Jungsoo ងៀកមុខខ្វាច់មកសម្លក់ស្រីតូចដែលកំពុងតែដេកឃ្លុំភួយជិតក្បាលនោះយ៉ាងគ្រឺតបំផុត។ នាងចេះតែយ៉ាងម៉េចក្នុងខ្លួនបានចេះតែមកធ្វើឲ្យគេមួម៉ៅគ្រប់ពេលអីបែបនេះ ។
«ឆាប់ក្រោកហើយចេញពីបន្ទប់របស់ខ្ញុំ »
Yoonji បកភួយចេញពីខ្លួនរួចងើបអង្គុយសម្លឹងមុខគេម្តងទាំងះារម្មណ៍រអៀសខ្លួនអៀនខ្មាសចំពោះគេ ។
«នៅអង្គុយដល់ណាទៀត?? ឆាប់ក្រោកហើយចេញភ្លាមនាងចង់ឲ្យខ្ញុំសុីគ្រឿងក្នុងមែនទេ?? » គេខាំមាត់ក្តៅក្រហល់ក្រហាយក្នុងខ្លួនជាពន់ពេកមកធ្វើឲ្យមានអារម្មណ៍ហើយក៏បញ្ឈប់បែបនិង។
«ខ្ញុំ..!!! ខ្ញុំដឹងហើយ..!! » yoonji ព្រមក្រោកពីលើពូកចុះដើរទៅរកមាត់ទ្វារ។ មិនហ៊ានសម្លឹងចំគេឡើយនាងនៅភ័យខ្លាចនូវរឿងមុននេះមិនទាន់បាត់នៅឡើយទេ។ វាកើតស្អីទើបនាងទៅជាផុងខ្លួនជាមួយគេបែបនេះ ។«ឌឹប..»
«អ៊ូយ..» yoonji ស្រែកថ្ងូរចេញមកព្រោះតែគេចាប់នាងរុញផ្អឹបទៅជាប់និងទ្វារថែមទាំង
ដាក់ដៃឃាំងនាងជាប់ទៀត ។
«នាង.!!! ចង់លេងស្អីជាមួយខ្ញុំឲ្យប្រាកដ? បានជារញ៉េរញ៉ៃជាមួយខ្ញុំសឹងតែគ្រប់ពេលបែបនេះ?»
មាត់ជាអ្នកសួរភ្នែកចេះតែសម្លឹងមុខតូច
ដែលភ័យបែកញើសជោកជើងសក់។
«ខ្ញុំគ្មានចង់លេងស្អីទេ..!!! ពូយល់ច្រឡំហើយ គឺ..!!! ហឹកៗ..!! លោកពូធ្វើស្អី.??» yoonji លើកដៃរុញគេចេញភ្លាមៗពេលត្រូវគេអោនមុខមករកកញ្ចឹងកររបស់នាង ។
«ខ្ញុំឆ្ងល់នាងខ្លាំងណាស់រាល់ថ្ងៃនេះ
កើតរោគចិត្តឬក៏ឆ្កួត??? ញញឹមសើចៗ ស្ញេញគ្រប់ពេល..»
យូរៗទៅគ្រាន់តែនាងសើចញញឹមក៏គេទើសដែរមែនទេ?? គេហ្នឹងហើយដែលកើតរោគឆ្កួតនោះ។«ហ្អ៎??? ចឹងសោះខុសដែរ?? មនុស្សគេរួសរាយមិនមែនដូចជាពូទេដែលធ្វើមុខងាប់គ្រប់ពេលនោះ..!! កើតទុក្ខមិនស្ងប់ចិត្តខ្លូនឯងធ្វើមិនបានដូចគេមកថាគេឆ្កួត..» yoonji ពេបមាត់ជ្រេញភ្លាមៗពេលលឺសម្តីអសោះបែបក្មេងប្រហាក់ប្រហែលនិងនាង
ដែលនិយាយចេញមក ។«អ៎..!!! ចឹងផង?? ខ្ញុំទើបតែដឹងថានាងរួសរាយដល់ថ្នាក់មករកមនុស្សប្រុសដល់បន្ទប់..» ទឹកមុខពាក្យសម្តីចាក់ចូលខួរក្បាលនាងឲ្យឈឺខ្ទោកៗហើយ ។ ម្តេចក៏មកនិយាយបែបនេះ? តែគេក៏និយាយត្រូវម្យ៉ាងដែរនាងចូលមកក្នុងបន្ទប់របស់គេពិតមែន ។
BINABASA MO ANG
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...