ភាគទី៤៥

225 6 1
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៤៥

"ជុងហ្គុក!!!!!"
ថេយ៉ុងស្រែកគំហក សង្កត់លើឈ្មោះ លោកប្តីទាំងក្តីឈឺចាប់ទាំងព្រឹកព្រលឹម ក្រែងយប់មិញពួកគេទាំងពីរយល់ចិត្តគ្នាហើយមែនទេ? ចុះពេលនេះ ម៉េចក៏ចឹង? ឬក៏ជុងហ្គុក លែងស្រលាញ់ថេយ៍ហើយ។
"ម៉ែដោះ..រៀបចំច្រក់អាហារ ឱ្យម៉ាដាមរួចហើយនៅ??"ជុងហ្គុក បង្វែររឿង ទើបស្ត្រីចំណាស់ មានកិច្ចនាមជាម៉ែដោះ យកថង់ដាក់ប្រអប់អាហារនោះប្រគល់ឱ្យ ជុងហ្គុក។
"...."នាយទទួល ហុចឱ្យប្រពន្ធទាំង មុខមាំមិនញញឹមដូចព្រឹកកន្លងសោះ
"អូនមិនត្រូវការទេ.."តបរួចក៏ ដើរទៅបាត់ ទាំងមិនយក ប្រអប់អាហារនៅជាមួយ។ ប្រុសចាស់ជ្រឹមភ្នែក សម្លឹងមើលការចាកចេញភរិយា។
"លោកម្ចាស់....!!"
"ខ្ញុំមិនអីទេ.."
"ម៉ាដាម នៅក្មេង..លោកម្ចាស់គួរតែ.."
"ខ្ញុំដឹងអីគួរមិនគួរហើយ.."ស្តីចប់ កាន់ប្រអប់បាយទៅក្រៅ តែមិនបានទៅសាលាថេយ៍ទេ ព្រោះនាយ មានការងារត្រូវធ្វើនៅ ឯកាស៊ីណូដូចគ្នា ចាំម៉ោង១១ យកអាហារឱ្យថេយ៉ុងក៏បាន។
ចំណែកឯរាងតូចវិញ អង្គុយស្រងូតស្រងាត់ ក្នុងរថយន្តរហូតដល់សាលា ទើបបម្រុងបើកទ្វារឡានចុះ តែ..។
"ម៉ាដាម..គួរឱ្យ ទន់ភ្លន់ជាង សម្រាប់លោកម្ចាស់"អេឡិច
"????"
"ព្រោះលោកម្ចាស់ ស្រលាញ់ម៉ាដាមណាស់"
"...."
"ខ្ញុំគ្រាន់តែចង់តឿន!!! សូមឱ្យម៉ាដាម កុំឆាប់ជឿពាក្យសំដីរបស់អ្នកដទៃពេកជាពិសេស អ្នកនាងលី ឡាឡា"
"គាត់មិនមែនជាអ្នកដទៃ..តែគាត់ជាបងស្រីខ្ញុំ"ក្នុងចិត្តរបស់រាងតូចពេលនេះមិនដឹងជាគិតអ្វីទេ។ ឲ្យតែមាននរណាម្នាក់និយាយប៉ះពាល់ដល់ បងស្រី ដឹងតែថេយ៍ តបតទៅវិញហើយ មិនថាជុងហ្គុកក៏ដោយ។
"ខ្ញុំសួរត្រង់ៗណា ម៉ាដាម!!! ម៉ាដាម រើសមួយណា រវាងប្តី នឹងបងស្រី??"អេឡិច សឹងតែទ្រាំមិនបានម្ដងៗទៅហើយ ក្នុងចិត្តនេះអត់ចង់កកាយប្រាប់ការពិត តែហាមណាស់។
"ពួកគាត់ទាំងពីរសុទ្ធសឹងតែជាមនុស្សសំខាន់ លោកប្តីមានគុណលើខ្ញុំច្រើនណាស់..ចំណែកឯបងស្រីក៏មិនចាញ់គ្នា..ពួកគាត់សុទ្ធតែជា អ្នកមានគុណលើខ្ញុំ"និយាយចប់ ថេយ៉ុង ទាញទ្វារឡានបើកចេញ ដឹងដើរបង្ហួសទៅបាត់ រកតែអេឡិច និយាយបកស្រាយតបតមិនទាន់។
"ខ្ញុំមិនចង់ឃើញ អ្នកទាំងពីរ មានរឿងរកាំរកុះ ព្រោះតែ..ស្រីម្នាក់នោះទេ"
ដោយហេតុថារឿងទាក់ទងទៅនឹងចៅហ្វាយ ទើបនាមជាមនុស្ស ជំនិតត្រូវតែដឹងមុនទាំងអស់។និងសង្ឃឹមថាគ្រប់យ៉ាងនិងល្អ ទៅចុះ ព្រោះ អេឡិចដឹងច្បាស់ពីកំហឹង របស់លោកម្ចាស់ ខ្លួនថា ពេលខឹង គឺអាក្រក់ ព្រៃផ្សៃ សាហាវណាស់។
ថេយ៉ុងដើរចូលក្នុងថ្នាក់ ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន សូម្បីតែបន្តិច ដើរៗក៏បុកតុ ទាក់ទាញភ្នែកជាច្រើន ឱ្យត្របាញ់សម្លឹងមើលថេយ៍។
"ថេយ៉ុង..!!អត់ទេ..គឺម៉ា.."
"ហៅខ្ញុំថាថេយ៉ុងបាន"
ថេយ៉ុងញញឹមដាក់ពពួកនាង ទាំងសោះកក្រោះ ប៉ុន្តែក៏ ធ្វើ ឱ្យពពួកនាងរីករាយជាខ្លាំង ព្រោះថេយ៉ុង ប៉ិនដាក់ខ្លួនណាស់។
"កើតអ្វីឬ?? ឃើញថេយ៉ុង ដើរគ្មាន អារម្មណ៍ក្នុងខ្លួនសោះ មិនស្រួលខ្លួនឬ?"ម៉ាលី សួរសុខទុក្ខ ហើយនាងក៏បានដឹងកំហុសដូចគ្នា។គ្រាន់តែរបួសពួកនាង មិនទាន់ធូរស្បើយនៅឡើយទេ។
"ខ្ញុំមិនអីទេ.."
"មោះៗមក អង្គុយមក"យូហ្វី ទាញថេយ៍មក អង្គុយជិតពួកនាង
"ពួកនាងប្លែកណាស់"
"នោះមកពីពួកយើង ដឹងកំហុសខ្លួនឯង"យូហ្វី នៅតែបន្តប្រយោគរៀបរាប់ ហើយពួកនាងក៏បានដឹងកំហុសដូចគ្នា។
"ល្អហើយ ខុសចេះកែ"

___
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now