#ភរិយាម៉ាហ្វៀ
ភាគទី៣៥
"!!!!"ឡាឡា មិនមាត់មានតែឈរក្តោបដៃសម្លឹងមើល សេចក្ដីសុខរបស់ប្អូនចុង ពីចម្ងាយ។ ក្នុងចិត្តនាង ពុះកញ្ជ្រោលខ្លាំងណាស់ ព្រោះកន្លងមក ថេយ៍តែងតែ នៅក្រោមនាងតែពេលនេះថេយ៍ រះត្រដែតដូចផ្កាយមួយដួងនៅលើមេឃជិត ងាកងើយព្រះចន្ទយ៉ាងអ៊ីចឹង។
"បើមានបញ្ហាអ្វីមិនគប្បី អូនត្រូវប្រាប់យើងឮទេ"ជុងហ្គុកតឿនម្តងហើយម្តងទៀត ក្នុងចិត្តនាយក៏ចង់ ទៅជាមួយ នឹងការពារថេយ៍ ដូចសព្វដង តែធ្វើម្តេចនាយក៏រវល់ណាស់ដែល។
"ធ្វើការរបស់ហ៊ាទៅ-អូនមិនអីទេ"
"បាទ..!ថើបមាត់មួយសិនមក យកកម្លាំងរកលុយ ចិញ្ចឹមម៉ាដាម"
"ណែក៎!!! កុំប៉ិនពេក មនុស្សច្រើនណាស់ហ៊ា គេឃើញមិនល្អទេ"
"លឿនឡើង...តិចយើងង៉ក់ងរដាក់"
"អាហ៊ាហ្អ៎"
"គ្រាន់តែថើបតាស៎..ឬក៏អូនមិនស្រលាញ់ហ៊ាទេ?"ប្រុសចាស់ ចាប់ផ្តើមមិនសុខចិត្តជាខ្លាំង ប្រអប់ដៃមាំទាញចង្កេះអង្ក្រងតូចមកផ្អឹបនឹងទ្រូង ក្នុងហ្វូងមនុស្សជាច្រើនទៀតដែលកំពុង លួចប្រម៉ាញ់រូបថតរបស់ គូស្នេហ៍របស់ពួកគេ។
"ហ៊ា...."
"ថើបមាត់ហ៊ា ហើយនិយាយថា ស្រលាញ់ហ៊ា"
ជុប៎!!! អ្ហឹម!!
អស់ជម្រើសមានតែអ៊ីចឹង ថេយ៉ុងចាប់ទាញក្រវ៉ាន់ករអាវ ឱ្យនាយឈ្ងោកមុខមកក្រោម បន្ទាប់មកថេយ៍ ជន្អើតជើងថើបបបូរមាត់លោកប្តីមួយខ្សឺត..។តែគិតថា ជុងហ្គុកចង់បាន ប៉ុណ្ណឹងហ្អ៎?? ទេវាមិនគ្រប់គ្រាន់ សម្រាប់នាយឡើយ ទើបនាយស្រវាទាញចង្កេះថេយ៍មកផ្អឹបទ្រូងកាន់តែខ្លាំងមុននឹង ប្រើបបូរមាត់ស៊ិចស៊ី បឺតជញ្ជក់ លូកអណ្តាត ក្រលាស់ក្រលែង ពាសពេញក្រអូបមាត់ ដ៏ ឈ្ងុយឈ្ងប់ រាងតូចច្រលឹង។ ការថើបរោលរាល បញ្ជាក់ពីក្តីស្រឡាញ់ត្រូវបាន បញ្ចប់ក្នុងពេល៥នាទី ទើបនាយដោះលែងប្រពន្ធឱ្យមាន ស៊េរីភាព ថេយ៍វិញ ក្រោយពីទទួលបាន ស៊េរីភាព ហើយស្ទើរតែដកដង្ហើមមិនដល់គ្នា។
"ប្តីទៅធ្វើការហើយ..ខំរៀនដឹងនៅ?"
"អ្ហឹមម.."ថេយ៍ងក់ក្បាល ក្បាលឈ្ងោក ថ្ពាល់ក្រហមព្រឿងៗ
"យើងស្រឡាញ់អូន!"
"ស្រលាញ់ហ៊ាជុងដូចគ្នា..ទៅៗហ៊ា"ក្រោយពី និយាយលាគ្នាហើយ ថេយ៍រុញប្តីចូលទៅក្នុងឡាន ដោយមាន អេឡិចជាតាកុងឡានផងដែរ។
"លោកពូ-អេឡិច ផ្ញើប្តីខ្ញុំផងណា"
"ហ៊ឹសៗ..បាទម៉ាដាម"អេឡិចសើច មុនតបទៅម៉ាដាមវិញ
"បាយបាយប្តី"និយាយចប់ក៏បិទទ្វារ រួចរត់ចូលទៅក្នុងបាត់ មិនដូច្នោះទេ ប្រាកដជាគ្មានបាន រៀនអីទេ។
"ដាក់មនុស្សឱ្យតាមការពារ ម៉ាដាម ដោយសម្ងាត់"
"បាទចៅហ្វាយ"
ក្រោយពីសន្ទនាចប់ រថយន្តបើកចេញពីសាលា ឆ្ពោះទៅ ភោជនីយដ្ឋាន ដ៏ល្បីមួយកន្លែង ដើម្បីធ្វើការ ណាត់ចួប លោករដ្ឋមន្ត្រី។
ការងារដែលនាយ ធ្វើជាមួយ រដ្ឋមន្ត្រីនោះគឺ ការនាំចេញចូល អាវុធ ដូចជា កាំភ្លើង គ្រាប់បែក នឹងរបស់ផ្សេងៗទៀតហើយ របស់ទាំងអស់នោះ សុទ្ធតែជា របស់ស្របច្បាប់ ព្រោះនាយធ្វើការឱ្យ រដ្ឋាភិបាល។ ព្រោះជា ម៉ាហ្វៀមែនពិត តែចន ជុងហ្គុក អារីយ៉ូហ៍ ក៏មិនបានរំលោភបំពានច្បាប់ទេ លុះត្រាតែ រឿងនោះចាំបាច់បំផុត។
-----
"ថេយ៍...ថេយ៍ឈប់សិន"ឡាឡា ស្រែកហៅប្អូនចុង ស្របពេលថេយ៍ វីសចូលថ្នាក់
"មានអ្វីឬបង?"រាងតូចច្រលឹង បែរមកសួរបងស្រីទាំងញញឹមស្រស់ប្រិមប្រិយ
"ប៉ានឹកថេយ៍-នេះប្អូនមិនគិតទៅចួបប៉ាទេឬ?"
___
រងចាំភាគបន្ត
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)