ភាគទី០៥

605 23 0
                                        

#ភរិយាម៉ាហ្វៀ

    ភាគទី០៥

"ញ៉ាំទៅ-"នាយតឿនព្រោះថេយ៍ ហាក់មិនហ៊ានសោះ
"គឺ...!!"
"កើតអី? ធ្វើមុខដូចខ្លាចៗ?"
"គឺ..មិនអីទេ លោកគ្រូ ពិសារចុះ-ខ្ញុំទៅវិញហើយ"ថេយ៉ុង គ្រលាស់ភ្នែកឃើញ មេកំពុងតែឈរសម្លក់ផងនោះ ក៏ប្រញាប់ម្នីម្នាចង់ ក្រោកតែជុងហ្គុកហាក់មិនព្រមទាញដៃឱ្យរាងតូចមក អង្គុយវិញតែម្តងនេះ មិនអង្គុយលើ កៅអីទេ គឺអង្គុយលើភ្លៅមាំ របស់នាយទៅវិញ។ សកម្មភាពមួយនេះ ធ្វើឱ្យគ្រប់គ្នាឃើញហើយចំហរមាត់ធំៗ ដោយភាពភ្ញាក់ផ្អើល យ៉ាងខ្លាំង អ្នកកាសែតមិនហ៊ាន ផ្តិតយករូបភាពទាំងអស់នេះទៅ ផ្សាយផ្តេសផ្តាសដូចគ្នា។
"លោក-គ្រូ"ថេយ៉ុងបើកភ្នែកភ្លឹសៗ បបូរមាត់ញ័ររន្ថើន ដៃតូចៗ ស្រវេស្រវាទាញ ប្រអប់ដៃប្រុសខិលឱ្យចេញ
"យើងគ្មានបំណងអាក្រក់លើឯងទេ..យើងគ្រាន់តែចង់ឱ្យឯងញ៉ាំឆ្អែត តើវាពិបាកណាស់អ្ហេស៎?"
"គឺ-ខ្ញុំ គ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះ"
"ក្នុងក្រសែភ្នែកយើង មិនបានគិតបែបនេះទេ"
"លោកគ្រូ-លែងខ្ញុំទៅ ខ្ញុំ-គឺខ្ញុំមិនចង់ឱ្យគ្រប់គ្នា សម្លឹងមក មើលដោយក្រសែភ្នែក បែបនេះទេ ជាពិសេសគឺ..លោកគ្រូ"ថេយ៉ុងប្រឹងបកស្រាយ នឹងបដិសេធ នូវសំណើររបស់ជុងហ្គុកជារើយៗ
"ខ្លាចគេវាយតម្លៃ??"
"បាទ...'
"គ្មាននរណាហ្ន៎ទេ..ព្រោះឯង..."
"បាទ???"
"ទៅចុះ អ៉ីចឹង ស្អែកជួបគ្នា"ឃើញក្មេងខ្លាចហើយ នាយក៏ពុំចង់ធ្វើបាបឱ្យគេខ្លបខ្លាច នាយជាងនេះដែល ដូច្នេះមានតែ បណ្តែតបណ្ដោយ ព្រងើយកន្តើយ សិនចុះទម្រាំដល់ ពេលមួយដែលសាកសម គឺសាកសមអាចគ្រងស្នេហ៍ គ្រងបេះដូងរបស់ គីម ថេយ៉ុង អាឡារីហ៍ បាន។
"បាទលោកគ្រូ"ថេយ៍ខាំមាត់តិចៗ រួចក្រោកឈរឱនគំនាប់ ជុងហ្គុក ដោយក្តីគោរព ក្នុងនាមជា លោកគ្រូ បន្ទាប់មក គេក៏បានចេញទៅបាត់
"តាមការពារមនុស្សរបស់យើង-ហាមឱ្យថេយ៍មាន បញ្ហាអាក្រក់ឱ្យសោះ ជាពិសេសម៉ែចុងអប្រិយ"ជុងហ្គុក និយាយប្រាប់ អេឡិច ខណៈដែល លើកស្រាក្រហមមក ក្រេបជញ្ជក់តិចៗ កែវភ្នែកមុជស្រួចត្របាញ់សម្លឹងឃើញ ថេយ៉ុងពីចម្ងាយដោយ ចិត្តជ្រាលជ្រៅបំផុត។
"ទទួលបញ្ជា ចៅហ្វាយ"អេឡិច ឱនគំនាប់នាយ ជាចៅហ្វាយ360° លូណាវិញ ឈរស្ងៀម ធ្វើមុខមាំ ដៃកាន់ សាមីខ្លាញ់ក្នុងដៃ
ពិធីជប់លៀងដ៏អស្ចារ្យក៏ប្រព្រឹត្តទៅ ជារើយៗ មនុស្សមាន អំណាចជាច្រើនចូលមក រាក់ទាក់ សំណេះសំណាលជាមួយចន ជុងហ្គុក អារីយ៉ូហ៍
ដោយហេតុផល ដូចគ្នាចង់ពង្រឹងទីផ្សារ ទំនិញខុសច្បាប់ នឹងស្របច្បាប់ឱ្យ ដំណើរការល្អ។ មិនថារដ្ឋមន្ត្រី ក៏គាត់ចូលមក ពិភាក្សា លើគម្រោងផ្សេងៗ ដូចគ្នា។ ព្រោះមនុស្សដូចជា ចន ជុងហ្គុក អារីយ៉ូហ៍
ហាក់មាន អំណាចខ្លាំងក្លា គួរឱ្យគោរពកោតក្រែង ជាខ្លាំង ព្រោះគេ ជាមនុស្សដែលជោគជ័យ លើជំនួញ នានា មិនថា អាវុធ ឬក៏ ផលិតផល។
"អរគុណ លោក អារីយ៉ូហ៍ ដែលយោគយល់"រដ្ឋមន្ត្រី ញញឹមលើកដៃទៅបំណង់ចង់ ចាប់ដៃជាមួយជុងហ្គុក អំឡុងពេលដែល និយាយគ្នាត្រូវរ៉ូវរួចមកហើយ។
"ខ្ញុំក៏រីករាយខ្លាំង ដោយហេតុ លោករដ្ឋមន្ត្រី ចូលមក សហការជាមួយ ទំនិញខ្ញុំនឹង ឱ្យគេប្រញាប់ បញ្ជូនទៅកាន់ ឃ្លាំងទំនិញរបស់លោករដ្ឋមន្ត្រី ដោយផ្ទាល់"ជុងហ្គុក ចាប់ដៃ លោកនាយរដ្ឋមន្ត្រី រួចក៏វាចា ហាស្តីដោយក្តីគោរព
"បាទ- សូមអញ្ជើញ"លោករដ្ឋមន្ត្រី ញញឹមងក់ក្បាល មុនជូនដំណើរជុងហ្គុក។

=====
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now