និយាយទូរស័ព្ទចប់ Heeyoon បិតក្រឹបនាងងៀកមកខ្វាច់ Jimin កំពុងតែឈរពីក្រោយនាង។ មកតាំងពីស្មើរណាមកដល់យូរឬនៅ? Heeyoon ចាប់ផ្តើមភ័យបុកពោះភឹបៗ
ញឹមៗលែងសមទំនងចំពោះស្វាមីបណ្តូលចិត្ត
« ..... » នាងមិនតបមិនស្តី
ហើយក៏ងៀកទៅវិញ តែក៏លឺលោកប្តីហៅឈ្មោះ
«Yoon » Heeyoon ងៀកមកធ្វើមុខស្លឺរដាក់ប្តីនាងលាក់ទូរស័ព្ទទៅក្រោយខ្នងយ៉ាងលឿន នេះបានលឺដែរទេ? បើបានលឺគឺចប់ហើយ ។
«លោកប្តី»
«ឲ្យទូរស័ព្ទមកបង..» Heeyoon គ្រវីក្បាលប្រុងដើរគេចតែអ្នកជាប្តីទាញនាងមកវិញយ៉ាងលឿន រួចក៏ព្យាយាមដណ្តើមយកទូរស័ព្ទពីប្រពន្ធ ។
«Jimin បងឆ្កួតហើយ..!! អូនមិនអោយទេលែងអូន »
ពីរនាក់ប្តីប្រពន្ធប្រឹងប្រតាយប្រតប់ដណ្តើមទូរស័ព្ទគ្នាចុះឡើង ។ នាងប្រឹងគេចគេកាន់តែមកកៀកលូកដៃយកទូរស័ព្ទពីនាងទាល់តែបាន។« Jimin អាប្តីចង្រៃ»
«អូនធ្វើបែបនេះគិតថាជួយអាក្មេងនោះបាន? កុំសង្ឃឹមថាបងអោយវារួចខ្លួន..!! » គេឆក់បានទូរស័ព្ទហើយយកមកស៊ូកក្នុងហោប៉ៅខោដើម្បីចាប់យកសេវ៉ាទូរស័ព្ទ ភ្នែកក៏សម្លក់ប្រពន្ធការពិតនាងដឹងគ្រប់យ៉ាងដឹងថាកូននៅកន្លែងណាជាមួយអាក្មេងនោះតែហេតុអីក៏ធ្វើពុទជាមិនដឹងខ្យល់អីបែបនេះ។
« យកអ្នកស្រីឯងទៅឃុំទុកក្នុងបន្ទប់ហាមអ្នកណាបើកទ្វាអោយបើខ្ញុំមិនទាន់មកវិញគឺមិនអាចអោយចេញពីបន្ទប់បានឡើយ» Jimin បញ្ជាកូនចៅទាំងមុខមាំសម្លឹងប្រពន្ធដោយកន្ទុយភ្នែកបន្តិចទើបដើរសម្តៅទៅរកឡាន ។
« អត់ទេ..!! បងមិនអាចធ្វើបែបនេះទេ park jimin មនុស្សចង្រៃ..!! អ្អាយ៎.. លែងយើងពួកអាឆ្កួត..!! »Heeyoon ខាំមាត់ស្រែកជេសឹងតែរង្គើរដល់ព្រៃព្រឹកនាងខឹងដែលគេមកធ្វើបែបនេះដាក់នាងទាំងដែលជាប្រពន្ធ កាលពីមុនក៏ថ្នមឥលូវមកចង់ចាប់ឃុំមនុស្សចង្រៃនេះ ចាំមើលតែនាងបានរួចខ្លួនណាគេស្លាប់មិនខានឡើយហ្នឹងធ្វើឲ្យរាងចាលម្តងដែលហ៊ានមកចាប់ទៅឃុំ ។
ឡានប្រហែលជាដប់គ្រឿងបើកបន្តកន្ទុយគ្នាចេញទៅយ៉ាងលឿន សម្តៅទៅកន្លែងដែលក្មេងម្នាក់នោះលាក់បំពួនកូនស្រីរបស់គេ។ បើរកឃើញហើយគេក៏មិនអោយរួចខ្លួនដោយងាយឡើយដែលហ៊ានលេងជាមួយមនុស្សដូចជាគេផង ។
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...