ភាគទី៥៣

796 28 4
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៥៣

ស្តាប់លូណា និយាយក៏សមហេតុផល ព្រោះថេយ៍ ស្លូតបូត ទន់ខ្សោយម្ល៉ឹងៗ បើចួបហេតុការណ៍នោះ តើថេយ៍អាច រត់គេចយកខ្លួនបានទេ? លែងសូញសាញ ប្រុសចាស់ ធ្វើដំណើរ ឆ្ពោះទៅសណ្ឋាគារ មួយបោះបង់ភ្លាមៗ តែមិនទាន់ចេញសភាពការណ៍នោះទេ ព្រោះអ្វីដែលជុងហ្គុកចង់ឃើញនោះគឺ÷
"<ពេលដែលអូនបាន ឃើញធាតុពិតរបស់ បងស្រីដ៏ល្អរបស់អូនហើយ តើអូននឹង ធ្វើយ៉ាងម៉េចថេយ៍? យើងមិនចង់ឃើញអូន យំទេ តែបើអូនមិន យំ មិនដឹងការពិត អូនពិតជា នៅតែកប់ខ្លួនក្នុងរឿងមនោសញ្ចេតនា កាន់តែខ្លាំង>"
__
ថេយ៉ុងដើរតាមបងស្រីរហូតដល់ បន្ទប់ជាន់លើ ក្នុងចិត្តលួចភ័យខ្លាចដែល ព្រោះមានអារម្មណ៍មិនស្រួលតែក៏ ទៅស្តាប់បង្គាប់បងស្រីដដែល÷
"ចូលមកថេយ៍"
នាងញញឹមយ៉ាងពិសពុល ពុតត្បុត គួរឱ្យខ្លាច តែថេយ៍មិនបានដឹងក៏ ឈានជើងចូលទៅខាងក្នុងដោយមិនបានគិតច្រើន អំឡុងពេលដែលនាងឃើញប្អូនចុងដើរចូលមកហើយ មិនចាំយូរនាំតែ យប់យន់សុបិនច្រើន ឡាឡា Lock ទ្វារជាប់។
"???"ថេយ៉ុងចូលមក ខាងក្នុងក៏ ចិត្តច្របូកច្របល់ ស្របពេល ឃើញបុរសវ័យចំណាស់ម្នាក់អង្គុយលើគ្រែ សម្លឹងមកខ្លួនឯង យ៉ាងត្រអេកត្រអាល គួរឱ្យស្អប់ខ្ពើម
"មកហើយអ្ហេះ??"វីនីស ស្រដីសួរ នឹងក្រោក ដើរចូល មកជិតពួកគេ
"បងស្រី...!!ក្រែង"
"ថេយ៍ហ្ហា៎...!!បងគ្រាន់តែចង់ឱ្យប្អូនល្អប៉ុណ្ណោះ.."
"មានន័យថាម៉េចបង??"
"បម្រើលោក វីនីសឱ្យល្អទៅណា.."
"ចុះប៉ា.."
"....."ឡា ឡា មិនតបបែរជាឈរញញឹម អោបដៃសម្លឹង មើលប្អូនចុង ទាំងមុខស្មើ
"ប..បងកុហកខ្ញុំ??"សួរដោយសំឡេងក្ងួរៗ ដៃក្តោបខ្សែកាតាបជាប់ស្អិត។
"សុំទោសណាថេយ៍..!!"នាងនិយាយពាក្យសុំទោសទៅកាន់ប្អូន ប៉ុន្តែវាមិនមែនជាការសុំទោសដែលនាងដឹងកំហុសនោះទេ។
"តើបងដូចជាពាក្យដែលគេនិយាយត្រូវទេ?"ឃើញហើយ ច្បាស់និងភ្នែកដូចគ្នា ប៉ុន្តែចង់ឱ្យប្រាកដចិត្ត ព្រោះគេពិតជាមិននឹកស្មានថា បងស្រីដ៏ល្អរបស់គេ ប្រែក្លាយជាបែបនេះ។
"បើថេយ៍ដូចមុន បងមិនធ្វើបែបនេះដាក់ប្អូនទេ"លី ឡា ឡា និយាយចប់ក៏ ដើរចេញ ដោយចិត្តដាច់បំផុត។
-ពាក្យថាដូចមុន នាងចង់សម្ដៅទៅលើ÷
ថេយ៉ុងក្រោមនាង មិនថាដេកស៊ី នោះទេ។របស់ដែលថេយ៉ុងប្រើ សុទ្ធសឹងតែ ជារបស់ដែលនាង ប្រើប្រាស់រួច អាចនិយាយបានយ៉ាងខ្លីថា របស់មួយទឹក ឬក៏មួយបែបទៀត ប្រើដដែលនាង។ប៉ុន្តែពេលនេះ ថេយ៉ុងលើនាងគ្រប់យ៉ាង មានទាំងកន្លែងស្នាក់នៅទ្រនំខ្ពស់ ប្រៀបដូចជារាជវាំង របស់ប្រើប្រាស់សុទ្ធសឹងតែជារបស់ ស៊ីវីល័យ នឹងទំនើបៗ អ្នកបម្រើមាន ឆ្វេងស្ដាំ បែបនេះហើយដែលនាងមិនចូលចិត្ត..ហើយអ្វីដែលប្អូននាងមាននេះហើយជាក្តីស្រម៉ៃរបស់នាង។
"អត់ទេ!! អ្ហឹកៗ បងស្រី អ្ហឹកៗ ហឹក"ថេយ៉ុង រត់មកអោបនាង នឹងកុហក់ខ្លួនឯងថា បងស្រីមិនបាន អាក្រក់អីដែរ អ្វីដែលគាត់ធ្វើ ប្រាដកជាមាន ហេតុផល។
"ឈប់ល្ងង់ទៅ!!"ស្តីចប់ក៏រុញច្រានប្អូនឱ្យដួលលើ ឥដ្ឋការ៉ូ
"បងស្រី..."ឮហើយ ឃើញហើយ ថានាងចិត្តដាច់ណាស់ នាងមិនបានខ្វល់ខ្វាយនឹងខ្លួនទេ តែចិត្តដែលស្រលាញ់បង ទើបសុខចិត្ត មិនខឹងគ្រាន់តែ ឈឺចាប់ ព្រោះ ទង្វើរបស់បងស្រី។
"លោកនៅធ្វើអី ម្តេចមិនចាត់ការទៅ"

___
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

You've reached the end of published parts.

⏰ Last updated: Aug 31 ⏰

Add this story to your Library to get notified about new parts!

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now