ភាគទី១៣

408 16 0
                                        

#ភរិយាម៉ាហ្វៀ

   ភាគទី១៣

-រសៀល..
ពេលវេលាមកដល់មេធាវី ប្រចាំសម្ព័ន្ធចន អារីយ៉ូហ៍ បានមកដល់ដូចកាលកំណត់ ជុងហ្គុកដើរប្រគាកថេយ៍ ដៃមាំអោបចង្កេះ អនាគតភរិយាជាប់ស្អិតរមួត។
"លោកប្រុស"នៅក្នុងគ្រួសារ គ្រប់គ្នា គោរពជុងហ្គុកជា លោកប្រុស នៅក្រុមហ៊ុនគេហៅជុងហ្គុកថា លោកអគ្គនាយក នៅក្នុងក្រុមបងធំបងតូច គេហៅជុងហ្គុកថា លោកម្ចាស់ ឬក៏ចៅហ្វាយ។
"រៀបចំរួចរាល់អស់ហើយឬ?"ជុងហ្គុក ហាស្តីសួរមេធាវី
"បាទលោកប្រុស"មេធាវី និយាយព្រមទាំងហុច សាមីពណ៌ខ្លាញ់ ហុចប្រគល់ជូន ជុងហ្គុក
"អូនចុះហត្ថលេខាលើវាទៅ"
"...."ថេយ៉ុងស្ងាត់ អើតមើលម៉ាដាមជាមួយលោកម្ចាស់ ឃើញពួកគាត់ញញឹមទទួលរាក់ទាក់ បែបនេះរាងតូចច្រលឹង លែងគិតច្រើន ព្រោះចង់មាន អនាគតល្អ រស់នៅក្នុងគ្រួសារមួយដែលពាសពេញ ដោយសុភមង្គល ដូចគេដទៃទៀត ទើបថេយ៍ចុះហត្ថលេខាលើ ក្រដាស់នោះ ដោយគ្មានភាពស្មុគស្មាញដូចមុនៗទេ។ ជុងហ្គុកវិញក៏ដូចគ្នា ឃើញថេយ៍ចុះហត្ថលេខារួចក៏ ប្រញាប់ប្រញាល់ចុះតាមក្រោយ ដោយភាពសប្បាយចិត្តខ្លាំងតែនាយមិនបាន បញ្ចេញមកក្រៅឡើយ។
"ចាប់ពីថ្ងៃនេះតទៅ លោកគីម ថេយ៉ុង អាឡារីហ៍ នឹងលោកចន ជុងហ្គុក អារីយ៉ូហ៍ គឺជាស្វាមីភរិយា នឹងគ្នា ជារៀងរហូតតទៅ"លោកមេធាវី ហាស្តីរួច ប្រគល់លិខិតអាពាហ៍ពិពាហ៍ នោះជូនជុងហ្គុក។
"អរគុណ..!!"ទោះម៉ឺងម៉ាត់ នឹងកាចកំណាច តែមនុស្សដូចជា ចន ជុងហ្គុក នេះណា ត្រូវតែអរគុណ មេធាវី ដូចគ្នា។
"បាទ លោកប្រុស នោះជាតួនាទីរបស់ខ្ញុំ ដូច្នេះ ខ្ញុំសូមទៅវិញ ហើយទានម្ចាស់..ជម្រាបលាលោកម្ចាស់ នឹងម៉ាដាម ជាមួយ..."
"ថេយ៉ុង/ម៉ាដាមថេយ៉ុង!"ជុងហ្គុក នឹងថេយ៉ុង និយាយឡើងស្របគ្នា ធ្វើឱ្យមេធាវីញឹមៗ ងក់ក្បាលគោរពលាម្តងទៀត
"បាទ ម៉ាដាមថេយ៉ុង"មេធាវី លារួចក៏ភៀសខ្លួនទៅបាត់
"ពូ-"
"ហៅយើងថាលោកប្តី-មិនមែនពូទេ"
"ហីស ហៃនិយាយគ្នារួចហើយថា បែបម៉េចក៏បាន? ឥឡូវម៉េចនុង ចង់ខ្សែលើអូនមែន?"ថេយ៉ុង ផ្តើមមិនសុខចិត្ត ខណៈដែលប្រុសចាស់ ចង់ខ្សែលើ។
"មិនដឹងទេ អូនត្រូវហៅ យើងប្តី-ព្រោះ គ្មានប្តីប្រពន្ធណា ហៅប្តីខ្លួនឯងថា ពូពូអីបែបនេះទេ ស្តាប់ហើយឡើងចាស់-"ជុងហ្គុក នៅតែទាមទារ ឱ្យថេយ៍ហៅនាយថាប្តីដដែល
"លេងខូចគេខ្លាំងៗ-"
"គេហៅថាឆ្លាតទើបត្រូវ"
"ឆ្លាតអ្ហេស៎??? ចឹងលែងលះគ្នាវិញ"ថេយ៍ស្រែកដើមប្រយោគ ទម្លាក់សំឡេងនៅចុងប្រយោគ
"ថ្ងៃនេះ យើងឈឺត្រចៀកណាស់..យើងទៅសម្រាកហើយ..ម៉ាដាម នឹងលោកម្ចាស់ ជួយមើលភរិយាខ្ញុំផង"គ្រាន់តែឮពាក្យថា លែងលះវិញ ប្រុសកំហូចមិនចាំយូររត់ត្រុយ ព្រោះចង់គេច មិនគេចប្រពន្ធក្មេង ចាប់លែងលះឥឡូវហើយ។
"ហីសមើលធ្វើ.."ថេយ៍ឈរច្រកចង្កេះដោយក្តីហួសចិត្ត
"ហ៊ឹសៗ...!កុំធ្វើបាបប្តីពេក កូនប្រសារ"ម៉ាដាម សើចកក្អឹក ខណៈឃើញ កូនៗ ញ៉េះញ៉ោះគ្នាអីបែបនេះ។ តែយ៉ាងណា ក៏គាត់ធូរស្បើយក្នុងចិត្តហើយ ព្រោះជាច្រើនឆ្នាំមកនេះ កូនប្រុសគាត់ ជួបតែរឿងខកចិត្ត នឹងរស់នៅ ក្នុងបន្ទប់ងងឹត ថែមទាំងមិនសូវចេះស្រឡាញ់ខ្លួនឯងទៀត ប៉ុន្តែឥឡូវនេះមាន ថេយ៍ គាត់ជឿជាក់ថា ថេយ៍នឹងប្រគល់ឋានសួគ៌ អមជាមួយក្តីស្រឡាញ់ ស្មោះត្រង់ សម្រាប់កូនគាត់ ហើយកូនប្រុសគាត់ក៏ដូចគ្នា។
"ម៉ាក់យាយ-"
"ហៅម៉ាក់ក្មេកកូន-កុំហៅម៉ាក់យាយចឹង ម៉ាក់ចាស់ឥលូវហើយ"
____
  អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now