#ភរិយាម៉ាហ្វៀ
ភាគទី១០
"ម៉ាក់ស្រឡាញ់ថេយ៍-ម៉ាក់ចូលចិត្តថេយ៍-ដូច្នេះកុំខ្លាចអីណា"ប្រុសចាស់វាចាស្តី ស្របពេល លើកដៃទៅ អង្អែលស្មារាងតូចច្រលឹងថ្នមៗ ហាក់ដូចជាកំពុងតែលួងលោមកុំឱ្យក្មេងមានអារម្មណ៍ថា ខ្លាចលើសនេះ។
"ម៉ោះចូលផ្ទះណាកូន"ដំបូងចង់ហៅចៅតែគិតៗទៅ មើលមុខកូនប្រុសចុះឡើងមុនក្រញូវ ដូច្នោះហើយមាន តែហៅកូនៗម៉ងទៅ។ ដៃជ្រាវជ្រួញចាប់ក្រសោបប្រអប់ដៃថេយ៉ុងថ្នមៗ រួចដឹកដៃចូលមក ខាងក្នុងដូចគ្នា។
"រកឃើញចៅហើយ ចុះឪពុករបស់ចៅយើងនោះ?"លោកម្ចាស់ចន បែរមកសួរជីកឬសជីកគល់ ជុងហ្គុក
"វាកំពុងតែសោយសុខ នឹងភាពមហន្តរាយ របស់វាហ្នឹងហើយ លោកប៉ា"
"ចុះកូនប្រុងធ្វើបែបណា បន្តទៀត?"
"ខ្ញុំគ្រាន់តែចង់បានថេយ៍ មកក្បែរនឹងគ្មានបំណងអាក្រក់ លើពួកវាទេ តែបើពួកវាហ៊ានព្រហើន មានបំណងអាក្រក់មកលើ ភរិយារបស់ខ្ញុំ-ខ្ញុំក៏មិនទុក ឱ្យពួកវា មានឱកាស់ដកដង្ហើមដូចគ្នា"ជុងហ្គុក វាចាហាស្តី ប្រកបដោយទឹកមុខស្មើរធេង ស្មានចិត្តពុំត្រូវ
"ណ្ហើយចុះ! ធ្វើអ្វីក៏ធ្វើចុះ តែកុំឱ្យចៅប៉ា ទឹកភ្នែកគឺវា គ្រប់គ្រាន់ពេកហើយសម្រាប់ប៉ា"លោកម្ចាស់ចន វោហារស័ព្ទ រួចក៏ដើរចូលទៅខាងក្នុង ជុងហ្គុកវិញក៏ដូចគ្នាផងដែរ ពេលមកដល់ខាងក្នុងបង្ហាញឱ្យឃើញ ថេយ៉ុងក្តោបមាត់ឈ្ងោកមុខចុះ ព្រោះតែទឹកមុខរបស់ម៉ាដាម កាចណាស់។
"អូនឃ្លានឬនៅ យើងឱ្យគេរៀបចំអាហារ សម្រាប់អូន"ជុងហ្គុកដាក់បង្អុយក្បែរថេយ៍ ប្រអប់ដៃមាំក្តៅអ៊ុនៗ ស៊ូកចូលគន្លាក់ជើងថេយ៍នឹងដាក់ថេយ៍ដាក់លើភ្លៅមាំ
"ពូ"ថេយ៉ុងផ្តើមម៉ីងម៉ាំង បើកភ្នែកភ្លឹសៗ សម្លឹងមើលពូហ្គុក ស្របជាមួយ ម៉ាដាម នឹងលោកម្ចាស់
"ឃ្លានឬនៅ??"ពាក្យសម្តីស្រាលៗ ស្តាប់ហើយពិរោះនិងកក់ក្តៅជាពន់ពេក ទើបថេយ៍ងក់ក្បាលផ្ងក់ៗ ដៃតូចៗ អង្អែលពោះតិចៗ បង្ហាញឱ្យ ប្រុសចាស់បានឃើញ
"តស់-"ជុងហ្គុក ស្រដីចប់ ក៏លើកពរ រាងតូចច្រលឹង កាយស្រាលដូចសំឡី ដាក់លើចង្កេះ
"ម៉ាដាននឹងលោកម្ចាស់ មិនពិសាអាហារទេឬបាទ?"ថេយ៍ងើយមុខសួរ ប្តីប្រពន្ធវ័យចំណាស់មួយគូរ
"អត់ទេកូន តាមសប្បាយណា"ពួកគាត់ ឆ្លើយតប ស្របគ្នា ទើបថេយ៍ញញឹមលឹបភ្នែក
"រៀបចំទៅ"រាងក្រាស់ប្រាប់បញ្ជារអ្នកបម្រើ
"ច៎ាសៗ លោកប្រុស"ពួកនាង ឱនក្បាលគោរព នឹងស្ទុះម្នីម្នា រៀបចំអាហារ ពាសពេញតុ
"ពូឱ្យអូនអង្គុយលើកៅអីក៏បានណា"
"យើងមិនចុកជើងទេ"
"តែថេយ៍ក្រែងចិត្ត"
"ក្រែងចិត្តឬក៏ខ្មាសអៀននិងក្រសែភ្នែកគ្រប់គ្នា?"
"ហ្ហិកៗ ទាំងពីរបាទ"
"អររ៎ ញ៉ាំបាយទៅអូន"ទទួលបាន ចម្លើយហើយ នាយក្រាស់ ងក់ក្បាលផ្ងក់ៗ តែក៏មិនលែងដៃ អនុញ្ញាតឱ្យថេយ៍ ប្តូរកន្លែងអង្គុយដែល
"អង្គុយមិនស្រួលគូថសោះ-"ញ៉ាំបាយបណ្តើរ រអ៊ូរបណ្តើរ
"អូនមិនដឹងទេឬ?ថាភ្លៅ មួយនេះ មានស្រីៗ ច្រើនណាស់ដែលប្រាថ្នាចង់មក អង្គុយតែពួកនាង គ្មានសិទ្ធិ គ្មានឱកាសឡើយ"គ្រាន់តែឮថា ភ្លៅនាយ អង្គុយទៅមិនស្រួលគូថយ៉ាងដូច្នេះ ប្រុសចាស់ វាចាឡើងភ្លាមៗ ដោយពុំភ្លេចកោតសរសើរពី កំភួនភ្លៅ របស់នាយកំលោះផងដែរ។
"ចុះម្តេចអូនមាន សិទ្ធិ?"
"ព្រោះអូន ជាមនុស្សដែលយើងស្រឡាញ់ នឹងលើកជា ម៉ាដាមថ្មីនៅទីនេះដូចគ្នា"
"ពូហ្អ៎..ម៉ាដាមឮ អន់ចិត្តណាស់ហើយ"ភ្នែកសម្លក់ ដៃលួចក្តិចដោះគេ តែថ្ពាល់ក្រហមព្រឿងៗ គួរឱ្យចង់ថើប ចង់នេបនិត្យណាស់
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)