#ភរិយាម៉ាហ្វៀ
ភាគទី១៧
"ម៉ាក់ប៉ា ទៅដើម្បី មើលការងារ នៅឯអង់គ្លេស។ កុំយំអីណា កូនប្រសារ តែមួយឆ្នាំម៉ាក់មកវិញហើយ"ម៉ាដាមរីហ្សាល់ ទាញកូនប្រសារមកអោបជាប់ទ្រូង។គាត់ពិតជាស្រឡាញ់អាណិតកូនប្រសារអ្នកនេះខ្លាំងណាស់..ចិត្តគាត់ចង់ក្បែរឱ្យយូរ ប៉ុន្តែធ្វើម្ដេចគាត់មានការងារច្រើន ដែលតម្រូវធ្វើនឹងកាន់កាប់។
"កុំខូចចិត្តអីអូន..ពួកគាត់ទៅតែមួយឆ្នាំតើស៎"ជុងហ្គុក និយាយទាំងអង្អែលខ្នងប្រពន្ធមិនឱ្យគិតច្រើន
"តែអូន.."ថេយ៉ុងចង់និយាយរឿងរ៉ាវក្នុងចិត្តតែក៏តម្រូវលាក់វិញភ្លាមៗ ខណៈដែល..ខួរក្បាលកើនរំលឹកមិនឱ្យទាមទារនរណាម្នាក់ហួសហែតនោះទេ។
-មនុស្សធ្លាប់ជួបតែទុក្ខ នឹងរឿងរ៉ាវខូចចិត្ត រាប់លានដង ឥតស្រាកស្រាន្ត។ ហើយអ្វីកាន់តែពិសេសទៀតនោះ ថេយ៉ុងមិនដែលស្គាល់ អ្វីដែលហៅថា គ្រួសារឡើយ ឥឡូវបានស្គាល់ហើយ នឹងទទួលបាន ភាពកក់ក្តៅពីឪពុកម្តាយក្មេកដូចគ្នា។ ប៉ុន្តែពេលនេះ ពួកគាត់ចង់ទៅទៀតឬ?? កុំថាឡើយមួយឆ្នាំ តែមួយខែ ក៏ថេយ៍តឹងចិត្តណាស់ដែល។
"អ្ហាក!!! ម៉ាក់យល់ចិត្តកូនណា ល្ងាចនេះមក ញ៉ាំបាយពេលល្ងាច ជាមួយម៉ាក់នឹងប៉ា"ម៉ាដាមរីហ្សាល់ ជូតទឹកភ្នែកឱ្យកូនប្រសារមុនវាចាស្តីឡើងធ្វើឱ្យថេយ៍ងក់ក្បាលផ្ងក់ៗ យ៉ាងគួរឱ្យស្រលាញ់បំផុត។
"តស់អូន"ជុងហ្គុកឃើញគ្រប់យ៉ាងប្រែប្រួលមកជាល្អវិញហើយ នាយក៏ម្នីម្នា ក្រោកលាដៃទទួលភរិយាដូចគ្នា។ ថេយ៉ុងញញឹម ដើរចេញទៅក្រៅជាមួយប្តីចាស់តែអាយុ រាងកាយមាំមួន ដូចក្មេង18 គិតទៅ ប្តីថេយ៍ចាស់មែនតែចាស់គុណភាព ចាស់ចេះយល់ចិត្ត ចាស់ចេះស្រលាញ់ថ្នាក់ថ្នម មិនថាកាយឬក៏ផ្លូវចិត្ត។ អ៊ីចឹងៗ មិនឱ្យថេយ៍ស្រលាញ់ យ៉ាងម្តេចទៅ បើចាស់ថ្នមម្ល៉ឹងៗហើយ។
-ហាងទំនើប
ជុងហ្គុកបណ្តើរភរិយាក្មេងចូលហាងទំនើប យ៉ាងរំភើយ មិនខ្វល់ពីក្រសែភ្នែក នឹងសកម្មភាព របស់មនុស្សជុំវិញខ្លួនឡើយ ខុសផ្ទុយពីថេយ៍ ដើរៗឱនរហូត។
"លោកប្តី.."ថេយ៍កេះជុងហ្គុកតិចៗ បេះដូងលោតញាប់ ព្រោះគេមិនទាន់ ស៊ាំនឹងបរិយាកាសទាំងអស់នេះឡើយ។
"កុំខ្វល់ពីក្រសែភ្នែក ទាំងអស់នោះ អូនផ្តោតលើបង តែម្នាក់គឺបានហើយ.."ជុងហ្គុកបកវិញភ្លាមៗ ព្រោះដឹងថា ថេយ៍ចង់និយាយអំពីអ្វី នាយបណ្តឹងកម្លាំងដៃ ឱបចង្កេះអង្ក្រងតូចមក ផ្អោបនឹងខ្លួនដូច កំពុងតែបញ្ជាក់ថា គីម ថេយ៉ុង អាឡារីហ៍ គឺជាកម្មសិទ្ធិរបស់ចន ជុងហ្គុក អារីយ៉ូហ៍ តែម្នាក់គត់។
"សូមស្វាគមន៍ លោកម្ចាស់ អារីយ៉ូហ៍ ពួកយើងខ្ញុំពិតជាមាន កិត្តិយសណាស់ដែលលោកមក ដោយផ្ទាល់"ម្ចាស់ហាង ឱនក្បាលគោរពជុងហ្គុក យ៉ាងគួរសមបំផុត
"ឃើញម្នាក់ដែលនៅជិតយើងទេ?"ជុងហ្គុក ងក់ក្បាល មុនស្រដីសួរម្ចាស់ហាង
"បាទឃើញ..លោកម្ចាស់"
"គេជាភរិយារបស់យើង..យើងស្រលាញ់ថ្នាក់ថ្នមគេណាស់..ហើយគេក៏ជា ជីវិតនឹងកែវភ្នែកទាំងគូររបស់យើងដូចគ្នា..ដូចនេះហើយ លោកគួរតែ ជ្រាបពីបំណងរបស់យើងហើយត្រូវទេ?"ជុងហ្គុក ទាញថេយ៍មកឈរទល់មុខម្ចាស់ហាង ព្រមជាមួយពាក្យ បង្ហាញសភាពពិតរបស់ថេយ៉ុងថា ជាអ្នកណាដូចគ្នា។
"យល់ហើយលោកម្ចាស់..ដូចនេះ??"
"ចួបភរិយាយើង លើកក្រោយ ត្រូវហៅ ភរិយាយើងថា ម៉ាដាម។ យល់ទេដែលឬទេ?"
"ជុងហ្គុក..."
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)