ភាគ៣៦

611 38 0
                                    


      

       រយះពេល1ខែកន្លងផុតទៅអ្វីៗក៏ប្រែទៅជាប្រសើរជាងមុន ជម្ងឺរបស់Yoonji ក៏បានធូរស្រាលទើបវិលមកប្រទេសកូរ៉េវិញ ។ តែអ្វីដែលមិនបានធូរស្រាលនោះគឺការចងចាំរបស់នាងដែលនៅតែមិនអាចចងចាំបុរសម្នាក់នោះបាននៅឡើយ ទោះជាខំប្រឹងនឹកគិតព្យាយាមរំលឹកយ៉ាងណាក៏ដោយក៏នាងមិនអាចចាំអ្វីបន្តិចសោះដែលទាក់ទងហ្នឹងរូបគេ ។ តែអ្វីដែលនាងចងចាំបំផុតនោះគឺការអោបប៉ះពាល់ដ៏សែនកក់ក្តៅរបស់គេមកលើរូបនាងម្តងៗគឺវាពិតជាកក់ក្តៅខ្លាំងបំផុតដែលបានរូបគេមកថ្នាក់ថ្នមបមបីពេលនៅឡុនដុន៕

@ផ្ទះគ្រួសារ Jeon ..!!!!

March បានទៅទទួល Yoonji មកញាំបាយនៅផ្ទះរបស់គេ វាធ្វើឡើងជាការជួបជុំមនុស្សក្នុងគ្រួសារ ញាំបាយបណ្តើរភ្នែករបស់នាងដៀងទៅមើលបុរសម្នាក់ទៀតដែលនាងមិនចងចាំអ្វីសោះដែលទាក់ទងទៅលើរូបគេ ។

Jungsoo អង្គុយឆ្កឹះបាយម្ហូបព្រោះតែគេ
លេបមិនចូលម្យ៉ាងទៀតមនុស្សដែលគេ
ស្រលាញ់កំពុងតែស្និទ្ធស្នាលជាមួយហ្នឹងប្រុសផ្សេងដែលមិនមែនជាគេ ។ តើអ្នកណា
ដែលលេបបាយឆ្ងាញ់នោះ ។

« លោកពូមិនញាំបាយទេ? ឬម្ហូបមិនឆ្ងាញ់» Jumii សួរសំណួរដែលធ្វើឲ្យគ្រប់គ្នា
ងៀកមកមើលគេយ៉ាងលឿន វាពិតជាពិបាកទទួលយកពិតមែនម្ខាងក្មួយប្រុសម្ខាងជាមនុស្សស្រីដែលខ្លួនស្រលាញ់ បើពួកតាំងចិត្តថាទាក់ទងគ្នា គេមិនលូកដៃទៀតឡើយ ។
«អត់ទេ..!!! មកពីពូមិនឃ្លាន..សុំឡើងទៅបន្ទប់មុនហើយ» គេទម្លាក់ស្លាបព្រាចង្កឹះចុះរួចងើបចេញពីតុបាយដែលកំពុងតែអ៊ូអរដោយការជជែកគ្នា ។

Yoonji តាមសម្លឹងគេមិនដាក់ភ្នែកនាងមិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមិនហ៊ានហារស្តីអ្វីច្រើនលើសពីនេះឡើយត្រឹមសម្លឹងចំភ្នែកគ្នាក៏នាងមិនហ៊ានដែរ ។

 
       ____

បន្ទាប់ពីការស្រស់ស្រូបអាហាររួច Yoonji ចេះតែសម្លឹងទៅខាងលើវាធ្វើឲ្យ អ្នកជាចាស់ទុំនៅក្នុងផ្ទះយល់ពីអ្វីដែលនាងកំពុងតែធ្វើ។ ម៉ាក់របស់Jungsoo ដើរមកទះស្មានាងតិចៗរួចក៏ហុចប្រអប់ផ្លែឈើឲ្យមកនាង ។
«យកទៅឲ្យJungsoo បន្តិចទៅគេប្រហែលជាឃ្លានដែរហើយពេលនេះ»
«តែខ្ញុំមិនស្គាល់បន្ទប់គាត់ទេ..»
«ឡើងទៅឯងប្រាកដជាស្មានដឹងមិនខាន»  Yoonji ឈប់ប្រកែកជាមួយគាត់ ។ រួចក៏ដើរឡើងលើកាំជណ្តើរទាំងងីងឿរតែឆ្ងល់ម្តេចក៏គាត់មកនិយាយបែបនេះ នាងអាចស្មានត្រូវយ៉ាងម៉េចបើមិនដែលចូលបន្ទប់គេផង ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora