ភាគ១៥

942 46 0
                                    

នាងពិតជាធ្វើឲ្យគេឆ្កួតស្លាប់មិនខានទេនិយាយចេញប៉ុណ្ណឹងហើយក៏នៅភ្លីភ្លឺស្តាប់មិនយល់ន័យគិតមិនចេញឬក៏យ៉ាងម៉េចឲ្យប្រាកដ។
«ល្ងើរធំធ្វើជាម្តាយគេបានហើយនៅគិតមិនចេញ » គេរអ៊ូរង៉ូវៗម្នាក់ឯងបន្ទាប់ពីនាងដើរចេញទៅបាត់ គេដេញទៅនាងក៏ទៅមែនពិតជាឆោតហួសថ្លែងហើយក្មេងអើយ។

____________

Yoonji ងូតទឹករួចរាល់នាងក៏អង្គុយនៅពីមុខកញ្ចក់គិតសម្តីដែលគេបាននិយាយ។ នាងពិតជាមិនយល់ពិតមែនសុខៗក៏មកឲ្យធ្វើមីឲ្យញាំអស់មួយជីវិតគិតថានាងជាអ្នកបម្រើរតើមែនទេ?
ពិតជាគួរឲ្យអស់សំណើចមែន។

'' ក្រាក..!!! '' Jungsoo រុញទ្វារចូលមកក្នុងបន្ទប់គេសម្លក់មុខនាងតាមក្នុងកញ្ចក់ឃើញមុខហើយក៏ក្តៅតែម្តង។
«លោកពូ..!!! »
«យ៉ាងម៉េច?» សម្តីសាបគ្មានជាតិមុខងាប់មិនចង់ហើបមាត់ប្រឡាក់ជាមួយ បើនាងល្ងើរម្លឹងៗគេអាចធ្វើអ្វីបាន ។

«ផ្លុំសក់ឲ្យបន្តិចមក»
នាងសើចស្ញេញតាមកញ្ចក់ធ្វើភ្នែកព្រិចៗជាការសុំអង្វរ។ Jungsoo ដើរទៅឈរពីក្រោយគេលើកដៃដាក់លើស្មារបស់នាង ។
«ដៃក៏មានមិនចេះធ្វើខ្លួនឯងទេ?»
«ធ្វើឲ្យបន្តិចមកណា៎ៗ..!! »
នាងរំអុកបែរមុខទៅអោបចង្កេះរបស់គេ
ធ្វើឫកពាញិកញក់ ។
«ហុឺយ..»
គេក៏ព្រមយកប្រដាប់ផ្លុំសក់មកកាន់និងដៃរួចក៏ធ្វើតាមនាងសុំ។ Yoonji ញញឹមស្រស់សម្លឹងគេតាមកញ្ចក់ នាងតែងតែចង់បានបែបនេះដូចដែលប៉ារបស់នាងធ្វើដាក់ម៉ាក់។
ច្រណែននិងម្តាយរបស់ខ្លួនដែលបានប្តីល្អចេះគ្រប់យ៉ាង ហើយនាងក៏សង្ឃឹមថាបុរសម្នាក់នោះគឺជាគេបុរសដែលឈរផ្លុំសក់ឲ្យនាង ។
«ប៉ាទូរស័ព្ទមកឲ្យខ្ញុំត្រឡប់ទៅវិញ គាត់ដឹងអស់ហើយថាខ្ញុំគេចមក»
«ចុះនាងទៅទេ?»
«គឺទៅខ្ញុំមិនអាចប្រឆាំងបញ្ជាប៉ាទេ..!! »
Jungsoo ទម្លាក់ប្រដាប់ផ្លុំសក់ចុះ
ទាញនាងបង្វែរមករកគេ។ រួចក៏លើកបីនាងទៅដាក់លើពូកអង្គុយសម្លឹងមុខគ្នា។
គេមិនចង់ឲ្យនាងទៅវិញពេលនេះទេ
ទើបតែបានជួបឥលូវត្រូវឃ្លាតទៀតហើយ។

« ខ្ញុំមិនចង់ឲ្យនាងទៅវិញទេ..!!! »
គេលើកដៃអង្អែលក្បាលនាងថើរៗដកដង្ហើមធុញថប់ពេលសម្លឹងមើលមុខល្ងើរៗរបស់នាង។
«ប៉ាប្រាប់ថាបើមិនទៅវិញស្អែកនេះទេ
គាត់ប្រាកដជាលែងឲ្យខ្ញុំដើរចេញពីប្រទេសកូរ៉េទៀតហើយ» Yoonji លើកដៃក្រសោប
មុខបុរសដែលខ្លួនលួចស្រលាញ់ រាប់ខែឆ្នាំហើយដែលនាងនិងគេបាននៅស្និទ្ធនិងគ្នាបែបនេះនាងក៏មិនចង់ឃ្លាតឆ្ងាយពីគេទៀតទេ។

Uncle or Brother ✨( season 3) the series Where stories live. Discover now