសម្រាប់ថេយ៍"
"លោកគ្រូដឹង?"
"ប្រាប់មក ថាចេញបានទេ?"
ថេយ៉ុងច្របូកច្របល់ក្នុងចិត្តជាខ្លាំង កែវភ្នែកលាក់បាំងទុក្ខសោកសម្លឹងមើល កែវភ្នែកមានក្តីមេត្តារបស់ ប្រុសកំលោះ។
"បើថេយ៍នៅក្បែរយើង-យើងនឹងផ្តល់ជីវិតថ្មីសម្រាប់ថេយ៍ដូចគ្នា"នាយក្រាស់ នៅតែនិយាយបញ្ចុះបញ្ចូល ស្របពេលដែលប្រអប់ដៃមាំ លើកទៅអង្អែលរាងតូចថ្នមៗពាសពេញដោយ ចិត្តស្នេហ៍ បូករួមក្តីអាណិត។
====
រងចាំភាគបន្ត
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)