#ភរិយាម៉ាហ្វៀ
ភាគទី២១
"អូនមិនអីមែនណា..មោះៗមកគេងមក អូនប្រហែលជារំខានដល់ដំណេករបស់ប្តីហើយ"ថេយ៉ុងទាញជុងហ្គុក ឱ្យមកគេងក្បែរទាំងស្នាមញញឹម កំសត់ព្រោះទឹកភ្នែកនៅដានពាសពេញថ្ពាល់ដដែល។
"ហ៊ឹម!!"ជុងហ្គុកមិនបានសួរនាំច្រើនក៏ ផ្តេកខ្លួនគេងលើពូកទន់ៗ ថេយ៍គេងកើយសាច់ដុំដើមដៃ ទាំងញញឹមដាក់លោកប្តី។
"គេងទៅអូន..ស្អែកចូលរៀន"រាងក្រាស់ស្រដីចប់ក៏បិទភ្នែកធ្វើជាគេង ប្រអប់ដៃទះកំប៉េះគូទប្រពន្ធក្មេងថ្នមៗ ហាក់កំពុងតែលួងលោមចង់ឱ្យរាងតូចច្រលឹងគេងលក់ស្កប់ស្កល់។
រំលងទៅជាងកន្លះម៉ោង ថេយ៉ុងគេងលង់លក់ក្នុងរង្វង់ដៃជុងហ្គុក នាយក្រាស់បើកភ្នែកសម្លឹងមើលពិដានគិតខ្វល់ក្នុងឱរ៉ាល់ជាពន់ពេក អំពីរឿងនៅថ្ងៃស្អែក។
"យើងគួរតែតាមឃ្វាលអូនល្អទេ??"នឹកឃើញនៅថ្ងៃស្អែកជុងហ្គុក សើចក្នុងបំពង់ក ដោយក្តីហួសចិត្តនឹងខ្លួនឯងណាស់។ នាយមិនបានបិទសិទ្ធិ ឬក៏ហាមឃាត់ភរិយានោះទេ ប៉ុន្តែបើសិនជាទីកន្លែងណាដែលមាន ភរិយាបណ្តូលចិត្ត ពិតប្រាកដណាស់ថាទីនោះប្រាកដជាមាន ចន ជុងហ្គុក អារីយ៉ូហ៍ ដូចគ្នា។
-ព្រឹកដដែល
ពន្លឺរស្មីរះបំភ្លឺចែងចាំងភពផែនដីសារជាថ្មី ពាំនាំនូវខ្យល់អាកាសបរិសុទ្ធ បោកបក់រំផាត់រំភើយ ប៉ះកាយា មនុស្សម្នា ឱ្យភ្ញាក់ពីដំណេក។
ហ៊ឹម..!!
សំឡេងគ្រហឹមក្នុងបំពង់ក រាងក្រាស់បន្លឺឡើង ប្រអប់ដៃមាំលើកមកញីញក់ ស្នៀតផ្កាតិចៗ ឱ្យអស់ភាពងងុយមុននឹង ដាស់ប្រពន្ធឲ្យក្រោករៀបចំខ្លួនទៅសាលាតាមទម្លាប់។
"អូនក្រោក...!!ភ្ញាក់ឡើងភ្លឺហើយអូន"ជុងហ្គុកឱនទៅខ្សឹបប្រាប់ជិតត្រចៀកថេយ៍តិចៗឮតែខ្យល់ បណ្តាលឱ្យរាងតូចរួញខ្លួនព្រោះភាពស្រើបស្រាល ជុងហ្គុកញញឹមកែមមាត់ មុនលានអណ្ដាតលិឍទងត្រចៀក ភរិយាដើម្បីដាស់អារម្មណ៍..ហើយវាក៏បានផលពិតមែន។
"អ្ហាសសស៎!!! លោកប្តីធ្វើអីនឹង??"ថេយ៉ុង សួរទាំងងើបអង្គុយ ដៃស្រឡូនស្រឡៅ លើកខ្ទប់ត្រចៀក កន្លែងដែល ប្តីប៉ះពាល់ អម្បាញ់មិញ
"ដាស់អូន"នាយតបវិញ ញ៉ាក់ស្មា ធ្វើដូចជា គ្មានរឿង អ្វីទាល់តែសោះ។
"ដាស់អីចឹង?"
"វាជាស្ទាយ៍របស់ប្តីអូន ណាថេយ៍"
"ឆ្កួត..!!ដាស់ដូចឆ្កួត"
"អរររ៎!!!"បានប្រពន្ធក្មេង ជេរថាឆ្កួត ជុងហ្គុក អង្គុយងក់ក្បាលធ្វើមិនដឹង។ ថេយ៍ក្នាញ់ពេក អោបដៃ សម្លក់លោកប្តីរោគចិត្ត មុនម្នីម្នាក្រោកទៅ ងូតទឹកសម្អាតកាយាឱ្យស្អាត។
"ស្លូតតែប៉ះមិនបាន..បែបនេះយើងចូលចិត្ត"ជុងហ្គុក និយាយរួច ក៏ក្រោកទៅបន្ទប់មួយទៀត ដើម្បីស្លៀកពាក់ខោអាវដូចគ្នា ព្រោះបើចាំថេយ៍ចេញ ដូចជាមិនកើតទេ ដោយហេតុអីទេ?គឺថេយ៍នេះណា ងូតទឹកម្តងៗ ដូចស្រីក្រមុំអ៊ីចឹង យូរអើយយូរ។
រំលងទៅ១ម៉ោងក្រោយ អ្នកទាំងពីរបាន រៀបចំខ្លួនរួចរាល់ហើយ ដោយជុងហ្គុក តែងខ្លួនជា គ្រូបង្រៀន រីឯថេយ៉ុង ជានិស្សិត។
"លោកប្តីមិនទៅធ្វើការទេអ្ហេះ?"
"ទៅតាស៎ នេះមិនទៅ"
"ទៅអីតែងតែខ្លួនដូចគ្រូ"
"ហ្នឹងហើយការងាររបស់យើង"
"ហៃលោកប្តីជា អគ្គនាយក??"
"ការងារយើងមិនរើសកន្លែងទេ មោះ បើសួរច្រើន កាត់ពិន្ទុអស់ឥឡូវ"
"លោកប្តីមិនហ៊ានទេ" គ្រាន់តែឮពាក្យរបស់ជុងហ្គុកថា កាត់ពិន្ទុភ្លាមថេយ៉ុង បកវិញភ្លាមៗ ឡើងទាន់ចិត្តដូចគ្នា
"ថីយើងមិនហ៊ាន?"
"ព្រោះលោកប្តី ស្រលាញ់អូន លោកប្តីមិនឱ្យអូន ពិបាកចិត្តទេ"
"រឿងប្តីប្រពន្ធជារឿងផ្សេង រីឯមនោសញ្ចេតនារវាងសិស្សនឹងគ្រូក៏ជារឿងផ្សេង"
"មានន័យថាម៉េច???"
"មិនដឹងទេអូន គិតខ្លួនឯងទៅ"
"ហីស ម្ល៉ឹងៗ"
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)