#ភរិយាម៉ាហ្វៀ
ភាគទី០៨
ថេយ៉ុងនៅតែស្រពិចស្រពិលគិតគូរអ្វីក៏ពុំចេញ កែវភ្នែកសម្លឹងមើលផ្ទៃមុខរបស់ជុងហ្គុក ប្រកបដោយការពិចារណាជាច្រើនក្នុងផ្នត់គំនិត។
"ទៅនៅជាមួយយើងណា"
"ក្នុង-នាមជាអ្វីទៅ?"
"ភរិយា-"
ដុបដាក់ៗ!!
សំឡេងបេះដូងលោតកន្ត្រាក់ខ្លាំងៗ ភ្នែកមូលក្រឡង់ បើកធំៗ ដោយការភ្ញាក់ផ្អើល ស្របពេលបរុសនៅចំពោះមុខ និយាយបែបនេះមកកាន់ខ្លួន។
"លោកគ្រូ"
"យើងនិយាយមែនណា យើងទទឹងរងចាំថ្ងៃដែលថេយ៍ បើកបេះដូងទទួលយកយើង យូរមកហើយ"
"មានន័យថាម៉េច??"
"ថេយ៍មិនចាំពូហ្គុកគី របស់ថេយ៍ទេឬ??"
"ពូហ្គុកគី????"រាងតូចច្រលឹង ផ្តើមរសាប់រសល់ ធ្វើអ្វីពុំត្រូវ ខណៈអ្នកនៅចំពោះបញ្ចេញកាយវិការមក ដូចស្គាល់គេណាស់ ទាំងដែរថេយ៍មិនចាំ មិនស្គាល់សូម្បីតែបន្តិច។ អំឡុងពេលថេយ៍ ភ្លេចខ្លួនប្រុសចាស់ ស៊ូកដៃចូលគន្លាក់ជើង រួចលើកបីត្រកងមក ក្នុងរង្វង់ដៃម៉ាហ្វៀ។
"លោក....!!!"
"ទៅនៅជាមួយយើង-យើង ផ្តល់អនាគតឱ្យថេយ៍"
និយាយរួចនាយកំលោះ បីរាងតូចច្រលឹងដាក់ចូលក្នុងឡាន ស្របពេលដែល អេឡិចបើកទ្វាររងចាំដូចគ្នា។
"ចុះកង់?"
"ចាស់ហើយបោះចោលទៅ"
"ណែក៎ កង់ចាស់មែន តែវាជាខិតខំប្រឹងប្រែងរបស់ខ្ញុំណា"ហីស!បោះចោលងាយៗ ម្តេចហ្នឹងកើតទៅ ទម្រាំតែគេទិញបានកង់មួយៗមិនងាយទេណា
"ចឹងអូន ចង់លើកកង់អូនដាក់លើឡានយើង"
"ឆ្កួតបំផុត"ថេយ៉ុង ងាកមុខចេញ មាត់ខាំច្បិចចូលគ្នា ថ្ពាល់ក្រហមព្រឿងៗ ខណៈដែលមាន បុរសសង្ហា ហៅខ្លួនថាអូនៗបែបនេះគេ អៀនណាស់។
"ហេតុផលដែលយើងឆ្កួតក៏មកពីអូនដូចគ្នា ដូច្នេះអូនត្រូវនៅក្បែរយើង ព្រោះយើងផ្តល់ឋានៈឱ្យអូន ខ្ពង់ខ្ពស់ជាងអ្នកណាៗទាំងអស់"ប្រអប់ដៃមាំ ចាប់ផ្គួបដៃថេយ៍ចូលគ្នារួចអង្អែលថ្នមៗ គួបផ្សំជាមួយពាក្យសម្ដីដ៏ផ្អែមល្ហែម ចេញពីចិត្តស្មោះ។
"លោកគ្រូមិនត្រឹមតែកាចទេ-ថែមទាំងព្រានទៀត"
"តែជាមួយអ្នកប្រុសថេយ៍ទេបាទ"អេឡិច លូកមាត់ ជំនួសចៅហ្វាយ ធ្វើឱ្យជុងហ្គុក ត្របាញ់ភ្នែកសម្លក់សម្លឹងកូនចៅ ដោយទឹកមុខកាចៗ
"មែនឬ??"ថេយ៍ ញញឹមផ្ងើយមុខ សួរជុងហ្គុក តែនាយមិនតបបែរជា ទម្លាក់បបូរមាត់ ផ្តិតលើថ្ងាសរលោងស្រិល
"លោក-!!"រាងតូចច្រលឹង ភៀសខ្លួនចេញ ភ្លាមៗ
"វាជាការឆ្លើយតប រវាងអូននឹងយើង"
"ថើបហ្នឹងហ្អ៎?"
"បាទ-"
"ពូធ្វើបែបនេះ ដាក់គ្រប់គ្នាទេ?"ថេយ៉ុងសួរម្តងទៀត ព្រោះខ្លាចថា ជុងហ្គុកធ្វើបែបនេះដាក់គ្រប់គ្នា ហើយខ្លួនគេ ផ្ទាល់ខ្លាចថាស្ថិតនៅចំណោមនោះដូចគ្នា។
"អត់ទេ-ព្រោះ កន្លែងនេះ រងចាំអូនយូរហើយ"ហេតុតែខ្លាចអូនយល់ច្រឡំនឹងខ្លួន ប្រុសចាស់ តែខិលតិចតួច ចាប់ក្រសោបម្រាមដៃអូន ដើម្បីដាក់លើទ្រូងខាងឆ្វេងយើង នឹងបញ្ជាក់ចិត្តស្មោះថា កន្លែងនេះជារបស់អូនតែម្នាក់គត់
"តែខ្ញុំ-"
"កុំទាន់បដិសេធហ្នឹងយើងអីណា សូមអូនរងចាំមើល ពីទង្វើរបស់យើងសិនចាំអូន ពិចារណាម្តងទៀតក៏មិន ខុសទាស់"ជុងហ្គុកដាក់ចង្អុរដៃលើបបូរមាត់តូចស្តើងរបស់ រាងតូចច្រលឹង មុនវាចាស្តីឱ្យអូនដឹងពីជម្រៅចិត្តយើង ថាយើងពិតជា ពុំអាចស្តាប់រាល់ការបដិសេធរបស់អូនបានឡើយ។
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)