ភាគ១

4.4K 105 3
                                    

                 [ប្រទេសជប៉ុន..!!!!! ]

កូនប្រុសតែមួយគត់នៃត្រកូល Choi មានតែឪពុកតែគ្មានម្តាយគេរស់នៅយ៉ាងឯកាខ្វះភាពកក់ក្តៅពីម្តាយ មិនដូចជាក្មេងដទៃដែលមានទាំងម៉ាក់ទាំងប៉ានៅមើលថែយកចិត្តទុកដាក់ ទោះជានៅក្នុងគ្រួសារអ្នកមានស្តុកស្តមក៏ដោយចុះតែគេមិនដែលស្គាល់ពាក្យថាសេចក្តីសុខឡើយ។

កម្លោះចាស់វ័យ35ឆ្នាំជាអ្នកជំនួញដ៏ជោកជ័យ
ម្នាក់ដែលស្ថិតនៅក្នុងវ័យកណ្តាលនេះ ។ គេត្រូវបានឪពុកបង្ហាត់បង្រៀនតាំងតែពីតូចឲ្យចេះគ្រប់គ្រងរបររកសុី ព្រោះចង់ឲ្យគេក្លាយជាអ្នកដែលជោកជ័យទាំងវ័យក្មេង..!!!

Song-pyo ជាបុរសមិនសូវគិតរឿងស្នេហារឿងផ្ទាល់ខ្លួនឡើយ ភាគច្រើនគេគិយតែរឿងជំនួញការងាររកសុីតែប៉ុណ្ណោះ
គេគិតថាជីវិតនៅលីវគឺល្អប្រសើរបំផុតជាជាងមានគូរបណ្តើរ
មិនមែនមិនធ្លាប់ប្រឡូកហ្នឹងរឿងស្នេហានោះឡើយ គឺគេក៏ធ្លាប់ម្តងរួចមកហើយ តែក៏ត្រូវបែកបាក់គ្នាដោយសាររឿងការងារគ្មានពេលឲ្យគ្នាម្នាក់ៗរវល់រៀងៗខ្លួន។

អ្នកកម្លោះសម្លឹងមើលទៅទស្សនាវដីនៅលើតុដែលចុះផ្សាយពីគេញឹកជាងគេបំផុតអំពីរឿងការងារជោគជ័យនៅក្នុងជីវិតទាំងពីវ័យ20ឆ្នាំ។

«តុកៗ..!! »  song-pyo សម្លឹងមើលទៅមាត់ទ្វារបង្ហាញឲ្យឃើញនូវកូនចៅជំនិតរបស់គេកំពុងតែដើរសម្តៅមករកតុធ្វើការ។

« ចៅហ្វាយរឿងដែលចៅហ្វាយប្រើឲ្យខ្ញុំទៅធ្វើពេលនេះបានផលហើយ ដីធ្លីនៅម្តុំនោះបើយើងសាងសង់ជារីស៊្សតប្រាកដជាមានភ្ញៀវមកកម្សាន្តច្រើនជាមិនខានទាន..!! » 
Song-pyo គោះម្រាមដៃលើតុតិចៗ ភ្នែកដ៏មុតស្រួចរបស់គេមិនបានបង្វែរឲ្យចំកូនចៅជំនិតក៏ដោយតែត្រចៀករបស់គេកំពុងតែផ្ទៀងស្តាប់មិនឲ្យចន្លោះឡើយ ។

«ចុះរឿងដែលយើងឲ្យចាត់ការមួយ
ខែមុននោះ» song-pyo  ក្រោកឈរដើរសម្លឹងទៅកញ្ចក់ថ្លាឆ្វង់ដែលបង្ហាញឲ្យឃើញពីអគារធំៗក្បែរនេះជាច្រើនតែវាមិនធំជាងអគាររបស់គេឡើយ។ កម្លោះសង្ហារមានប្រាក់វ៉ាល់លានក្តោបក្តាប់ក្នុងដៃ ឈរជ្រែងហោប៉ៅខោធ្វើមុខស្មើរ។
«រឿងអ្វីដែរទាន..?» Tony ឈរអេះក្បាល
ឡេឡឺមិនយល់សាច់ការអ្វីដែល
ចៅហ្វាយនិយាយមុននេះ
«រឿងដែលយើងឲ្យឯងចាត់ការនៅប្រទេសកូរ៉េ ចាត់ការហើយឬនៅរឿងផ្ទះសម្រាប់
យើងស្នាក់នៅ?»
«ចៅហ្វាយធំប្រាប់ថាមិនឲ្យចៅហ្វាយទៅកូរ៉េទេ.!! គាត់ហាមដាច់ខាត »  song-pyo
ងៀកមកសម្លឹងមុខអ្នកដែលជាជំនិតរបស់ខ្លួនគេទាត់ខ្មងជើង Tonyមួយជើងល្ងង់ណាស់កោតចេះមកធ្វើការនៅជាមួយគេបានយូរដល់ម្លឹង។
« ឯងក៏កុហកគាត់ទៅថាយើងទៅលំហែរខួរក្បាលនៅឯណាក៏បានកុំចេះតែល្ងង់បែបនិងពេក»  កម្លោះសង្ហាមុខក្មេងក្តៅក្រហាយគ្រាន់តែរឿងប៉ុណ្ណឹងក៏ចាត់ការមិនបានល្ងង់នោះល្ងង់ហើយ ។
«ប្រាប់ថាទៅណាដែរទាន..!!! ខ្ញុំមិនចេះកុហកទេ» Tony អេះក្បាលងើយមើលមុខចៅតូចដែលរាប់អានគ្នាដូចជាបងប្អូនមិត្តភក្តិគ្រាន់តែថាគេជាកូនអ្នកមេកានៅក្នុងផ្ទះ Tony ជាកូនកាត់ជប៉ុន កូរ៉េ ដោយម្តាយជាជនជាតិកូរ៉េឪពុកជប៉ុន ម្តាយរបស់គេស្លាប់តាំងពីគេនៅតូច អាយុ3ឆ្នាំមកម្ល៉េះ ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora