#ភរិយាម៉ាហ្វៀ
ភាគទី១១
"យើងនិយាយពាក្យពិត"
"ឆើស"ថេយ៉ុងធ្វើជា ស្តាប់មិនឮ តែថាអាបេះដូងនេះ ហាក់មិនស្តាប់បង្គាប់ម្ចាស់វាសោះ នេះប្រុងលោតទាល់តែធ្លាក់ចុះដល់ដីឬ?អាបេះដូងឆ្កួត។
"រសៀលបន្តិច គេយកលិខិតអេតាស៊ីវិលមកហើយ"
ខេសៗៗ!!!
ជុងហ្គុកនិយាយចប់ ថេយ៍ក្អកឃូសៗ ដៃតូចៗ រឹតទ្រូងខ្លាំងៗ ធ្វើឱ្យប្រុសកំលោះឃើញហើយ ផ្តើមស្លន់ស្លោ ទាញកែវទឹកមកឱ្យថេយ៍ផឹក ក្រែងអាច ធូរស្បើយបាន។
"យ៉ាងម៉េចហើយអូន?"មាត់សួរដៃរឹតខ្នងឱ្យអូន
"ស្លាក់..អ្ហឹកៗ..ស្លាក់ឆ្អឹងត្រី"ថេយ៉ុងស្រែកយំខ្លាំងៗ ព្រោះនៅឈឺ បំពង់ក
"ម៉ាក់-ម៉ាក់"គ្រាន់តែឮថា ភរិយាស្លាក់ឆ្អឹង យ៉ាងដូច្នេះ ជុងហ្គុក ស្លន់ស្លោចាំនេះខុស ចាំនោះខុស មិនដឹងគិតគូរយ៉ាង មានតែ ស្រែកដង្ហើយហៅម៉ាដាមរីហ្សាល់ ចូលមកក្រែងអាច មាន ដំណោះស្រាយ។
"កើតអ្វីអ្ហេះកូន?"
"ថេយ៍ស្លាក់ឆ្អឹង"
"លេបបាយទៅកូន ក្រែងបានធូរស្រាល"ម៉ាដាម ពូតបាយមួយដុំ រួចហុចឱ្យថេយ៍ញ៉ាំ
"...."រាងតូចច្រលឹង ទទួលបាយ លេបចូលក្អឹកៗ ស្របពេលជុងហ្គុក ជួយរឹតខ្នងផងទ្រូងផង ទឹកមុខវិញឡើងស្លេក បបូរបែកស្វាយ ព្រោះស្លន់ខ្លាចអូនកើតអ្វីឡើងមក។
"បានធូរនៅអូន?"
អ្ហឹម...!!!
រាងតូចងក់ក្បាលផ្ងក់ ភ្នែកឡើងក្រហម ហ៊ានទឹកមាត់កក្លាក់ ជុងឃើញហើយមិនបាន ខ្ពើមឆ្អើម បែរជាយកដៃខ្លូនឯងជូតទឹកមាត់នោះចេញ។
"ពូ..!!"
"កូនសូមអនុញ្ញាត នឹងសូមការអភ័យទោស សម្រាប់ភាពរញ៉េរញ៉ៃផង លោកប៉ា នឹងអ្នកម៉ាក់"ជុងហ្គុក ហាស្តីចប់ ក៏ពរថេយ៍ឡើងទៅបន្ទប់។ ម៉ាដាមនឹងលោកម្ចាស់ ឃើញហើយបាន ត្រឹមតែញញឹមដាក់ដាក់ប៉ុណ្ណោះ។គ្រាន់តែមកដល់បន្ទប់ភ្លាម ប្រុសកំលោះ ដាក់រាងកាយតូចស្ដើង របស់ថេយ៍ដាក់លើពូកថ្នមៗ ដោយចិត្តស្រឡាញ់លើសលប់។
"អូនមិនស្រួលត្រង់ណាទេ?"
"អត់ទេពូ-ពូហ្ហា៎ ចុះរឿងរៀនហ្អ៎?នៅ រឿងគ្រួសារថេយ៍ទៀត"
"អូនអាចរៀនតាម online បាន ចំណែករឿងគ្រួសារអូន យើងអ្នកដោះស្រាយ"
"ពូល្អពេក អូនឡើងក្រែងចិត្ត"
"មិនបាច់ក្រែង យើងធ្វើព្រោះតែអូន-អូនគឺជាអ្វីដែលយើង ត្រូវធ្វើហ្នឹងចំណាយគ្រប់យើងលើអូន"ស្ដាប់មើលទៅអាចថាសម្ដីនេះគឺព្រាន ប៉ុន្តែបើសិនជាពិចារណាក្នុងផ្លូវល្អ គ្រប់គ្នានឹងគិតថានាយជាបុរសម្នាក់ដែលល្អ-ល្អរកអ្វីប្រៀបផ្ទឹមពុំបាន។ ទាំងចិត្ត ទាំងកាយ ទាំងភាពស្រស់សង្ហាពីខាងក្នុងនិងខាងក្រៅ ហាក់អង្រួនឱ្យ បេះដូងមិនដែលធ្លាប់មានស្នេហា ឬក៏ស្គាល់ពាក្យថា ≤ស្នេហាជាអ្វី≥ក៏ប្រែមកជាលោតកន្ត្រាក់មិនដឹងមូលហេតុ។
"ពូល្អនឹងអូនណាស់"
"ហេតុផលគឺអូន ជាភរិយារបស់យើង"
"...."រាងតូចច្រឡឹងមិនតប បែរជាខាំមាត់ខាំក ដាក់ប្រុសកំលោះចាស់
"គេងទៅ- រសៀលគេមកហើយ"
"អ្ហឹម-តែ"
"អូនត្រូវការអ្វីឬ?"
"គឺ-អូនចង់បានថ្នាំ បំបាត់សម្លាក"
"អូនមានរបួស?"
"គឺ..."ថេយ៉ុង មិនតប បែរមុខចេញ មិនដឹងថាគិតត្រូវឬក៏ខុសទេដែលប្រាប់នោះ ប៉ុន្តែខ្លួនពិតជាឈឺ ត្រង់របួសលើខ្នង នឹងទ្រូងណាស់ ឈឺតាំងពី មកម្ល៉េះតែគេទ្រាំ
"ដោះអាវអូនទៅ"
"ឱ្យតែថ្នាំមក អូនធ្វើវា ខ្លួនឯង"
"......"ជុងហ្គុកស្ងាត់
"ពូហ្ហា៎ អូនធ្វើខ្លួនឯងបានណា"
"អូខេ-"
"ពូទៅណា??"
"ទៅកម្ចាត់គ្រួសារអូន"
____
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)