ភាគទី៤៦

205 5 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤៦

អ្នកណាក៏មានកំហុសឱ្យតែខុសចេះកែ កុំតែខុសនៅប្រព្រឹត្ត រឿងដដែល ទៀតគឺបានហើយ..។ ម៉ាលីនិងយូហ្វី ញញឹមស្រស់ដាក់ថេយ៉ុង ក្នុងចិត្តពួកនាង ពេលនេះហាក់ភ្ញាក់រំលឹក ដូចខ្មោច៧ថ្ងៃពិតមែន ហើយតទៅ ពួកនាងនឹងស្មោះត្រង់ជាមួយថេយ៉ុងជានិរន្តរ៍តរៀងទៅ។
ម៉ោងសិក្សាក៏ប្រព្រឹត្តឡើងពីមួយម៉ោងកន្លងហួស ក៏ជាពេលវេលា ដែលថេយ៍ទៅកង់ទីន ដើម្បីរកអាហារហូបចុក ព្រោះអីថ្ងៃនេះ រាងតូចមិនបានយក អាហារមកជាមួយទេ រវល់តែអន់ចិត្តគិតថា លោកប្តីលែងស្រលាញ់។
ថេយ៉ុងដាក់គូថមិនទាន់អង្គុយក្តៅស្រួយបួលផង ក៏ត្រូវ សាងភាព ភ្ញាក់ផ្អើល ខណៈដែលឃើញវត្តមានបុរសជាទីស្រឡាញ់នៅចំពោះមុន ក្នុងដៃរបស់នាយកាន់ប្រអប់អាហារដូចគ្នា។ ហើយម្នាក់នោះ គ្មាននរណាក្រៅពី ចន ជុងហ្គុក អារីយ៉ូហ៍ នោះទេ ប្រុសចាស់ ដាក់បង្គុយក្បែរភរិយា ប្រអប់ដៃមាំ រុះរើប្រអប់ អាហារតម្រៀបលើតុ។ និស្សិតជាច្រើននាក់ទៀតឃើញហើយ ខ្ទប់មាត់ ដោយភាពភ្ញាក់ផ្អើល..។
-នោះជាលោក ចន ជុងហ្គុក អារីយ៉ូហ៍ មែនទេ??? ព្រះជាម្ចាស់ គាត់សង្ហាណាស់ឯង។
-សង្ហាពិតមែនឯង..!ប៉ុន្តែគាត់នឹងក្មេងប្រុសម្នាក់នោះ ត្រូវជាអ្វីនឹងគ្នាទៅ?? មើលទៅស្និទ្ធស្នាលណាស់។
-ឮមកល្ហិចល្ហៀងថា..គាត់មានប្រពន្ធហើយ។
-មែនអ្ហេះ???
-យើងទៅបោកប្រាស់ ពួកឯងធ្វើអី?? ឮមកទៀតថា ប្រពន្ធគាត់ជា បុរសដូចគ្នា..។
-អូហ៍!!!!!ឬក៏ក្មេងម្នាក់នោះ??
-ភាគច្រើន..ប្រហែលអាចព្រោះនិស្សិតឆ្នាំទី១ ភាគច្រើនស្គាល់ នឹងដឹងដំណឹងពីទំនាក់ទំនងរបស់លោកចន នឹងក្មេងនិស្សិត ម្នាក់នោះច្បាស់។
..!!សម្រែកជជែក វែកញ៉ែកពីរឿងផ្ទាល់ខ្លួន របស់ថេយ៍ហ្គុក ក៏បន្លឺឡើងពីមាត់មួយទៅមាត់មួយមើលទៅ មិនឈប់ទាល់តែសោះ។  រហូតឮដល់ត្រចៀក ស្រីក្រមុំអស់សាច់ នៅក្បែរនោះ លី ឡាឡា ឈរក្តោបថាសបាយ ទាំងគ្មានអារម្មណ៍ល្អសូម្បីតែបន្តិច តែនាងអត់ធ្មត់ព្រោះនាង ចង់ត្របាក់យក ចន ជុងហ្គុក អារីយ៉ូហ៍ ពីប្អូនចុងរបស់នាង។
"សួស្តីថេយ៍..!!អូហ៍ លោកចន..សួស្តីច៎ាស..ខ្ញុំអាចអង្គុយផងបានទេ??"ឡាឡា ដើរមក ធ្វើជាសួរទាំងស្នាមញញឹមប្រិមប្រិយ។ ថេយ៉ុង សម្លឹងមើល មុខរបស់ជុងហ្គុក ក្នុងន័យអង្វរសូមឱ្យនាយ យោគយល់ផង ព្រោះរាងតូចច្រលឹង ម្នាក់នេះពិតជា ពុំអាចបដិសេធនឹងសំណើរបស់បងស្រីបានឡើយ។
"...."នាយក្រាស់មិនមាត់ ងើបពីអង្គុយទល់មុខថេយ៍ ទៅអង្គុយក្បែរថេយ៍ លី ឡាឡា ក្តោបថាសប្រឹងញញឹម ជាប់មាត់មុនហ្នឹងដាក់គូថអង្គុយទល់មុខថេយ៍ហ្គុក។
"នេះទឹកសូកូឡា របស់ថេយ៍ បងទិញឱ្យអូន"ឡាឡា និយាយ ទាំងហុច ទឹកសូកូឡា នោះឱ្យរាងតូចដូចគ្នា ថេយ៍ញញឹមទទួលយកមកទុក តែសម្រាប់ជុងហ្គុក បែរជាទាញទឹកនោះមកផឹក ព្រមទាំងរុញទឹកដោះស្រស់បំប៉នសុខភាព ឱ្យថេយ៉ុងជំនួស។
"លោកចន!!!"ឡាឡា បើកភ្នែកធំៗ ស្របដែលដឹងថា ទឹកសូកូឡារបស់នាង ត្រូវលោកចន អកផឹកដូច្នេះ ហើយ រឹតតែភិតភ័យ កាន់តែខ្លាំងជាលំដាប់ ខណៈឃើញ ថ្នាំកំពុងតែ ចង់ធ្វើទុក្ខបុកម្នេញ ក្នុងពោះ ជុងហ្គុក។
"អ្ហួយ៎!!!!!!!"នាយក្រាស់ក្តោបពោះ ត្អូញត្អែរតិចៗ ញើសសស្រាក់ ហូរពាសពេញ សរសៃសក់ក្បាលចុះមកក្រោម។
"លោកប្តី..!!យ៉ាងម៉េចហើយ?? នេះលោកប្តីមិនស្រួលខ្លួនឬ?"

_&_

អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now