ភាគ៨

1K 48 0
                                    

      បន្ទាប់ពីនិយាយទូរស័ព្ទVideo call ជាមួយអ្នកខាងនោះរួចនាងក៏ចុះមកខាងក្រោមយ៉ាងលឿនមកជួបប៉ារបស់នាងដែលកំពុតែនៅមើលទូរទស្សន៍ជុំគ្នា។

«ប៉ា..!! ជុប៎..» នាងថើបឪពុកមួយខ្សឺតរួចក៏អង្គុយអោបដៃអ្នកជាឪពុកធ្វើចរិកងិកងក់ដូចកូនក្មេង។

«មានរឿងអីទៀតហើយកូនស្រី?? មើលធ្វើចុះនេះអាយុ17ហើយមិនមែននៅក្មេងទៀតទេណា៎..» Jimin រុញក្បាលកូនស្រីចេញបន្តិចរួចក៏សម្លឹងមុខដ៏ក្រម៉ូវងក់ងរនោះ។
«កូនចង់សុំប៉ាម៉ាក់ទៅដើរលេងជាមួយមិត្តភក្តិនៅជប៉ុនមួយរយះ»  អ្នកជាម្តាយច្រួញចិញ្ចើមចូលគ្នាពេលស្តាប់សម្តីកូនស្រី ដើរលេងទៅឆ្ងាយយ៉ាងនេះផង ។
«មិនបានម៉ាក់មិនឲ្យទៅ..!! ខ្លួនជាស្រីដើរលេងផ្តេសផ្តាសមិនបានទេ..» 
«ម៉ាក់ហ្អ៎...!! ប៉ាជួយនិយាយជាមួយម៉ាក់បន្តិចទៅ..» កូនស្រីពៅធ្វើចរិកងិកងក់ដាក់ឪពុកឲ្យជួយនិយាយអង្វរករដល់នាង ។
«ប៉ាក៏ថាមិនកើតដូចគ្នា..!! កូនមិនគួរទៅ
ជាមួយមិត្តភក្តិបែបនេះទេ »  Yoonji កាន់តែពេបមាត់ធ្វើមុខជូរលើសដើមពេលគ្មានអ្នកជួយនាងបែរទៅមើលមុខអ្នកជាបងម្តង ។មើលទៅគេអង្គុយទំនងណាស់មិនខ្ចីខ្វល់ពីអ្នកណាឡើយ ។
«បងប្រុសជួយនិយាយខ្ញុំផង..»
«និយាយអី?? រឿងរបស់ឯងតា៎..!! បងមិនពាក់ពន្ធ..» Jiyoon និយាយតែប៉ុណ្ណឹងក៏បែរមកចុចទូរស័ព្ទវិញ ។
«ប៉ាម៉ាក់កូនសុំតែលើកនិងទៀតទេណា៎ៗ...» Yoonji ទទួចអង្វរអង្រួនដៃឪពុកម្តាយលាយឡំនិងទឹកភ្នែកដែលជ្រាបចេញមក ។
Jimin សម្លឹងមើលមុខប្រពន្ធ គេមិនហ៊ាន
អាកាត់ម្នាក់ឯងនោះទេបើគ្មានការយល់ស្របពីប្រពន្ធ។ 
«Yoon អូនគិតយ៉ាងម៉េច??»
«បើចឹងក៏បានម៉ាក់អនុញាត»
«អ្អាយ៎..!! ហិកៗ..!! អរគុណម៉ាក់»
នាងតូចសប្បាយអរចូលទៅអោបរឹតម្តាយខ្លាំងៗថើបថ្ពាល់ខ្សឺតៗ ។
«ចុះប៉ា?»
«បើម៉ាក់okay ទៅហើយប៉ាក៏ដូចគ្នា..» Yoonji ញញឹមខ្ចឹបដាក់អ្នកគ្រប់គ្នាលើកលែងតែបងប្រុសរបស់នាងប៉ុណ្ណោះ ។
នាងបែរជាសម្លក់មិនចង់រាប់ញាតិ។

«បើចឹងកូនទៅរៀបចំឥវ៉ាន់សិនហើយមិត្តភក្តិមកទទួលពីព្រឹកផង»  Yoonji រត់លឿនស្លេវឡើងទៅបន្ទប់វិញ អ្នកជាឪពុកម្តាយបានត្រឹមតែគ្រវីក្បាលនិងចរិកកូនស្រីរបស់ខ្លួន។ បើនៅតែបែបនេះធ្វើការងារធំបានឬក៏អត់នៀក៎ ។

Uncle or Brother ✨( season 3) the series Where stories live. Discover now