ភាគ៣២

771 41 0
                                    

Jimin ញញឹមមានល្បិចគេខ្សឹបខ្សាវជាមួយប្រពន្ធ មិនដឹងជាស្អីខ្លះទើប អ្នកជាប្រពន្ធងក់ក្បាលញញឹមតបជាមួយប្តី ។

« ឯងស្រលាញ់កូនយើង?»
«បាទប៉ាក្មេក» មួយម៉ាត់ប៉ាក្មេកពីម៉ាត់ក៏ប៉ា ជាប់មាត់ឬក៏យ៉ាងម៉េចឲ្យប្រកដនេះ ។
«មានស្អីជាប់ហ្នឹងដៃមកខ្លះ? មានយកលុយមកទេ?» Jungsoo ជ្រួញចិញ្ចើមឆ្ងល់
គេងៀកមកមើលមុខYoonji តែនាងក៏មិនដឹងដូចគ្នា ។

«ប៉ាក្មេកត្រូវការលុយ? បានចាំបន្តិច»

គេក៏លើកទូរស័ព្ទឡើងតេហៅឲ្យTony យកលុយមក មិនដល់មួយម៉ោងផងលុយក៏ហោះមកដល់ទាំងកេះដាក់ពីមុខJimin ។

[អាល្អិតនេះគ្រាន់បើ] គេគិតនៅក្នុងចិត្តព្រមទាំងសម្លឹងមើលកេះពីរដែលនៅផ្ទាល់មុខស្រស់ៗ
«ប៉ាក្មេក..!!! ត្រូវការឲ្យខ្ញុំធ្វើយ៉ាងម៉េចទៀតទើបលើកកូនឲ្យ ?»
«យើងចង់បានត្បូងពេជ្រដែលមានពន្លឺចិញ្ចាចឯងមានទេ? » Heeyoon គ្រវីក្បាលហួសចិត្តប្តីរបស់នាងពិតជាល្បិចច្រើនមែន ។

«ប៉ាក្មេកត្រូវការប៉ុន្មានការ៉ាត់?»
« Jungsoo បងកុំតាមគាត់ពេក..!! »
«ស្ងាត់មាត់កូនជើងល្អ»
ប៉ារបស់នាងហាមាត់ថាឲ្យកូនស្រី ចាំតែមើលទៅថាប៉ាម្នាក់នេះធ្វើដើម្បីអ្នកណា។

« ប៉ាក្មេកត្រូវការអ្វីខ្ញុំរកបានឲ្យទាំងអស់»

គ្រប់យ៉ាងពិតជាដូចចិត្តមែន តែកុំសង្ឃឹមថា park jimin ព្រមបន្ធូរដៃឲ្យងាយៗនោះ

«មកតែម្នាក់ឯងគ្មានមេបាចាស់ទុំយើងមិនលើកកូនឲ្យទេ..»
«ប៉ា..» ប៉ារបស់នាងចំជាពូកែធ្វើបាបគេពិតមែនហើយអស់ពីរឿងមួយចូលរឿងមួយ ។

« នេះប៉ាក្មេកចង់ធ្វើបាបខ្ញុំមែនទេ?? បើប្រាប់ថារកមេបាចាស់ទុំខ្ញុំហៅប៉ាម៉ាក់ខ្ញុំមកតាំងពីយូរបាត់ហើយ »
«បងដូចជាជ្រុលពេកហើយ» Heeyoon អោនខ្សឹបប្តីទាំងឃ្នើសចិត្តដែលចូលចិត្តធ្វើបាបអនាគតកូនប្រសារ បែបនេះបែបធ្វើដូចមិនធ្លាប់។
«ពិសោធន៍វាបន្តិចមិនបានទេឬ?»
«ឲ្យល្មមៗតិចកូនរត់ចេញពីផ្ទះ»
«កូនវាមិនចឹងទេជឿបងទៅ» បន្ទាប់ពីខ្សឹបគ្នារួចទើបងៀកមកសម្លឹងមុខកូនៗរបស់គេវិញម្តង។
អាចនិយាយបានថាJimin ចង់ធ្វើបាបJungsoo តែម្តងទើបត្រូវធ្វើដូច្នេះ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora