ពីព្រឹកទល់ព្រលឹមរឿងដែលមិនសមគួរយកមកនិយាយក៏នាងនិយាយចេញមកដែរមិនដឹងជាគិតស្អីខ្លះទេហើយមួយទៀតគឺរករឿងច្រើនដល់ហើយធុញក៏ធុញបើនិយាយចេញមកគឺអាងតែគម្រាមហើយកន្ត្រៃកាំបិតពាសពេញខ្លួនតែម្តង។
Jungsoo អង្គុយគោះជើងនៅលើពូករង់ចាំអ្នកដែលចូលងូតទឹកមិនទាន់ចេញមកនាងងូតយូរណាស់ដល់ថ្នាក់គេចាំឡើងជិតស្ងាបហើយ។
'' ក្រាក.!!! '' ចេញមកល្មមៗនិងគេចង់ដេកហើយ
តាំងពីដឹងថាមានកូនមកនាងចូលចិត្តធ្វើបាបគេណាស់ មូលហេតុគេរកមិនទាន់ឃើញបើបានដឹងពេលណាច្បាស់ហើយនិងសងសឹកវិញអត់ខ្វល់ពីប្រពន្ធឬជាស្អីទៀតទេ។
'' ងូតទឹករួចហើយចង់ទៅណា? ''
Jungsoo ហើបសម្លេងសួរទៅនាងភ្លាមចេញមកស្លៀកពាក់រួចស្រាប់ខ្លាចគេចាប់រំលោភមែនទេ?
'' មានទៅណាគ្រាន់តែឈរមើលទឹកសមុទ្រនិងរលកប្រដេញតាមគ្នាប៉ុណ្ណោះ''
នាងដើរហួសមកឈរត្រង់កញ្ចក់ទ្វារថ្លាក្បែរវាំងនួនរួចក៏ដកដង្ហើមស្រូបយកខ្យល់បំបាត់ភាពតប់ប្រម៉ល់ដែលមានក្នុងខ្លួន។
នាងលើកដៃមកវែកសក់ដែលធ្លាក់បាំងមុខនោះចេញ តែក៏ស្រាប់តែភ្ញាក់ព្រើតពេលប្រុសកម្លោះមកអោបរឹតនាងពីក្រោយ ដង្ហើមក្តៅឧណ្ហៗភាយមកប៉ះផ្ទៃមុខរបស់នាងដែលអាចធ្វើឲ្យដឹងថាគេកំពុងតែចង់ធ្វើស្អីមកលើនាងហើយវានៅតែពីរនាក់ផងជាឱកាសល្អចង់ធ្វើអីក៏បានដោយមិនបាច់ក្រែងចិត្តអ្នកណា។
'' Jungsoo ទៅងូតទឹកបានហើយ លែងអូន''
'' អត់ទេ.,!! '' គេទាញបង្វែរនាងមកវិញជាមួយទឹកមុខដែលសម្លឹងហើយមើលធ្លុះដល់បាត ត្រូវការធ្វើឲ្យនាងវង្វែងជាមួយគេទៀតហើយ។
'' កុំធ្វើបែបនេះអូនកំពុងតែមានកូន'' នាងលើកដៃខ្ទប់មុខគេដោយភាពអៀនប្រៀន សុខៗក៏មកចង់ស្អីៗបែបហ្នឹងនាងគាំងងាប់ឥលូវហើយកំពុងតែពពោះផង។
'' អូនរករឿងបងមួយថ្ងៃហើយឥលូវបងសុំរករឿងអូនម្តង''
Yoonji ប្រឹងងៀកគេចពីការតាមថើបឆ្វេងស្តាំនោះយ៉ាងពិបាក ចង់រករឿងវិញម្តងច្បាស់ណាស់ថានាងដេកដកដង្ហើមចង្រិតមិនខាន។
'' ទេៗ..!!! Jungsoo បងស្អុយណាស់ចេញពីអូន'' នាងនិយាយទាំងកុហកខ្លួនគេឯណាដែលស្អុយនោះគឹក្រអូបគ្រប់ពេល តែលេសអ្វីក៏និយាយចេញបើតែបែបនេះ។
'' ស្អុយ?'' គេជ្រួញចិញ្ចើមសម្លឹងមុខនាងរួចព្រលែងដៃចេញពីចង្កេះរបស់នាងហើយសម្តៅចូលបន្ទប់ទឹកបាត់ រួចខ្លួនមួយគ្រាហើយតែពេលចេញមកវិញមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេ។
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...