ភាគទី៣៤

265 9 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី៣៤

ពន្លឺព្រះអាទិត្យរះបំភ្លឺសត្វលោកតាមសព្វមួយដង ស្មៅខៀវខ្ចី ដកដោយទឹកសន្សើម សំឡេងបក្សីបក្សា យំយែក ពេញអាកាស។ មនុស្សម្នាស្ទុះស្ទាក្រោកបំពេញកិច្ច ខុសអីកាយតូចបង្រួមចូលគ្នា ដោយភាពរងារ ក្នុងរង្វង់ដៃ របស់លោកប្តី។
ហ្ហឹមមម!!!
ជុងហ្គុកគ្រហឹមក្នុងបំពង់ក បើកភ្នែកតិចៗ ហើយអ្វីដែលនាយបានឃើញមុនគេគឺសម្រស់ដ៏ស្រស់ស្អាត របស់ភរិយា។ បបូរមាត់ផ្កាឈូក ជុងហ្គុកភ្ញោចតិចៗ ប្រអប់ដៃមាំលើកមក ប៉ះអង្អែលថ្ពាល់ បន្តអូស ដល់បបូរមាត់តូចស្តើង រាងតូចច្រលឹងតិចៗ ពាសពេញដោយចិត្តស្រឡាញ់លើសលប់។
"ភ្ញាក់ពៅមាស"នាយឱនទៅខ្សឹបប្រាប់ជិតត្រចៀកថេយ៍ ដោយសំឡេងខ្យល់ៗ
"អ្ហឹមម"ថេយ៉ុងបួចមាត់ស្រួច បែបង៉ក់ងរ ដៃតូចៗលូកទៅអោបចង្កេះប្តីជាប់ស្អិត
ផ្លាច់=ទះកំប៉េះគូទ
ជុងហ្គុកទ្រាំក្នាញ់មិនបាន ស្ទុះអង្គុយទាញប្រពន្ធឱ្យផ្កាប់មុខសណ្តូកជើងត្រង់នឹងពូក រួចក៏ទះផ្លាច់ៗ តាមចិត្តក្នាញ់។
"ប្តី-ប្តីៗៗឈឺគូទ.."ថេយ៍ធាក់ជើងខ្វៃៗ និងស្រែកឡែតៗ រំអួយដាក់ប្តីចាស់
"វៃឱ្យឈឺនឹងហៃ..បើមិនឈឺយើងក៏មិនវៃដែរ"ប្រុសចាស់តបវិញភ្លាមៗ មិនឱ្យចាញ់ចិត្តប្រពន្ធក្មេង
"ប្រយ័ត្នអូនខឹង"
"ខឹងទៅចឹង"
"ហីស??ប្តីអ៊ីចឹង ចង់ឱ្យប្រពន្ធខ្លួនឯងខឹង"
"បើអូនខឹងទុកឱ្យយើងលួងលោមអូន.."
...!!
ថេយ៉ុងខាំបបេរមាត់ងាកមុខ ចេញទៅម្ខាងខណៈដែលប្រុសចាស់ ប្រុសកំហូច ធ្វើឱ្យខ្លួនអៀនម្តងហើយម្តងទៀត ពិតជាគួរឱ្យខឹងណាស់។
"មោះ..!!ងូតទឹក"ជុងហ្គុកលែងញ៉េះញ៉ោះ អីច្រើនទៀតដែល  ស្របពេលឃើញម៉ោង៦:៤០នាទី ទៅហើយដូចនេះទើបនាយ ម្នីម្នាស្ទុះស្ទា ក្រោកទៅ លាយទឹកក្តៅអ៊ុនៗ មុនចេញមក វិញលើកពរ ប្រពន្ធដាក់លើចង្កេះ បន្ទាប់ពីនោះទៀត នាយក្រាស់ ដើរបង្ហួសចូលមកខាងក្នុងដាក់កាយរាងតូចច្រលឹង ក្នុងអាងទឹកថ្នមៗ ទាំងកាយអាក្រាត<ជុងហ្គុក ស្រាតខោអាវ ថេយ៍តាំងពីនៅលើគ្រែម្ល៉េះ>
"អាហ៊ាចេញសិនទៅ អូនងូតទឹកខ្លួនឯងបាន"
"អត់ចង់"
"ហីស!!!"
"ងូតពីរនាក់ទើបមិនខាតទឹក"
"អាហ៊ាចេះ គំរិះទឹកទៀត?"
"រៀនសន្សំសំចៃតាម ម៉ាដាមរបស់យើង"
ថេយ៉ុងគាំងម្តងទៀត គាំងអស់ពាក្យនិយាយតែម្តងហើយ នេះប្រុសចាស់-អត់ទេចាស់កំហូច ច្រើនជាង ប៉ិនរកលេសខ្លាំងណាស់ណ៎រ។ រាងតូចច្រលឹង លែងហាមឃាត់ មានតែបណ្តោយតាមនឹងទៅ ព្រោះបើមិនព្រមក៏ ជុងហ្គុក មិនស្តាប់ដដែលនឹង ដូច្នេះមានតែស្ងៀមៗទៅ ឆាប់បានទៅរៀន។
-សាលាជូស៊ីន
ង៉ឺតតតត!!!!
ស្នូរសំឡេងរងំខ្ទ័រខ្ទារ ខណៈដែលរថយន្តម៉ាក ROLLS ROYCE SWEP AIL បានចតឈប់នៅមុខសាលាជូស៊ីន។ និស្សិតគ្រប់ទាំងឡាយ រត់ប្រសាចមកមើលព្រោងព្រាត ហើយក៏មាន ភាពភ្ញាក់ផ្អើល ខណៈដែលទ្វារឡាន បើកបង្ហាញឱ្យឃើញ ជុងហ្គុក ចុះមក បើកទ្វារឡានឱ្យ ម៉ាដាម ផ្ទាល់។
"ក្រែងនោះជា និស្សិតអាហារូបករណ៍ ក្រីក្រអ្ហេះ? ម៉េចក៏មាន ឡានជិះថ្លៃម្ល៉េះ?"និស្សិតឆ្នាំទី២
"អ្ហេះឈប់សិន...ក្រែងក្មេងនោះជា ប្អូនចុងរបស់ឯង អ្ហេស៎ឡាឡា ម៉េច..."
"ឈប់និយាយទៅ.."ឡាឡា
"មិនឱ្យនិយាយម៉េចបើ ប្អូនចុងឯង នឹងឯង ឥឡូវ ខុសគ្នាឡើងមួយមេឃមួយដី អីបែបនេះនោះ"

____
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now