ភាគ១០

1.2K 42 0
                                    

  ថ្ងៃរះព្រះអាទិត្យជះពន្លឺចាំងចូលដល់ផ្ទៃបន្ទប់ជះចំមនុស្សពីរនាក់ដែលដេកអោបគ្នាក្នុងភួយតែមួយរូបរាងកាយក៏អាក្រាតទាំងពីរ។

Jungsoo ភ្ញាក់ដឹងខ្លួនមុនស្រីតូចដែលកំពុងតែដេកកើយទ្រូងរបស់គេ ។ នាងស្អាតប្លែកស្អាតជាងពីមុនត្រឹមតែ២ឆ្នាំសោះហេតុអ្វីក៏ផ្លាស់ប្តូលឿនយ៉ាងនេះ ។  គេអោនទៅ
ថើបថ្ពាល់សរស្គុះនោះមួយខ្សឺតយ៉ាងវែង។
ទើបបង្វែរភ្នែកទៅមើល
នាឡិការដែលព្យួរនៅលើជញ្ជាំនោះម្តង។
ម៉ោង10ជាងហើយមែនទេ គេក៏ទើបតែភ្ញាក់មិញនេះដែរ។ គឺដោយសារតែមេឃជិតភ្លឺឆ្លៀតបង្កាត់ភ្លើងនោះជាមួយនាងម្តងហើយម្តងទៀត។

«អឹម..» jungsoo ដកដៃងើបខ្លួនតិចៗពីនាងតូចដើម្បីក្រោកទៅបន្ទប់ទឹកសម្អាតខ្លួនប្រាណ។ ដោយទុកឲ្យនាងនៅដេកឲ្យមានកម្លាំងសិនចុះ។

      #30នាទីក្រោយមក...!!

Jungsoo ចេញពីបន្ទប់វិញហើយតែនាងនៅតែមិនទាន់ភ្ញាក់ទៀត។ ប្រហែលជាអស់កម្លាំងហើយមើលទៅ...!!!

«Yoonji ហ្អា៎..!!! ភ្ញាក់ឡើងប្រុងគេងដល់ពេលណាទៀត» jungsoo
ខ្សឹបដាក់ត្រចៀកនាងតិចៗដើម្បីជាការដាស់មិនចង់ឲ្យនាងក្រោកមកទាំងច្រងេងច្រងាង។

«ហ្អឹម..» Yoonji ប្រាសខ្លួនដេកបែរមុខទៅម្ខាងទៀត នាងពិតជាងងុយហើយអស់កម្លាំងខ្លាំងណាស់ដឹងទេគឺព្រោះតែ
គេម្នាក់ហ្នឹងហើយធ្វើឲ្យនាងត្រូវឈឺចុកពេញខ្លួន។ 

«មិនព្រមក្រោកទៀត? បាន..!! » jungsoo ញញឹមចុងមាត់ទាញភួយដែលនាងដណ្តប់ជាប់ខ្លួនគ្រវែងទៅម្ខាង..!!!
«អុ៎យ..!!! » Yoonji ភ្ញាក់បះរោម
ក្រញាង
បើកភ្នែកធំៗសម្លឹងមើលទៅប្រុសកម្លោះដែលឈរច្រត់ចង្កេះស្លៀកតែកន្សែងសម្លឹងមើលមកនាង។  Yoonji លើកដៃក្រសោបខ្លួនឯងព្រោះតែពេលនេះនាងននលគោកគ្មានអ្វីបិតបាំងបន្តិចឡើយ។ ចេះមកលេងបែបនេះកើតឆ្កួតឬក៏យ៉ាងម៉េច !!
«ក្រោកហើយងើបទៅងូតទឹក...!! ថ្ងៃរះដល់ណាណីហើយចង់គេងដល់ពេលណាទៀត?? អូ៎..!! ហើយមិនបាច់ខំប្រឹងបាំងទេព្រោះខ្ញុំឃើញអស់រលីងហើយតាំងតែពីយប់មិញមកម្ល៉េះ..» jungsoo ញញឹមចម្អកឲ្យស្រីស្រស់ដែលដេកអោបខ្លួននោះយ៉ាងគួរឲ្យចង់សើច
យ៉ាងម៉េចក៏មិនដឹងទេអៀននោះអៀនហើយ។
«ហុឹកៗ..!! ឆ្កួតៗមកលេងអីបែបនេះ?? ហុឹកៗពូ Sooឆ្កួតមែនហើយ» នាងតូចយំអណ្តឺកអណ្តក់នៅលើពូកមិនព្រមចុះទៅងូតទឹកតាមគេប្រាប់ ។
«ហុឺយ..!!! Yoonji ឆាប់ក្រោកទៅងូតទឹកនិងបានទៅរកអីញាំឬក៏នាងមិនឃ្លានទេ? ឲ្យឆាប់ឡើង..!! ចង់ឲ្យខ្ញុំងូតទឹកឲ្យទើបមិនក្រោក??» Yoonji គ្រវីក្បាលដិសេធប្រឹងយោងខ្លួនងើបទាំងត្រដាប់ត្រដួស ។

Uncle or Brother ✨( season 3) the series Nơi câu chuyện tồn tại. Hãy khám phá bây giờ