ភាគទី៤៣

240 7 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤៣

"ស្តាប់!!! កុំរឹងទទឹងជាមួយយើង..!! យើងមិនចង់កម្រោលដាក់ មនុស្សដែលយើងស្រឡាញ់ទេ"ជុងហ្គុក នៅតែបន្តតឿនហើយតឿនទៀត មុននឹងចាប់បេះដៃថេយ៍ចេញចង្កេះ។ តែមើលចុះបេះយ៉ាងណាក៏បេះមិនចេញ ព្រោះថេយ៍ចចេសរឹងរូសខ្លាំងណាស់ អោបនាយឡើងណែន
"ទៅគេងណាលោកប្តី..អ្ហឹកៗ...កុំធ្វើឱ្យអូនឈឺចាប់អី..ព្រោះអូនមិនចង់គេងទាំងទឹកភ្នែកទេជុងហ្គុក.."ដៃកាន់តែបន្តឹងកម្លាំងដៃអោបជាប់ស្អិត បបូរមាត់ផ្តិតលើទ្រូងប្តី ឮសូរតែ ជុប៎ ជុប៎ ក្នុងចិត្តមិនដឹងស្រលាញ់ប្តីយ៉ាងណាទេ។ តែថេយ៍ខឹង..គឺខឹងនឹងអន់ចិត្តដែល ម្ចាស់បេះដូង មិនគោរពផ្តល់តម្លៃឱ្យស្ត្រីទាល់តែសោះ។
"...."ជុងហ្គុក តឹងចិត្ត ជាពន់ពេក ខណៈដែល ទឹកភ្នែក ប្រពន្ធកំសត់ចេះតែធ្លាក់ចុះឥតស្រាកស្រាន្ត នាយកម្លោះចាស់ មិនចាំយូរ ក៏លើកដៃទៅក្រសោបចង្កេះអង្ក្រងតូច ថេយ៉ុងមុនលើកពរដាក់លើចង្កេះ។ ប្រុសចាស់ សម្តីគំរោះគំរើយ ក៏ពិតតែ ប្រុសចាស់ម្នាក់នេះប៉ិនថ្នាក់ថ្នម មិនណយដែលហ្នឹង។ ជុងហ្គុកពរថេយ៉ុងឡើងទៅលើបាត់ ម៉ែដោះនឹង អ្នកបម្រើដទៃទៀត រឹតទ្រូងធូរចិត្តព្រោះ រឿងអាក្រក់រសាត់បាត់ ស្របដែលមនុស្សម្នាក់ខឹង ហើយម្នាក់ទៀតក៏ខឹង គ្រាន់តែថេយ៍ មិនចង់ឈ្លោះទាស់ទែងគ្នា រឹតតែមិនចង់មើលមុខលោកប្តីមិនត្រូវឡើយ ដូច្នេះមានតែចូលមកអោប មកថើប មកលួង..នោះហើយភ្លើងប្រាកដជារលត់។
-ក្នុងបន្ទប់
មនុស្សពីរនាក់គេងលើពូក អោបគ្នាទៅវិញទៅមក តែមិនស្តីរកគ្នាសូម្បីតែបន្តិច ជាពិសេសជុងហ្គុក នាយហាក់ស្ងៀមស្ងាត់ខុសពីធម្មតាណាស់។
"លោកប្តី..."
"ហ៊ឹម???"នាយគ្រហឹមក្នុងបំពង់ក
"កុំខឹងអូនណា...ហើយកុំបង្ហាញ ឬកពារហិង្សានោះឱ្យអូនឃើញវា ទៀតតើបានទេ? ព្រោះខ្លាច..ខ្លាចថ្ងៃណាមួយ លោកប្តីអាច..."
"គិតតែផ្តាស"
"ព្រោះជុងកាចណាស់..កាចដាក់អូន"រាងតូចច្រលឹង ងើយមុខ សម្លឹងជុងហ្គុក ខណៈដែលនាយទម្លាក់ក្រសែភ្នែកសម្លឹងថេយ៍ដូចគ្នា
"មកពីអូន..កាន់ជើងគេ ហួសហេតុ នៅមិនញ៉ាំបាយទៀត អូនគិតថាយើងពេញចិត្តអ្ហេះ ដែលមកត្រូវឱ្យភរិយាខ្លួនឯងគេងទាំងអត់បាយយ៉ាងដូច្នេះ?"
"អូនមិនចង់រំលឹកវាទេ"
"រត់គេចពីបញ្ហា!!! យើងគ្រាន់តែតឿនអូន!!! កុំទុកចិត្តអ្នកណា ក្រៅពីខ្លួនឯង នឹងប្តីរបស់អូន..តែអូនចចេសណាស់"
តុក..តុក!!!=ស្នូលសំឡេងគោះទ្វារ បង្អាក់ការស្តីប្រដៅរបស់ជុងហ្គុក។ ថេយ៉ុង ក្រោកអង្គុយ បត់ជើងដូចកង្កែប សម្លឹងមើលប្តីដោយទឹកមុខកំសត់ ដូចឆ្មាត្រូវទឹក។
ណ្ហើយ!!!!ប្រុសចាស់ ឈ្លីសក់ក្បាលខ្លាំងៗ មុនចុះទៅបើកទ្វារ ទទួលយក ថាសអាហារពីដៃស្រីបម្រើ។ក្រោយពី ទទួលរួចរាល់ ជុងហ្គុក ដេញឱ្យនាងទៅវិញ បន្ទាប់មកនាយក៏បិទទ្វារ យករបស់ដាក់លើតុ អង្គុយលើសាឡុងបក់ដៃហៅ ម៉ាដាមថេយ៍ មកជិត។ ដូចចិត្តណាស់ ថេយ៍មិនចង់ឱ្យលោកប្តី ក្រេវក្រោធ មានតែសម្របសម្រួលតាមសិន។
"ចង់អង្គុយលើភ្លៅជុង.."ថេយ៉ុងដើរតាក់ៗ មកជិតនាយ ថែមទាមទារដូចគ្នា។ ជុងហ្គុកទះកំភ្លៅតិចៗ ក្នុងន័យឱ្យម៉ាដាម អង្គុយចុះមក។
-នេះហើយជាទង្វើដែលគេស្រលាញ់យើង ទោះបីជាយើងខុស គេខឹងយើងដល់បែកទ្រូងទៀត ក៏គេនៅតែ បង្ហាញទង្វើ នៃក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅមកឱ្យយើងតាមកាយវិការដូចគ្នា។

____
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now