Ep:51

721 37 0
                                    

ដៃស្លេកដូចជាខ្មោចក្បាលក្រាបផ្ទាល់និងឥដ្ឋការ៉ូឈាមក៏កាន់តែហូរមិនស្រាកស្រានឡើយ ចំណែកឯម្ចាស់សាមីខ្លួនស្ងៀមលែងមានសកម្មភាពស្របពេលដែរទ្វារបន្ទប់ក៏របើកឡើងជាមួយអត្តមានរបស់អ្នកជាឪពុក ។ Jimin ស្លេកមុខស្រើបបន្ទាន់ជង្គង់ចុះស្រវាកូនស្រីមកអោបក្រសោបជាប់ហត្ថា គេទះថ្ពាល់ហៅកូនស្រីតិចៗទឹកភ្នែកក៏ហូរស្រក់ឡើងកាត់ថ្ពាល់ទាំងទ្វេរ ខ្លូនញ័រទទ្រើកជាមួយនិងការយំសោកដែលស្រែកហៅកូនលែងមានសម្លេងឆ្លើយតបនិងខ្លួន

« Yoonji Yoonji ដឹងខ្លួនឡើងមកកូន ប៉ាសុំទោសៗ.!! កូនស្រីដឹងខ្លួនមក..ហឹក.!! Yoonji អ្អាយ៎..,!!! កូនមិនអាចកើតអីនោះទេ.. Yoonji ..» សម្លេងទួញសោកលឺឡើងយ៉ាងដំណមតំណក់ទឹកភ្នែកហូរស្រក់ស្រោចលើអ្នកដែលស្ថិតនៅក្នុងរង្វង់ដៃ...!!!
គេសោកស្តាយចំពោះអ្វីដែលខ្លួនបានធ្វើមកមិនគួរចិត្តក្តៅធ្វើដាក់កូនស្រីដល់ថ្នាក់នាងគ្រាំគ្រាចិត្តបែបនេះទេ កំហុសមកពីការអនោម័តក្នុងចិត្តដែលគិតកំហុសតែម្ខាងមិនបានគិតយោគយល់ដល់រឿងកន្លងដែលធ្លាប់បានសាងមក គេមិនមែនមានចំណែកខុសតែម្ខាងឡើយគឺវាមកពីអ្នកផ្សេងច្រើនជាងដែលសាងកំហុសនេះឡើងមកហើយមិនទាន់ទទួលបានផលកម្មដែលខ្លួនបានធ្វើ ។

@មន្ទីពេទ្យ...!!!

Yoonji ចូលដល់បន្ទប់សង្រ្គោះបន្ទាន់ចំណែកអ្នកដែលឈរត្រៀបចាំនៅខាងក្រៅក៏
មិនសុខដូចគ្នាឡើយជាពិសេសញឺអ្នកជាឪពុកម្តាយដែលទន្ទឹមចាំស្តាប់តែលទ្ធផលពីគ្រូពេទ្យ
Heeyoon ទាញអ្នកជាប្តីឲ្យក្រោកឈរនាងទាញករអាវគេឲ្យបន្ទាបចុះក្រោមបន្តិចក្តាប់មាត់មួម៉ៅខឹងក្រោធមិនតិចឡើយព្រោះតែគេជាឪពុកដែលចិត្តខ្មៅ មិនប្រណីដល់ចិត្តកូនពេលនេះមកសោកសង្រែងក៏វាគ្មានប្រយោជន៍ដែរ មិនបាច់តាំងខ្លះនជាឪពុកល្អឡើយព្រោះគេនេះហើយជាដើមហេតុដែលធ្វើឲ្យកូនធ្លាក់ខ្លួនស្លាប់ទាំងរស់ រស់ដូចជាមនុស្សស្លាប់មានតែទឹកភ្នែករាល់ថ្ងៃជំនួសដោយស្នាមញញឹម ទុក្ខវិបិត្តបៀមទុកយូរទៅវានិងក្លាយជាគ្រាំក្នុងចិត្តហើយក៏និងស្លាប់យ៉ាងងាយបំផុត ប្រសិនបើរឹតចំណងឲ្យវាកាន់តែតឹងណែនទៅៗមិនអើពើនោះ ។

Uncle or Brother ✨( season 3) the series Tempat cerita menjadi hidup. Temukan sekarang