#ភរិយាម៉ាហ្វៀ
ភាគទី២៥
ជុងហ្គុកសែនហួសចិត្តហើយក្រេវក្រោធ ព្រោះក្មេងស្រីៗនេះ ដូចជាបានដៃ ពេកហើយ មើលទៅប្រហែលជានាយ បញ្ចេញចង្កូមខ្លះហើយទើបបាន។
"លោកជាគ្រូបន្ទប់ថ្នាក់មួយរៀលៗ..ដូចនេះ កុំចង់យកខ្លួនមក ពាក់ព័ន្ធប្រយ័ត្នតែ អត់ការងារធ្វើទៅ"យូហ្វី មិនដឹងខ្ពស់ទាប ហ៊ានដល់ថ្នាក់ប្រមាថលោកគ្រូប្រចាំថ្នាក់ មិនខ្លាចរអាសូម្បីតែបន្តិច។
"អ៊ីចឹង???"ជុងហ្គុក ផ្ទួនពាក្យទាញទូរស័ព្ទខលទៅ លោកនាយកសាលា ឱ្យមក ទីធ្លាជាប្រញាប់។ រំលងទៅ 10 នាទី លោក អាន់ឡឺអិន ដែលជានាយកសាលាគ្រប់គ្រង បានរត់មកយ៉ាងត្រហេបត្រហប វីសផ្កាប់មុខម្តងៗទៅហើយ។
"លោកប៉ា.."
ផ្លាច់!!! យូហ្វី ហៅលោក អាន់ឡឺអិន មិនទាន់អស់សម្តីផង សម្រាប់តែថ្ពាល់នឹង ស៊ីម្រាមប្រាំរបស់ គាត់ទៅហើយ។ លោក អាន់ឡឺអិន ចូលមកឱនក្បាលដាក់ជុងហ្គុក ឡើង360° ក្នុងចិត្តគាត់ ភ័យរន្ធត់ តក់ស្លុតដូចគ្នា ហើយក៏ មិននឹកស្មានថា កូនស្រីដែលខំថ្នាក់ថ្នម នាំក្តីអាម៉ាស់មក កាន់គាត់ទាល់តែសោះ។
"លោកប៉ា..."
"បិទមាត់ឯងទៅ"លោក អាន់ឡឺអិន ស្រែកឱ្យយូហ្វី ខ្លាំងៗ។ និសិ្សតគ្រប់គ្នាបាន ឃើញហើយ បើកភ្នែកធំៗ មិនគួរឱ្យជឿជាក់ នូវអ្វីដែលពួកគេ បានឃើញនឹងបានឮ។
"កូនស្រីរបស់លោក..ព្រហើនណាស់"ជុងហ្គុក
"ខ្ញុំសុំខន្តីអភ័យទោស ទោសផងទានម្ចាស់"លោកអាន់ឡឺអិន ឱនក្បាលដដែល
"នាងជះទឹកកខ្វក់ដាក់យើង..លោកគិតទៅមើលថា...យើងគួរធ្វើបែបម៉េចចំពោះ ស្រីដូចនាង"
"ខ្ញុំ...."
"ណ្ហើយចុះ..!!ទុកថាយើងលើកលែងទោសឱ្យមួយ"
"អរ..គុណលោកម្ចាស់.."
"ប៉ុន្តែ.."
លោកអាន់ឡឺអិន ដំបូងខំសប្បាយអរណាស់តែឮពាក្យ <ប៉ុន្តែ> របស់ជុងហ្គុក ហើយស្ទើរតែធ្វើឱ្យគាត់ឈរលែងនឹង។
"លោកម្ចាស់...សូម"
"មិនបាច់មក សូមការអភ័យទោសពីយើងទេ"
"ជុង..."ថេយ៍
"អូនស្ងាត់មាត់ទៅ.."ជុងហ្គុក
គ្រប់គ្នាក៏ស្ងាត់តាមអ្វីដែល ចន ជុងហ្គុក អារីយ៉ូហ៍ បានលើកឡើង។ ឃើញថា គ្រប់គ្នាមិនមាត់អ្វីហើយ នាយកំលោះ ម៉ាហ្វៀ ក៏ហាមាត់ស្រដីឡើង
"ពួកឯងឃើញក្មេងនៅក្នុងរង្វង់ដៃ របស់យើងទេ??"ម្តងនេះ នាយមិនមែន និយាយតិចៗទេ ថែមទាំងស្រែកក្តែងៗ ដូចគ្នា ដើម្បីឱ្យ គ្រប់គ្នាបាន ជ្រាបពីសាវតារបស់គីម ថេយ៉ុង អាឡារីហ៍ ថាត្រូវជាអ្វីនឹងខ្លួន។
"ត្រឹមជាសំរាម"យូហ្វី
"ក្អែកគ្មានស្លាបដូចជានាងស្ងាត់មាត់ទៅ"ជុងហ្គុក ឈ្លីក្បាលតិចៗ មុនគំហកដាក់យូហ្វី
"លោក.. "
"ស្ងៀមទៅ..ជ្រុះក្បាលទាំងអញ ឥឡូវហើយ មីកូនឆ្កួត"លោកអាន់ឡឺអិន លួចមួលក្តិចយូហ្វី ឡើងជាំសាច់ ទើបនាងឈប់មាត់។
"បន្តចុះលោកម្ចាស់.."
"លុតជង្គង់ចុះ!!!"ជុងហ្គុក សង្កត់សំឡេងធ្ងន់ៗ លោកនាយកក៏ព្រម តែអ្នកមិនព្រមគឺ យូហ្វី នឹង ម៉ាលី។
"លោកប៉ាលុតជង្គង់អង្វរពួកវា ធ្វើអី??"យូហ្វី
"លុតជង្គង់ទៅ បើចង់រស់"លោកអាន់ឡឺអិន
"ខ្ញុំមិនលុត...អ្ហាក៎!!"
ផាំង=ស្នូលកាំភ្លើង បាញ់ទម្លុះត្រចៀក ខាងស្ដាំរបស់យូហ្វី ខណៈដែលនាង ចចេស រឹងរូស មិនស្តាប់លោកប៉ា។
"លោកម្ចាស់..អនុគ្រោះផង"លោកអាន់ឡឺអិន គោរពជុងហ្គុក៣ ដងសូមការលើកលែង
"អ្ហឹកៗ ជុង..ជុង"ថេយ៉ុងស្រែកខ្លាំងៗ ដៃស្រឡូន បន្តឹងកម្លាំងដៃអោបក នាយកំលោះចាស់ជាប់ស្អិត ព្រោះភាពភិតភ័យក្នុងចិត្ត។
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)