#ភរិយាម៉ាហ្វៀ
ភាគទី២៦
ថេយ៉ុងរន្ធត់ចិត្តណាស់ ព្រោះជាលើកទីមួយហើយដែរខ្លួនស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះ ជាពិសេសស្នូលកាំភ្លើង និងឈាមដែលស្រក់ចុះមកនោះ។ យូហ្វី កន្ត្រំជើងស្រែកខ្លាំងៗ ព្រោះឈឺចាប់ កន្លែងដែលធ្លុះសាច់នោះ ខុសអីពីជុងហ្គុកឈរបីក្រសោបម៉ាដាម ធ្វើមិនដឹង។ រំលងជា១០នាទីក្រោយ លូណា នឹងអេឡិច ចូលមក ទើបជុងហ្គុក រុញថេយ៍ទៅឱ្យលូណាសិន។
"អ្ហឹក ជុង-"ថេយ៉ុងអោបក្រសោបក ប្តីជាប់នឹងគ្រវីក្បាលតិចៗ បបូរមាត់ញ័ររន្ថើន
"យើងគ្រាន់តែបង្ហើយការងារខ្លះ អូនទៅជាមួយលូណា សិនទៅ នាងហ្នឹងមើលថែអូនបានល្អបំផុត"ដឹងថាភរិយាបារម្ភទើបនាយស្រដីបញ្ជាក់ ថេយ៍ដំបូងហាក់មិនចង់ទៅណា ឃ្លាតឆ្ងាយពីលោកប្តីទេ តែធ្វើម្តេចនេះជាបំណងរបស់ប្តីទៅហើយ ដូចនេះមានតែធ្វើតាម។ ក្រោយពីថេយ៉ុង ចាកចេញទៅបាត់ ក៏មាន នារីម្នាក់ដើរតាម ក្រោយថេយ៉ុងដូចគ្នា រីឯជុងហ្គកមិននិយាយច្រើនព័ទ្ធដៃទៅក្រោយ បោះជំហានវែងៗ ដើរបង្ហួសទៅ បន្ទប់ការិយាល័យ លោកនាយកសាលា។
"ឆាប់ទៅ.."លោក អាន់ឡឺអិន ទាញកន្ត្រាក់កូនស្រី បន្តអូសទៅតាម ជុងហ្គុក ដើម្បីសូមការអភ័យទោស សម្រាប់ ម៉ាលីក៏ដូចគ្នា ចំណែកឯនិស្សិតគ្រប់គ្នាវិញ ម្នីម្នាចូលថ្នាក់វិញតាម បញ្ជារបស់លោក នាយកសាលា។
មកដល់ខាងក្នុង លោក អាន់ឡឺអិន ដឹងខ្លួនលុតជង្គង់ម្តងទៀត ព្រមទាំងទាញ ក្មេងស្រីពីរនាក់មក លុតជង្គង់ក្រាបសំពះបាតជើងលោកម្ចាស់ចន ដើម្បីសូមការអភ័យទោសផងដែរ។
"លោកប៉ា-ខ្ញុំឈឺ យកខ្ញុំទៅពេទ្យ មិនមែនឱ្យខ្ញុំ លុតជង្គង់ ក្រាបសំពះ វាទេ"យូហ្វី នៅតែបន្តចរិតក្អេងក្អាង សម្ដីស្អុយរលួយ នេះដដែល ព្រោះនាង មិនដឹងច្បាស់ពីអំណាចម៉ាហ្វៀ នៅឡើយទេ។
"ប្រគល់ខ្សែក ឱ្យយើងវិញ"ជុងហ្គុក ឈ្លីក្បាលធុញពួកនាងណាស់ តែក៏អត់ធ្មត់ឱ្យម៉ាដាម ចេញងាយស្រួលនាយ ដណ្ដើមខ្សែកនោះមកវិញ។
"លោកនិយាយអី???"យូហ្វី ធ្វើជាមិនដឹង ទោះសមភាពនាង ពេលនេះដូចឆ្កែឆ្កួត ក៏ដោយ។
"និយាយអី??? យើងនិយាយអី នាងដឹងច្បាស់ជាងយើងទៅទៀត។ កុំឱ្យយើងអស់កាលអត់ធ្មត់ឱ្យសោះ..ប្រយ័ត្នយើងមិនបានតឿន"ជុងហ្គុក ស្រែកឱ្យនាងវិញ ក្រសែភ្នែកមុតស្រួច ក្រហមឆ្អិនឆ្អៅ ឃើញហើយញញើតពេកក្រៃ។
-ជុងហ្គុកដឹងថាខ្សែក មួយនោះមិនបាន បោះចោលដូចដែលពាក្យនឹងនិយាយនោះទេ។
"គិតតែខ្ញុំខ្លាច សម្បត្តិត្រឹមតែជាគ្រូ ដូចជាលោកអ្ហេះ?"យូហ្វី តបវិញភ្លាមៗ ធ្វើឱ្យលោកនាយក ក្រញ៉ាញ់ខួរណាស់
"អរររ៎...!!!ចុះបើបែបនេះនាងខ្លាចទេ?"
ក្រឹប..!!
ជុងហ្គុកងក់ក្បាល អណ្តាតទល់ថ្ពាល់ ដៃមាំសរសៃទាញកាំភ្លើងមកភ្ជង់ក្បាល ស្រីជើងល្អ ស្រីមិនស្រលាញ់ជីវិត ខ្លួនឯង។ ម៉ាលី-យូហ្វី ឃើញហើយបើកភ្នែកធំៗ ទាំងភ្ញាក់ផ្អើល ជាខ្លាំង នេះ...!!
"លោកឯងជាគ្រូ-ចង់សម្លាប់សិស្ស មិនខ្លាចដៃ ជាប់ខ្នោះទេឬយ៉ាងម៉េច?"យូហ្វី ស្រែកក្តែងៗដាក់នាយ ទាំងដែលពេលនេះនាង ញ័រដូចកូនសត្វ
ផាំង...!!អ្ហក៎
នាយមិននិយាយបែរជាកេះកៃកាំភ្លើង បាញ់ទម្លុះបាតដៃយូហ្វី បណ្តាលឱ្យឈាមហូរយ៉ាងសស្រាក់សស្រាំ ឃើញហើយខ្ពើមណាស់។
"អ្ហាកក៎!!! លោកប៉ា..ជួយផង"ដង្ហើមជិតដាច់ទើបដង្ហើយហៅ លោកប៉ាឱ្យជួយ
"លោកម្ចាស់...សូមអនុគ្រោះផង"
"យើងមិនសម្លាប់នាងទេ-ព្រោះនាងមិនទាន់សាកសមទទួលការស្លាប់ពីយើងនៅឡើយទេ"
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)