#ភរិយាម៉ាហ្វៀ
ភាគទី២៣
"មើលទៅឯងដូចជា ស្រលាញ់វាណាស់.."យូហ្វី លើកខ្សែកនោះមក មើលមុននឹង បោះវាទៅក្រៅតាមបង្អួច ថេយ៉ុងឃើញហើយ ស្លុតចិត្តមិនអាចរងចាំបានទេ ទើបថេយ៍ស្ទុះភ្លែតរត់ចេញទៅ ក្រោមការសើចចំអក និស្សិតគ្រប់គ្នា។
អ្ហឹក..ដឹប!!!ព្រូសស
រាងតូចច្រឡឹងរត់បណ្តើរជូនទឹកភ្នែកឱ្យខ្លួនឯងបណ្តើរ ដោយការមិនប្រយ័ត្នក៏រត់បុកទ្រូង ជុងហ្គុក អំឡុងពេលដែលនាយដើរផ្លូវបញ្រ្ចាសទិសគ្នា។ ថេយ៉ុងដួលអុកគូថ លើឥដ្ឋការ៉ូ មួយទំហឹង ព្រោះមិញភ្លាមៗពេក ជុងហ្គុកក៏មិនអាចទ្រទ្រង់ទាន់។
"ថេយ៍...."ជុងហ្គុក ឈរភ្លឹកមួយស្របក់ទើបបន្ទន់ជង្គង់បីក្រសោបកាយប្រពន្ធថ្នមៗ ចូលមកក្នុងរង្វង់ដៃ និស្សិតគ្រប់គ្នាឃើញហើយ បើកភ្នែកធំៗ ចំហរមាត់ធ្លុង
"អ្ហឹកៗ...ខ្សែកអូន...អ្ហឹកៗហឹកៗ...វាជ្រុះនៅក្រោម"ថេយ៉ុងមិនបានចាប់អារម្មណ៍អ្វីទាំងអស់ក្រៅពី ខ្សែករបស់ខ្លួន។ កាយតូចទន់ល្អូកក្នុងរង្វង់ដៃ ជុងហ្គុក ទឹកភ្នែកហូរព្រោះស្រណោះ អាឡោះអាល័យ ចំពោះការដូលោកប្តីទិញឱ្យ។
"មិនអីទេអូន..វាមិនបាត់ទៅណាឡើយ..តែអូនប្រាប់យើងមក ថាអ្នកណាជា ដើមហេតុធ្វើឱ្យម៉ាដាម យើងទៅជាបែបនេះ"ជុងហ្គុកសួរថេយ៍ខ្សឹបៗ ប្រអប់ដៃទាំងគូរចាប់ផ្ងើយមុខ រាងតូចឱ្យ ងើយឡើងលើ ប្រទាក់ជាមួយ កែវភ្នែកដ៏ស្រទន់របស់នាយ។ ជុងហ្គុកអួលណែនពេញទ្រូង ពេលឃើញទឹកភ្នែកភរិយាស្រក់ចុះឥតល្ហែ ក្នុងចិត្តដឹងច្បាស់ថាថេយ៍ ពិតជាស្រឡាញ់ ខ្សែកមួយខ្សែនោះណាស់។
"ទៅ-ទៅយកវាឱ្យអូនសិនមក"បបូរមាត់ ញ័ររន្ថើនផ្ទួនពាក្យដដែលៗ ចង់ឱ្យប្តីយកខ្សែកនោះមកឱ្យ។ ជុងហ្គុក ងក់ក្បាលផ្ងក់ៗ លើកបីក្រសោបកាយតូច ស្រាដូចសំឡីចូលមក ក្នុងរង្វង់ដៃ មុនបោះជំហានវែងៗ ចុះទៅក្រោម-
និស្សិតគ្រប់គ្នាស្រែកឆោឡោរត់ប្រសាចមកមើលទិន្នភាពលោកគ្រូ បីនិស្សិតចុះមក។ ម្នាក់ៗ ពិតជាសង្ស័យណាស់ថា លោកគ្រូសង្ហាម្នាក់នេះត្រូវជា អ្វីជាមួយនឹង និស្សិតអាហារូបករណ៍។ ក្នុងនោះក៏មាន លី ឡាឡា ឈរសម្លឹងមើលពីអាគារ ខ្ពស់ជាងគេផងដែរ ព្រោះនាងជា និស្សិតឆ្នាំទី៣ ក្រសែភ្នែកនាងសម្លឹងមើល ទៅថេយ៍ហ្គុក ហាក់ចំឡែកពេកក្រៃ ដៃតូចៗ ក្តោចូលគ្នាយ៉ាងណែន។
"អ្ហឹកៗ...អូនឃើញនាងបោះវា មកត្រង់នេះ.."ថេយ៉ុងសម្រូបខ្លួនចុះពីរង្វង់ដៃលោកប្តីមុនម្នីម្នា រត់ទៅបរិវេណ ស្មៅខៀវខ្ចី ដៃតូចៗ ស្រវេស្រវា ញែកស្មៅដុះក្រាស់នោះ ដើម្បីស្វែងរក ខ្សែកពេជ្រ មួយខ្សែនោះ។
ជុងហ្គុកក្តោបដៃយ៉ាងណែន ផ្ងើយក្បាលឡើងលើ ទប់កំហឹងក្នុងទ្រូង មុនទម្លាក់ក្រសែភ្នែក សម្លឹងមើលរាងតូចច្រលឹង។
"ថេយ៍...បានហើយអូន.."ដឹងច្បាស់ថា ស្មៅដុះក្រាស់ណាស់ ខ្សែកវិញឡើង តូចប៉ិនសរសៃសក់ ទោះខំប្រឹងរកក៏មិនឃើញដែរ ដូចនេះទើបនាយចូលទៅឃាត់។
"អ្ហឹកៗ..វាជារបស់លោកប្តី ទិញឱ្យអូន..អូនស្រលាញ់វាណាស់..អ្ហឹកៗ ជុងហា៎អូនសុំទោស..អូនមិនអាចថែវាបានល្អ"រាងតូចបញ្ឈប់ការរក ទម្លាក់ដៃផ្ទាល់ស្មៅ ទឹកភ្នែកហូរយ៉ាងសស្រាក់សស្រាំ ជុងហ្គុកឃើញហើយ ក្តុកក្តួលណាស់ ក៏ទាញក្បាលថេយ៍មក ផ្ទប់ហ្នឹងដើមទ្រូងហាប់ណែនរបស់នាយ ក្នុងន័យមិនចង់ឱ្យអ្នកណាបានឃើញទឹកភ្នែករបស់ភរិយាជាទីស្រឡាញ់។
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)