ភាគទី២០

353 11 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី២០

/កាត់មកមើល ផ្ទះលោកគីមវិញ/
អ្នកស្រីលី ជាមួយប្តី វឹកវរ ជាខ្លាំងខណៈដែលបាត់ដំណឹង ថេយ៉ុងសូន្យឈឹងតែម្ដង។ ឡាឡា វិញដូចគ្នា ក្នុង នាងពេលនេះពិតជា ពិបាកខ្លាំងណាស់ព្រោះបើបាត់÷
"ខ្ញុំធុញទ្រាន់ណាស់ម៉ាក់..!ម្តេចខ្ញុំត្រូវតែជាអ្នករកលុយ ចិញ្ចឹមម៉ាក់នឹងប៉ានោះ??ទាំងដែលរាល់ដង អ្នកដែលរកលុយជា ថេយ៉ុង មិនមែនខ្ញុំទេ ម៉ាក់ប៉ាយល់ទេ?"ឡាឡា ស្រែកគំហកខ្លាំងៗ ហាក់កំពុងតែ បញ្ចេញធាតុពិត បន្តិចម្តងៗដូចគ្នា
"តែពេលនេះ បាត់ក្បាលវាទៅណាក៏មិនដឹង តើឱ្យអញ ធ្វើយ៉ាងដូចម្តេច ហាស លី ឡាឡា"អ្នកស្រីលី ស្រែកឱ្យកូនស្រីវិញខ្លាំងៗ ដូចគ្នា ខណៈចិត្តគាត់ក្តៅក្រហាយ ជាលំដាប់
"ខ្ញុំមិនខ្វល់..!!"
"ក្រែងនាងឯងរាល់ថ្ងៃនេះ ស្រលាញ់ថ្នាក់ថ្នមវាណាស់អ្ហេះ?"
"នរណាថា???"ឡាឡា បកវិញ ទាំងពេបមាត់ដាក់ម្តាយ
"កញ្ជ្រោងលាក់កន្ទុយ"អ្នកស្រីលី ថាឱ្យកូនស្រីរួចក៏ ដើរបង្ហួសចេញទៅបាត់ ចំណែកឯឡាឡា វិញញ៉ាក់ស្មាធ្វើមិនដឹង។
ទឹកមុខនាងស្លូតតែ បង្កប់ពិសពុល ពុតត្បុត រាប់លានដែល មនុស្សធម្មតាមើលមិនដឹងនោះទេ។ រាល់ទង្វើដែលនាង តែងតែ ខ្វល់ខ្វាយ ការពារថេយ៉ុង ទាំងប៉ុន្មានសុទ្ធសឹងតែជា ការសម្តែងនឹងការបោកប្រាស់។ គិតទៅមែន មនុស្សយើងកុំវិនិច្ឆ័យ មនុស្សតាមសម្បកក្រៅ ព្រោះចិត្តមនុស្សយើងលើមិនធ្លុះឡើយជាពិសេស ស្រីល្បិច ស្រីមាយា ស្រីប៉ិនសម្តែងដូច លីឡាឡា នេះអ្ហែង។
=====
នាស្បៃរាត្រី
មេឃងងឹតព្រិលៗ ព្រោះមានព្រះចន្ទ ជួយបំភ្លឺពេលរាត្រី ខ្យល់បោកបក់រំផាត់រំភើយ ប៉ះកាយរាងតូចច្រលឹង ដែលគេងលង់លក់នៅលើគ្រែ តែម្នាក់ឯង។ ដោយលោកប្តី កម្លោះចាស់ កំពុងតែ ចាត់ចែងការងារខ្លះៗ ដូចគ្នានៅបន្ទប់សៀវភៅ ជាប់បន្ទប់គេង។
អ្ហឹកៗ...!!
សំឡេងថ្ងួចថ្ងូរយំ រងំក្នុងបំពង់ក ថេយ៉ុង កាយថេយ៍ផ្តើមញ័រទទ្រើក ដៃតូចៗខ្ញាំពូកជាប់ស្អិត។ គាប់ជួនជុងហ្គុក ចេញពីបន្ទប់ធ្វើការល្មម នឹងដាក់បង្គុយក្បែរប្រពន្ធដោយ ចងចិញ្ចើមជាប់។
"ថេយ៍...!!"នាយដាស់រាងតូច ពេលឃើញថេយ៍ អណ្តឺតៗ ហូរទឹកភ្នែកមិនឈប់យ៉ាងដូច្នេះ។
"អ្ហឹក...កុំប៉ះខ្ញុំ..អ្ហឹកៗ..ម៉ាក់..."ថេយ៉ុងយំក្នុងសុបិនតែ បន្លឺដល់ខាងក្រៅធ្វើឱ្យទ្រូងប្តី ឈឺស្ទើរបែកព្រោះតែអាណិតប្រពន្ធ។
"ថេយ៍..គឺយើងណា..គឺយើងប្តីរបស់អូន ឆាប់ភ្ញាក់ឡើងអូនសម្លាញ់"នាយអង្រួនកាយប្រពន្ធតិចៗ តែមើលទៅមិនបានផលទាល់តែសោះ ទើបជុងហ្គុក យកកន្សែងផ្តិតទឹកឱ្យមានសន្សើមរួចយកមកជូតមុខ ថេយ៍ឱ្យស្វាង។
"អ្ហឹកៗ...ជុង"ថេយ៉ុង ដង្ហើយហៅនាយ ទាំងសំឡេងស្អកៗ ភ្នែកបើកសឹងតែមិនរួច ដៃតូចលូកទៅអោបក្រសោបក រាងក្រាស់ជាប់។
"អូនមិនអីទេឬ??"នាយសួរបញ្ជាក់ដៃមាំទាំងគូរ ចាប់អង្អែលថ្ពាល់រាងតូចថើៗ
"អូន...កើតអ្វី??"ថេយ៍ធ្វើមាត់ស្រួចដាក់នាយវិញ ទាំងមិនដឹងថា ជុងហ្គុកកំពុងតែចង់និយាយអំពីអ្វីឡើយ។
"យើងឃើញអូនយំ..យើងខ្លាចអូនមានបញ្ហា"
"អូនមិនអីទេ.."
"អូនមានបញ្ហាអ្វីប្រាប់យើងណា..កុំលាក់ទុក្ខ រហូតដល់ថ្នាក់យំ ក្នុងសុបិនយ៉ាងអ៊ីចឹងអីអូន"
"អូនមិនអីមែនណា..មោះៗមកគេងមក អូនប្រហែលជារំខានដល់ដំណេករបស់ប្តីហើយ"

____

អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now