Yoonji ដឹងខ្លួនថាវារៀងជ្រុលបន្តិចហើយទើបស្ទុះក្រោកអង្គុយដកដៃចេញយ៉ាងលឿនតាំងសតិសម្រួលអារម្មណ៍ទាំងអម្បាលមាណ្យឡើងមកវិញអោយអស់កុំឲ្យក្នុងខួរក្បាលគិតតែរឿងឆ្កួតឡប់អស់ទាំងនេះទៀត។
«សុំ-សុំទោសអចេតនាទេ..!! » នាងយកដៃដែលស្ទាបប៉ះរបស់គេអម្បិញមិញនេះមកមើលព្រមទាំងស្តីបន្ទោសអត់ខានមិនបានពិតមែនឆ្កួតខ្លាំងណាស់អាដៃមួយនេះ ។
«ចង់ធ្វើឲ្យបងកកស្លាប់? ក្មេងរពឹស»
គេវាឡើងទៅរកនាងពីក្រោយថែមទាំងផ្អឹបចង្ការមកលើស្មាថើបផ្តិតថ្ពាល់នាងខ្សឺតៗ។
វាធ្វើឲ្យព្រឺសព្វសាច់សព្វកន្លែងតែម្តងហើយ។
«អត់ទេJungsoo លោកកុំធ្វើបែបនេះ
ទៀតបានទេខ្ញុំគ្មានកម្លាំងទប់ទល់និងលោកទេ»នាងលើកដៃមករុញមុខរបស់គេទៅម្ខាង ងើបរត់ត្រុយបើកទ្វារចេញយ៉ាងលឿន ។
«ចំជាក្បាលខូចជាងពីមុនទៀត»គេគ្រវីមិនយល់ពីនាងក្នុងពេលនេះ គ្រាន់តែបាត់ការចងចាំមួយរយះពេលគេនិងស្រោចស្រង់នាងពីមុនមកវិញ ធ្វើឲ្យនាងចងចាំគេ ចាំអ្វីៗគ្រប់យ៉ាងដែលធ្លាប់សាងជាមួយគ្នាទោះវាយូរក៏ដោយ។
_______
Maiya លើកដៃរុញទ្វារចូលមកខាងក្នុង នាងសម្លឹងមើលYoonji មិនដាក់ភ្នែកទៅណាឡើយ ។ ក៏ឆ្ងល់ដែរហេតុអ្វីក៏Jungsoo នាំស្រីម្នាក់នេះមកទីនេះ ទាំងដែលប៉ុន្មានខែមុនគេមកតែម្នាក់ឯងទឹកមុខក្រៀមស្រពោនតែពេលនេះនាំមនុស្សស្រីមកជាមួយ ហើយញញឹមស្រស់បស់ជាងពីមុនទៅទៀត ។
« Yoonji » Jungsoo ដើរទៅសង្រ្គប់អោបនាងពីក្រោយដោយមិនបានសម្លឹងមើលជុំវិញខ្លួនឡើយថានៅក្នុងពេលនេះមិនមែនមានតែពួកគេពីរនាក់ឡើយ ។
«ហ្អៃ៎..!! លោកធ្វើស្អី?? មកអោបបែបនេះខ្ញុំញាំយ៉ាងម៉េចកើតទៅ?»
នាងសម្លក់គេភ្លាម
ដែលមកអោបរឹតដោយមិនមើលថានាងកំពុងតែទំពាឡើយ ។
«ញាំទៀតហើយ? ប្រយ័ត្នធាត់លែងស្អាតណា៎» គេនិយាយចម្អែរចម្អន់ញ៉ោះឲ្យនាងខឹងនូវអ្វីដែលថាទាំងដែលដឹងខ្លួនច្បាស់ថានាងមិនអាចធាត់ឡើយទោះជាញាំច្រើនយ៉ាងណាក៏ដោយ។
ESTÁS LEYENDO
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...