ភាគ៣៩

698 38 0
                                    

Jungsoo លើកនាងមកដាក់លើពូកយ៉ាងទាន់ហន់ គេសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង ឯអ្នកដែលត្រូវគេសម្លឹងមើលមកនេះលេបទឹកមាត់ចូលផ្សើមបំពង់កក្អឹកៗ ភ័យផងខ្លាចផងវាលាយឡំគ្នាក្នុងពេលតែមួយ អារម្មណ៍បែងចែកមិនត្រូវថាពេលនេះគេចង់ធ្វើអ្វីមកកាន់នាងឡើយ បើគិតតែពីសម្លឹងមិនដាក់ភ្នែកបែបនេះ។

« សម្លឹងអី? »
«ចុះសម្លឹងមិនបានមែនទេ? »

គេសួរបកទៅវិញទាំងដឹងហើយថានាងភ័យសឹងតែញ័រខ្លួនប្រាណទៅហើយ ។
គេចេះតែចង់រករឿងធ្វើបាបនាងលេងកំដរអផ្សុកខ្លះមិនចង់នៅស្ងៀមៗមើលតែមុខនាងឡើយ ។
«អាឆ្កួត»
«ជេ?» Yoonji ស្រាប់តែទាញភួយមកឃ្លុំរុំខ្លួនយ៉ាងលឿនពេលដែលគេចេះតែខិតចូលមកជិតបែបនេះ ។
« ចេញឲ្យឆ្ងាយពីខ្ញុំ..!! កុំចូលមកឲ្យសោះលឺទេ? ប្រាប់ថានៅឲ្យឆ្ងាយ..»

Jungsoo មិនស្តាប់ គេកាន់តែខិតជិតនាងជាងមុនដល់ថ្នាក់ដង្ហើមដកមកប៉ះគ្នាយ៉ាងផិតផើយបំផុត ។
«ខ្លាចធ្វើអី? បងធ្លាប់តាំងពីសង្គ្រប់អូនឲ្យសន្លប់ផង..!! »
Yoonji ឆ្ងល់ទៀតហើយសន្លប់ស្អីគេនិយាយស្តីប្លែកៗឆ្កួតទេដឹងអាបុិនិង។
«និយាយស្អីស្តាប់មិនយល់ទេនៀក៎»

នាងជ្រួញច្រមុះលើកដៃរុញទ្រូងប្រុសកម្លោះចេញឆ្ងាយពីខ្លួនតែវាមិនបានផលហើយថែមទាំងគេចាប់ក្រសោបកញ្ចឹងករយកទៅថើបបឺតជញ្ជក់បបូរមាត់ទៀត ។
«អ្ហឹក..!!! »

Yoonji លើកដៃបម្រុងគក់ខ្នងក្រាស់ធំទូលាយនោះតែក៏ត្រូវគេចាប់រឹតសង្កត់ជាប់ចង់រើក៏មិនបាន ។ គេចាប់ផ្តើមទម្លាក់នាងឲ្យដេកទៅលើពូកថ្នមៗទាញភួយដែលនាង
រុំខ្លួននោះមកឃ្លុំជិតឆឹងទាំងពីរនាក់នៅក្នុងភួយ។
ដៃដែលគេរឹតជាប់អម្បិញមិញនេះក៏ព្រម
ព្រលែងចេញពេលដែរនាងលែងរើបម្រះហើយថែមទាំងថើបតបគេវិញទៀត ។
ដៃតូចលើកស្រាក់ជាមួយដៃធំក្រាស់បង្កើតចំណងសម្ពន្ធ័ភាពស្និទ្ធស្នាលជាមួយគ្នាដូចកាលពីពេលកន្លងមកម្តងទៀតនេះជាការរំលឹកការចងចាំដំបូងបង្អស់ដែលគេធ្វើមកលើនាង។

...5នាទីក្រោយសម្លៀកបំពាក់របូតរបាញធ្លាក់រាយប៉ាយទៅលើឥដ្ឋការ៉ូសល់តែរូបរាងកាយប្រុសស្រីមួយគូរដែលបិតបាំងដោយភួយមួយជាមួយគ្នា។ Jungsoo ចាប់ផ្តើមថើបបង្អូសពីកញ្ចឹងកមករកដើមទ្រូងដែលរលាក់តិចៗតាមចង្វាក់ដកដង្ហើមរបស់នាង។
គេងើបមុខសម្លឹងមើលនាងបន្តិចរួចក៏លើកដៃទៅអង្អែលរង្វង់មុខដែលបែកញើសស្អិតទាំងដែលគេមិនទាន់បានចាត់ការអ្វីលើសលប់ផងនោះ ។
«ភ័យមែនទេ? »
« អឹម..» នាងងក់ក្បាលឆ្លើយតប ទាំងអារម្មណ៍ពុះកញ្រ្ជោល ក្តៅមុខភាយៗដែលត្រូវមកស្រាតននលគោកដាក់គ្នាបែបនេះ។

Uncle or Brother ✨( season 3) the series Where stories live. Discover now