#ភរិយាម៉ាហ្វៀ
ភាគទី៣៨
ប្រុសចាស់បង្វែរប្រយោគ ដោយឱ្យលូណា ទៅរៀបចំ អាហារសម្រាប់ភរិយាជាទីស្រឡាញ់. មើលចុះមុខស្អុយៗចឹង សង្ស័យតែក្រពះស្រែកដង្ហើយហៅ អាហារដឹង?
ប្រមាណជា២០នាទីក្រោយមក អាហារលំដាប់អភិជន មកពីសណ្ឋាគារមួយកន្លែងដែលល្បីបំផុតក៏រុញ ចូលមក ដោយដៃបុគ្គលិក។
"ទុកត្រង់ហ្នឹងហើយ..!"ជុងហ្គុក
"បាទ../ច៎ាសស លោកម្ចាស់"បុគ្គលិកប្រុសស្រី ហាស្តីស្របគ្នាមុន នឹងថយជំហានចេញទៅបាត់ អំឡុងពេលនេះមានតែ ថេយ៍ហ្គុកប៉ុណ្ណោះ។ រាងតូច ធ្វើខ្លួនមិនត្រូវ ក្នុងចិត្តនៅតែមាន មន្ទិលសង្ស័យដដែល ចិត្តចង់សួរតិចអត់តិច។
"មកញ៉ាំបាយទឹកសិនមក..មុខអូនស្លេកស្លាំងណាស់"ជុងហ្គុកលើកពរថេយ៍ដាក់ចង្កេះ រួចក៏ដើរមក ដាក់បង្គុយលើសាឡុង យកអាហារពីរទេះ ដាក់តម្រៀបលើតុ គ្រប់កាយវិការរបស់លោកប្តី ស្ថិតក្នុងក្រសែភ្នែកដ៏ស្រទន់រាងតូចច្រលឹងទាំងអស់។
"អូនមិនស្រួចខ្លួនត្រង់ណា អ្ហេស៎?"ឃើញថេយ៍ភ្លឹកស្មារតី ដូចនេះនាយក៏បន្តសួរជារើយៗ តែមើលចុះថេយ៍ប៉ិនលាក់បាំងណាស់
"លោកប្តី..."
"ហ្ហឹម???"
"លោកប្តី-មានធ្វើបាបពួកនាងទេ?"
"នរណា??"
"គឺអ្នក Bully អូន"
មាត់សួរគេតែមុខឈ្ងោកចុះ ហាក់លាក់បាំងភាពភិតភ័យក្នុងឱរ៉ាល់ ដៃតូចៗ របស់រាងតូចច្រលឹង ខ្ញីខ្ញាំកម្រាលតុ ស្ទើរតែរហែកម្តងម្កាលតាស៎។
"ផ្ងើយមុខនិយាយជាមួយយើង..!!"
"...."ថេយ៍ខាំមាត់គ្រវីក្បាល។
"ណ្ហើយចុះ!!!យើងប្រាប់អូន..គ្រប់យ៉ាងគឺយើងអ្នកនៅពីក្រោយខ្នងទាំងអស់"
"ហេតុអ្វី???"
"ពួកនាងសាកសមដែល ទទួលវា"
"លោកប្តី...."
"ញ៉ាំបាយទៅ.."ជុងហ្គុករុញចានបាយឱ្យប្រពន្ធ។ រាងតូច អេះអុញចង់ សួរបន្តតែ ត្រូវឈប់គិត ឈប់សួរខណៈដែល លោកប្តី ប្រើក្រសែភ្នែក ដ៏កាចសម្លឹងមកខ្លួន។ ទើបថេយ៍ ទាញចាន កាន់ស្លាបព្រា ដួសបាយញ៉ាំទាំងមុខស្អុយ បង្កប់ដោយការសង្ស័យទៅលើលោកប្តី ជុងហ្គុកដឹងតែ ជ្រើសរើស មិនខ្វល់ សុខចិត្តទំពារបាយ យ៉ាងស្ងៀមស្ងាត់បំផុត។
រំលងទៅ៣០នាទីក្រោយមក..
អាហារដ៏មានឱរសជាតិឈ្ងុយឆ្ងាញ់ ក៏មកជា ធម្មតា គ្មានក្លិន គ្មានអ្វីវិសេសវិសាលទាំងអស់ ព្រោះតែ អ្នកទាំងពីរ មិនអើពើនឹងគ្នាបន្ត។
ជុងហ្គុករៀបចំចានទុកដាក់មានរបៀបរបប តាមអត្តចរិតដែលនាយចូលចិត្តអ្វីដែលស្អាតៗ។ ក្រោយ រៀបចំរួចនាយ ដើរបង្ហួសបម្រុង ធ្វើការងារបន្ត តែត្រូវថេយ៉ុង រត់មកស្ទាក់មុខ អោបក្រសោបដើមដៃលោកប្តីជាប់។
"អូន...!!!!"
"អ្ហឹកៗ..!!កុំព្រងើយដាក់អូនអី"ថេយ៉ុងយំខ្ទប់មុខនឹងទ្រូងរបស់ប្តីចាស់ ដៃតូចៗទាំងសងខាង អោបចង្កេះនាយជាប់ បបូរមាត់ថើបទ្រូងខាងឆ្វេងរបស់ជុងហ្គុក។
"យើងឃើញអូនខ្លាច ទើបយើងព្យាយាមនៅឆ្ងាយបំផុតហើយ"នាយក្រាស់ប្រាប់ហេតុផលទៅវិញជាហេតុ បណ្តាលឱ្យថេយ៉ុង គ្រវីក្បាលបដិសេធ
"...."
"បើអូនខ្លាច លោកប្តីគួរតែពន្លត់ភាពភ័យខ្លាច ដែលមាននៅក្នុងចិត្តអូន មិនមែន..ស្ងៀមស្ងាត់ យ៉ាងដូច្នេះឡើយ"
"ពន្លត់បែបណា...??បើអូន មិនជឿជាក់លើប្តីខ្លួនឯងផង"
"???"ថេយ៍ងើបមុខ ពីទ្រូងនាយមុនផ្ងើយមុខចងចិញ្ចើមដាក់ប្តីចាស់
"អូនជឿជាក់លើសម្តីអ្នកដទៃជាជាងស្តាប់សម្តីយើង ដូចនេះយើងគ្មានហេតុផលអ្វីមក បកស្រាយទេ"
"លោកប្តី..."
"មនុស្សស្រលាញ់គ្នា គួរតែស្វែងយល់ពីគ្នា មិនមែនចេះតែស្តាប់សម្តីគេហើយ យកមកទុកដាក់ក្នុងចិត្ត បង្កើតភាពសោកសៅឱ្យខ្លួនឯងបែបនេះទេ..ជាពិសេសអូនកំពុងតែ សង្ស័យលើប្តីខ្លួនឯងទៀត..!!ថេយ៍..ស្តាប់ណាអូន..យើងជាប្តីរបស់អូន..ប្តីដែលស្រលាញ់ប្រពន្ធខ្លួនឯង ហើយក៏គោរពផ្តល់តម្លៃឱ្យអូនដូចគ្នា ដូច្នេះរឿងដែលធ្វើឱ្យ ទំនាក់ទំនង ពួកយើងរកាំកោះ អូនគួរតែបំភ្លេចវាចោលទៅ"
___
រងចាំភាគបន្ត
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)